ដើមគីនីនជាច្រើនដើម មានអាយុការជិត១០០ឆ្នាំ រលាយមួយពព្រិចភ្នែន ដោយអំណាចលោក មើល សឿន ធំជាងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត

អត្ថបទ រស់ សុភា ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 097 777 6000

ខេត្តមណ្ឌលគីរី ៖ ពលរដ្ឋជាច្រើន នៅស្រុកកោះញែក បានលើកឡើងហួសចិត្ត ដោយឃើញដើមគីនីន ជាច្រើនដើម ដែលមានអាយុកា ជិត១០០ឆ្នាំ ដែលបានដាំតាំងពីសម័យ សង្គមរាស្រ្តនិយម លំអរតាមដងផ្លូវ បែជាចៅហ្វាវស្រុក មិនយកចិត្តទុកដាក់ថែរក្សា ទៅជាឃុបឃិត ជាមួយឈ្មួញយួន កាប់ដឹកនាំចេញទៅប្រទេស
វៀតណាម យ៉ាងរលូន ។

ប្រជាពលរដ្ឋ រស់នៅស្រុកកោញ៉ែក បានឲ្យដឹងថា ក្នុងរយៈពេលពីថ្ងៃ ពួកគេសង្កេតឃើញ ក្រុមឈ្មួញយួន មានដោយម៉ាស៊ីនត្រង់ទីន័រ បានមកអាកាប់ ដើមគីនីនធំៗ ជាច្រើនដើម ហើយស្ទូចលើកដាក់ រយន្ដយីឌុប ដឹកចេញទៅខេត្តរតនៈគីរី ឆ្ពោះឆ្លងទៅវៀតណាម សកម្មភាពនេះ ប្រជាពលរដ្ឋ រស់នៅតំបន់ខាងលើ បានដាក់ការសង្សយ័ថា អាជ្ញាធរមូលដ្ឋាន នឹងចៅហ្វាយស្រុក ឃុបឃិតគ្នា លក់ទៅឲ្យឈ្មួញយួន យកលុយដាក់ហោប៉ៅចែកគ្នា។

ប្រជាពលរដ្ឋបានបន្តថា មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ មានមនុស្សមួយក្រុម បាននាំគ្នាធ្វើសកម្មភាព កាប់ដើមគីនីន នៅមុខអធិការដ្ឋាននគរបាល ស្រុកកោះញែក ដែលសុទ្ធសឹងតែ មានមុខកាត់ធំៗ ខ្លះមុខជិតមួយម៉ែត្រ ត្រូវបានកាប់ផ្តួល គួរឲ្យសោកស្តាយពន់ពេក។ ទោះបីដើមឈើប្រភេទនេះ មិន
មែនជាដើមឈើប្រណិត ដែលមានតម្លៃលើទីផ្សារក៍ដោយ។

ពលរដ្ឋបានលើកឡើងផងដែលថា ដើមឈើទាំងនោះ គឺជាការបន្សល់ទុក ដ៏មានតម្លៃ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយបានស្គាល់ និងឃើញពីធនធាន ដ៏សម្បូរបែប របស់ប្រទេសកម្ពុជា ដើមគីនីន ត្រូវបានដាំដោយមន្ត្រី នៃជំនាន់សម្តេចឱ ទុកជាគំរូដល់មន្ត្រីជំនាន់ក្រោយ ឲ្យចេះស្រឡាញ់ នឹងការពារសម្បត្តិធម្មជាតិរបស់ខ្លួន តែផ្ទុតទៅវិញ ដើមឈើទាំងនោះ រលាយដោយស្នាដៃ មន្ត្រីពុករលួយទៅវិញ។

ប្រភពបានបន្តឲ្យដឹងថា ដើមគីនីន ដែលត្រូវបានគេកាប់នោះ មានចំនួន ១០ដើម គឺមានការត្រូវរ៉ូវគ្នា រវាងអាជ្ញាធរស្រុក និងថៅកែវៀតណាម ហើយនៅវេលាម៉ោង ប្រមាណ២-ទៅ៣យប់ ឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ដើមគីនីនទាំងនោះ ត្រូវបានគេលើកដាក់រថយន្តយីឌុប ដឹកចេញទៅប្រទេសវៀតណាម អស់មួយចំនួនហើយ នៅសល់ប្រមាណ បួនដើមទៀតដែលកាត់រួច។

យ៉ាងណានោះ ពុំទាន់បានបញ្ជាក់ពីតម្លៃ នៅឡើយទេ ដោយគេគ្រាន់តែដឹងថា ឈ្មួញវៀតណាម ជាអ្នកទទួលទិញយក ទៅប្រទេសរបស់គេ ទាក់ទិនករណីខាងលើ ចៅហ្វាវស្រុក ( លោក មើល សឿន )បានបដិសេធថា មិនមានការលក់ដូរអីនោះទេ គឺគេកាប់ដើមនោះដើម្បីយកដីធ្វើអង្គភាព ហើយគេយកដើមទាំងនោះ ធ្វើជាតុ កៅអី សម្រាប់ប្រើប្រាស់។ លោកចៅហ្វាវស្រុក បានបញ្ជាក់ដូច្នេះថា ( ចំពោះការកាប់ដើមគីនីនខាងលើ សុទ្ធតែមានការអនុញ្ញាតពីខេត្ត ទើបគេហ៊ានកាប់ មិនមែនចេះតែកាប់ផ្តេសផ្តាស់នោះទេ សូម លោកខាងកាសែត កុំចេះដេញដោល )។

ចំណែក លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ករណីកាប់ដើមឈើ ក្នុងស្រុកកោះញែក លោកមិនបានអនុញ្ញាតិ ឲ្យបុគ្គលណាម្នាក់កាប់ទេ មិនត្រឹមតែប៉ុណ្ណោះ លោកមានតែផ្តាំ ឲ្យគ្រប់មន្ត្រីរាជការទាំងអស់ ក្នុងស្រុក ត្រូវចេះជួយការពារថែរក្សា ដើមឈើដែលបានដាំតាំងពីជាង៥០ឆ្នាំមុន ដើម្បីទុកជាកកេរ្តិ៍
មរតក សម្រាប់មនុស្សជំនាន់ក្រោយ។

ចំណែកសហគមន៍ ការពារព្រៃឈើ ក្នុងស្រុកកោះញែក បាននិយាយថា ក្នុងសម័យលោក មើល សឿន កាន់តំណែង ជាចៅហ្វាវស្រុក គេសង្កេតឃើញថា បទល្មើសព្រៃឈើ បានកើតមានពេញបន្ទុក។

ជាក់ស្តែង ការពីឆ្នាំ២០១៣ កន្លងទៅនេះ ឈើប្រភេទធ្នង់រាប់ម៉ឺនម៉ែត្រគូប ត្រូវបានឈ្មួញដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេង ចេញពីតំបន់ព្រៃការពារ មណ្ឌលគិរី ដែលបច្ចុប្បន្ន ត្រូវបានប្តូរឈ្មោះ ជាដែនជម្រកការពារសត្វព្រៃស្រែពក ហើយនៅតាមក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច ក៏ពោពេញទៅដោយ ឈើខុសច្បាប់។ មិនត្រឹមតែប៉ុណ្ណោះ គេឃើញជនជាតិវៀតណាម រាប់សិបនាក់ ចេញចូលស្រុកកោះញែក ដើម្បីទិញឈើប្រណិត ដឹកចេញទៅវៀតណាម តែបែរជាគ្មានការទប់ស្តាត់ ឬបង្ក្រាបពីអាជ្ញាធរនោះឡើយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author