មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក សូ ប្លាតុង ( ហៅ ឈិន ) ចៅហ្វាយក្រុងសៀមរាប រងការិះគន់ពីមន្ត្រីក្រោមឱវាទថា បានប្រព្រិត្តអំពើពុករលួយ នឹងបក្ខពួកនិយ័ម

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 097 777 6000

​ខេត្តសៀមរាប​ ៖ រយៈពេលប៉ុន្មានថ្ងៃនេះ សាលាក្រុងសៀមរាប ត្រូវបានព័ត៌មាន ក្នុងស្រុកជាច្រើន បានធ្វើការចេញផ្សាយ ពាក់ព័ន្ធនឹងការបែកធ្លាយ រឿងមិនប្រក្រតី របស់លោក សូ ប្លាតុង ( ហៅ ឈិន ) ជាអភិបាលក្រុងសៀមរាប នឹងនឹងនាយករដ្ឋបាលក្រុង ដែបានរងការិះគន់ ពីមន្ត្រីក្រោយឱវាទ របស់ខ្លួនថា បានរួមគ្នាប្រព្រឹត្តអំពើពុករលួយ ​នៅក្នុង​អង្គភាព របស់​សា​ម៉ី​ខ្លួន​ កាន់កាប់​ ដ៏​ល្បីល្បាញ​ នៅ​ក្នុង​ខេត្តសៀមរាប ដោយសារ​តែ ​ការប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួកនិយម ​​ជា​យូរ​ឆ្នាំ​មកហើយ។

គេសង្ឈឹមថា តាមរយៈការចេញផ្សាយនេះ ជាការផ្ដល់ព័ត៌មាន ទៅដល់អង្គភាប្រឆាំងអំពើពុក ដែលមាន ឯកឧត្តម ឱម យិនទៀង ជា​ប្រធាន​អង្គភាព ដែលកន្លងមក ឯកឧត្តម ត្រូវបានប្រជាពលរដ្ឋជាច្រើន បាននាំគ្នាគាំទ្រ ទៅដល់ចំណាត់ការ របស់ឯកឧត្តម ដែលបានដាក់ ចាត់ការទៅលើមន្ត្រីពុករលួយ មិនថាជននោះពាក់ផ្កាយ ចង់ពាក់លោកខែ ក៍ឯឧត្តមមិនញញើតដែរ។

ហេតុនេះប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ ក្នុងខេត្តសៀមរាប បានស្នើសុំ ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តាចាត់មន្ត្រីស្មោះត្រង របស់អង្គភាព ដាក់ការសើបអង្កេត ទៅលើសាលាក្រុងសៀមរាប ជាបន្ទាន់ផង ព្រោះករណីនេះ មានសេចក្តីរាយការណ៍ថា បានកើតឡើងជាយូឆ្នាំមកហើយ គឺឃុបឃិតជាប្រព័ន្ធ នឹងបក្ខពួកនិយម ឡើងចង់ក្លាយ ទៅជាទម្លាប់ ទៅហើយ។

​តាម​ប្រភព​ព័ត៌មាន ​បាន​ឱ្យដឹងថា លោក សូ ប្លាតុង ( ហៅ​ ឈិន​)​ ដែល​គេ​ស្គាល់​ថា ជា​អភិបាល​ក្រុង​សៀមរាប កំពុង​មាន​ការឃុបឃិត​គ្នា​ ជា​លក្ខណៈ​ប្រព័ន្ធ​គ្រួសារនិយម បក្ខពួកនិយម ​ឱ្យទទួល​ការងា ខាងសូប៉ាន់​ យ៉ាង​ពេញបន្ទុក បង្ក​ភាពអនាធិបតេយ្យ​ នៅក្នុង​ការិយាល័យ​រដ្ឋបាល ដោយ​មិន​គោរព​ច្បាប់​ការងារ​រដ្ឋបាល ​របស់​រដ្ឋ ពោល​គឺ​លោក សូ ប្លា​តុង ( ហៅ ​ឈិន​)​ ដឹកនាំ​អង្គភាព​ តាម​បែប​អគតិ និង​ផ្តាច់ការជាពិសេស​តែងតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ ​ជា​ទម្លាប់​រហូតមក​ មិនតែប៉ុណ្ណោះ លោក​អភិបាលក្រុង សូ ប្លាតុង ( ហៅ ឈិន ) ដ៏​មហិមា​រូបនេះ បាន​បញ្ឈរជើង ​បុគ្គលិក ​មន្ត្រីក្រោមឱវាទ​ណា​ ដែល​មាន​ការទន់ខ្សោយ ឬ​អ្នក​ដែល​បាន តវ៉ា​ សួរនាំ​ ដេញដោល ​នៅេពល​ប្រជុំ​ម្តងៗ ដែល​ជា​មុខសញ្ញា​ឆ្អឹង​ទទឹង​ក​ ត្រូបានគេបានកត់សម្គាល់​ទុក​ មិន​ប្រគល់​ការងារ ជូន​នោះឡើយ ។​

​ប្រភព​បាន​ឱ្យដឹងថា លោក សូ ប្លាតុង (​ ហៅ ឈិន​ )​អភិបាលបាល​ ក្រុង​សៀមរាប មិន​ប្រគល់​ការងារ​ជូន មន្ត្រីក្រោមឱវាទ​ណា​ ដែល​គាត់​មិន​ពេញចិត្ត​នោះទេ បើ​ទោះបីជា​ មន្ត្រី​រូប​នោះ​ ខិតខំ​បំពេញ​ការងារ​ តួនាទី​របស់​ខ្លួន​ បំរើ​ការងារ ជូន​ប្រជាពលរដ្ឋ​ យ៉ាង​សកម្ម​យ៉ាងណាក៏ដោយ​ ដូចជា លោក ឌី ប៊ុន​ហាក់ ដែល​ជា​មន្ត្រី​ស្លូត
ត្រង់​ តស៊ូ​បំរើ​ការងារ ​ជូន​ប្រជាជន​តាំងពី​ឆ្នាំ ១៩៧៩ មកដល់​បច្ចុប្បន្ន​នេះ​ ក៏ លោក សូ ប្លាតុង ( ហៅ​ ឈិន​) ​បានប្រើ​សំដី​អសុរោះ ​ប្រមាថកាតទាន​សព្វបែបយ៉ាង និង​បញ្ឈរជើង ​ដោយ​គ្មាន​ប្រគល់​ការងារ​ ឱ្យធ្វើ​ទាល់តែសោះ ព្រោះខ្លាចបាត់ផលប្រយោជន៍​ របស់​គាត់ និង​ខ្លាច​បាត់បង់​ចំណូល​សេដ្ឋកិច្ច​ ចូល​ហោប៉ៅ ដែល​បាន​ពី​ការប្រព្រឹត្ត​អំពើពុករលួយ ។​

​ប្រភព​បាន​បន្តថា លោក សូ ប្លាតុង (​ ហៅ ឈិន ​)​បច្ចុប្បន្ន កំពុង​មានការកុងកាច់​ ជាមួយ​លោក ឌី ប៊ុន​ហាក់ ដោយសារតែ​លោក ឌី ប៊ុន​ហាក់ មាន​ប្រជាប្រិយភាព​ ជាង​ខ្លួន​គាត់ ព្រោះតែ​មាន​ជំនាញ​ សមត្ថភាព ​ធ្វើ​ការងារ​បាន​ល្អ​ ដែល​ជា​មន្ត្រី​សកម្ម​ មានបទពិសោធន៍​យូរ​ឆ្នាំ​មក បាន​តស៊ូ​បំរើ​ប្រជាពលរដ្ឋ និងមាន​ការងារ ​ចុះ​ជួយ​ពង្រឹង​បក្ស (​គណបក្ស​ប្រជាជន​) ​ក្នុង​សង្កាត់ ក្របី​រៀល ក្រុង​សៀមរាបទៀតផង។ និង​ថ្មីៗ​នេះ​ ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃ រ​បស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានអនុញ្ញាត​ឲ្យ (​លោក ឌី ប៊ុន​ហាក់​) ​ទៅ​ចុះ​ជួយ​ពង្រឹង​បក្ស ​នៅ​ឃុំ​គរ​គី ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ឯកឧត្តម ឌី ដារ៉ាវុធ ជា​ប្រធាន​ក្រុមការងារ​ គណៈ​ពង្រឹង ​នៅ​ទីនោះ​ទៀតផង ។​

​ទាក់ទិន​នឹង​ករណី​ លិចឮក្នុងការប្រព្រឹត្ត​ អំពើពុករលួយ ​របស់ លោក សូ ប្លាតុង ( ហៅ ​ឈិន​)​ អភិបាល​ក្រុង​សៀមរាប ដែល​កំពុង​បែកធ្លាយ​ ពេញ​ខេត្ត​សៀមរាប​នេះ ក៏​ត្រូវបាន​មជ្ឈដ្ឋាននានា នឹង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ​រង់​ចាំ​មើល​ចំណាត់ការ​ថ្នាក់លើ ​ចាត់វិ
ធានការ​បែបណា​ នៅក្នុងរឿងនេះ ហើយគេសង្ឃឹមថា ឯកឧត្តម ឱម យិនទៀង ប្រធសនអង្គភាព ប្រឆាំងអំពើពុករលួយ ច្បាស់​ជា​ប្រាកដ​មិន​លើកលែង​ ចំពោះ​ជន​ណា ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ​នោះ​បាន​ឡើយ ។​

​ទោះយ៉ាងណា អង្គភាព CSN ពុំអាចស្វែងរកការទំនាក់ទំនង នឹងសុំបំភ្លឺពីលោក សូ ប្លាតុង ( ហៅ ឈិន ) អភិបាលក្រុងសៀមរាប បានទេពេលនេះ អង្គភាពយើងរង់ចាំការបកស្រាយ ពីលោក សូ ប្លាតុង នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

 

Share on Facebook