សាំងគេចព័ន្ធហូរចូលតាមព្រំដែនឡាវ មកខេត្តស្ទឹងត្រែងយ៉ាងរលូន ដូចហែរកឋិនស្ថាប័នពាក់ព័ន្ធធ្វើមឹនដឹង

ខេត្តស្ទឹងត្រែង~សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងបានឲ្យដឹងថា បច្ចុប្បន្នគេសង្កេតឃើញមានទូកកាណូតដឹកសាំងយ៉ាងគគ្រឹកគគ្រេងចេញពីព្រំដែនឡាវ តាមដងទន្លេមេគង្គឆ្លងកាត់តាមភូមិវើនខាំ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះមកកាន់ខេត្តស្ទឹងត្រែង។

សេចក្ដីរាយការណ៍ដ៍ដែលបានបន្តឲ្យដឹងទៀតថា សកម្មភាពឈ្មួញដឹកជញ្ជូនសាំងមានជាប្រចាំ ជារៀងរាល់ថ្ងៃ ពេលទូកសាំងពួកគេចុះមកម្ដងៗមាន៦ទូកទៅ៧ទូកធំៗបើគិតចំនួនសាំងដែលនៅក្នុងទូកកាណូតទាំង៦-៧ទូកនោះប្រហែល៥ម៉ឺនទៅ៦ម៉ឺនលីត្រ ផ្ទុកដោយសាំងពេញទូកសុទ្ធតែកានចំណុះ៣០លីត្រតម្រាបជាជួរៗ សំដៅយកមកដាក់ស្ដុកនៅខេត្តស្ទឹងត្រែមាន៣ទីតាំង ទី១-ខាងលិចស្ពានមេគង្គជាប់ច្រាំងទន្លេ ស្ថិតនៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ទី២-ជាប់មាត់ទន្លេខាងលើវត្ថបាចុង ក្នុងភូមិបាចុង សង្កាត់ស្ទឹងត្រែង ទី៣-ឡើងនៅកំពុងសាឡាង ចំកណ្ដាលខេត្តស្ទឹងត្រែងតែម្ដងដើម្បីដឹកចែកចាយបន្តទៀត។

ពាក់ព័ន្ធសេចក្ដីរាយកាតណ៍ខាងលើនេះនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ អ្នកយកព័តិ៍មាន កម្ពុជា ជោគជ័យ យើង បានចុះទៅដល់ទីតាំងទាំងបីកន្លែងខាងលើ ក៍បានប្រទះឃើញដូចសេចក្ដីរាយការណ៍ខាងលើនេះពិតប្រាកត់ម៉ែន អ្នកយកព័តិ៍មានយើងបានទូរស័ព្ទទំនាក់ទំនងទៅលោក ជា សារ៉ា ប្រធានសាខាគយនឹងរដ្ឋាករ ដែរមានទីស្នាក់ការនៅជាប់របងអតីតដំណាក់ស្ដេចជាប់មាត់ទន្លេ ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ដើម្បីសាកសួរព័តិ៍មានជំវិញករណីដឹកជញ្ជូនសាំងយ៉ាងអនាធិបតេយ្យពីព្រំដែនឡាវមកខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៤ លោក ជា សារ៉ា បានប្រាប់អ្នកយកព័តិ៍មានយើងតាមទូរស័ព្ទថា ករណីឈ្មួញដឹកជញ្ជូនសាំងនៅចំណុចទីតាំងភូមិសាស្ត្រខាងលើនេះ លោកក៍បានទទួលព័តិ៍មានខ្លះដែរ លោក ជា សារ៉ា បានបង្ហើបឲ្យដឹងថា សាំងទាំងអស់នោះមានច្បាប់ខ្លះគ្មានច្បាប់ខ្លះ លោកមឹនបានបញ្ជាក់អីច្រើននោះទេដោយលោកឆ្លើយថាជាប់រវល់ប្រជុំ។

ក្នុងករណីខាងលើនេះប្រជាពលរដ្ឋខេត្តស្ទឹងត្រែងបានដាក់ការសង្ស័យទៅលើសមត្ថកិច្ចនឹងស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺគយតែម្ដងបើគ្មានការធូរលុងនឹងបើកភ្លើងខៀវពីមន្ត្រីគយទេនោះក៍ឈ្មួញទាំងអស់នេះមឹនថ្លើមធំហ៊ានដឹកសាំងយ៉ាងអនាធិបតេយ្យដូចហែរកឋិនបែបនេះដែ នៅខេត្តស្ទឹងត្រែងប្រជាពលរដ្ឋសង្កេតឃើញ សមត្ថកិច្ចបង្ក្រាបបានតែបទល្មើសគ្រឿញៀន បទល្មើសព្រៃឈើតូចតាចតែប៉ុណ្ណោះតែរឿងប្រេងសាំងមឹនដែលឃើសមត្ថកិច្ច អាជ្ញាធរឬជំនាញធ្វើការបង្ក្រាបម្ដងណានោះទេ ឬមួយពួកគាត់ទាំងអស់នោះ ត្រូវរ៉ូវគ្នាជាមួយឈ្មួញទាំងនោះយកលុយចែកគ្នាដាក់ហោបៅ៉ហើយបានជាពួកគាត់ធ្វើមឹនដឹងមឹនឮ ខ្លះទៀតយកឡេះឆ្លើយថារវល់ នៅពេលប្រជាពលរដ្ឋរាយការណ៍ម្ដងៗ ។ប្រជាពលរដ្ឋសំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ដាក់ការអង្កេតតាមដាន ទៅលើស្ថាប័នពាក់ព័ន្ធដើម្បីវែករកមុខមន្ត្រីពុករលួយ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យបាត់បង់ចំណូររដ្ឋ បុគ្គលបើបនេះគួរតែចាត់វិធានការទៅតាមច្បាប់ មឹនគួរលើកលេងបានឡើយ៕

image  image image imageimage

ដោយ៖ លោក នួន ពុទ្ធា

កម្ពុជាជោគជ័យ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author