លោក ម៉ក់ ពេជ្ជរិទ្ធ មិនគិតពីសុខភាពពលរដ្ឋ គិតតែធ្វើបុណ្យលាងបាប

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

ភ្នំពេញ ៖ ​បច្ចុប្បន្ន ប្រជាជលរដ្ឋ ទូទាំងប្រទេ កំពុងមានការភ័យខ្លាច គ្រប់ៗគ្នា នឹងព្រួយបារម្ភ អំពី​សុខភា ក្នុងកាទទួលទាន ចំណីអាហារ បន្លែផែឈើ ​ប្រចាំ​ថ្ងៃ​នេះ​។ល។ ហើយក៍មមាន​ការលើកឡើង​ នឹងរិះគន់ថា លោក ម៉ក់ ពេជ្ជ​រិទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ កាំកុងត្រូល មាន​ភាព​ធូ​រលុង​ បណ្ដែតប​ណ្ដោ​យ​ឲ្យ​ទំនិញ​ មាន​សារធាតុ​គីមី ហូរ​ចូល​ពីរ​ប្រទេសជិតខាង មកដាក់​លក់​លើ​ទីផ្សារ​ស្រុក​ខ្មែរ ធ្វើឲ្យ​ប៉ះពាល់​ ដល់សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ ជារៀងរាល់ថ្ងៃ ។

​​មន្ត្រី​ស្ថាប័នមួយ បម្រើការ​នៅច្រកជ្រៃធំ ខេត្តកណ្ដាល បាន​លួចខ្សឹប​ប្រាប់​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ គេមិនដែលឃើញ មន្ត្រីៗ​អគ្គនាយកដ្ឋាន​ កម្ពុជា​ ត្រួតពិនិត្យ​ទំនិញ​ នីហរ័ណ អាហរ័ណ និង​បង្ក្រាប​អំពើ​ក្លែងបន្លំ ហៅ​កាត់​ថា ( កាំកុងត្រូល​ ) ធ្វើការ​បង្ក្រាប​រាល់​ទំនិញ ​ម្ហូបអាហារ ដែល​ហូរ​ចូល​ពី​ប្រទេស​ជិតខាង ដែល​ធ្វើអោយ​ប៉ះពាល់​ ដល់​សុខភាព​ប្រជាពលរដ្ឋ​ អោយបាន​ល្អ​ប្រសើរ ​ជាង​មុន​នោះ​ឡើយ​។

​ចាប់តាំងពី​នាយកដ្ឋាន​កាំកុងត្រូល​ ត្រូវបាន​តម្លើង​ទៅជា ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ​ដែល​មាន​លោក ម៉ក់ ពេជ្ជ​រិទ្ធិ ទីប្រឹក្សា​ផ្ទាល់​ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងជា​ប្រតិភូ​រដ្ឋាភិបាល​ ទទួល​បន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នេះ​កាលណា​មក ទំនិញ​មាន​សារធាតុ​គីមី​ នៅតែមាន​ហូរ​ចូល​ មកពីរ​បណ្ដា​ប្រទេសជិតខាង ​យកមក​លក់​នៅក្នុង​ប្រទេស​កម្ពុជា ។

ទំនិញ​ទាំងនោះ ធ្វើអោយប៉ះពាល់​ ដល់​សុខភាព​ប្រជាពលរដ្ឋ​ យ៉ាងខ្លាំង រហូតមកដល់​សព្វថ្ងៃ ​ទាំងអស់នេះ សបញ្ជាក់​យ៉ាងច្បាស់ គឺ​បណ្ដាលមកពី ​ភាព​ធូរ​លុងរ​បស់​ លោក​ អគ្គ​នាយក ម៉ក់ ពេជ្ជ​រិទ្ធ​។​​

ប្រជាពលរដ្ឋ​ និង​មន្ត្រី​មួយចំនួន​ រិះគន់ថា លោក ​ម៉ក់ ពេជ្ជ​រិទ្ធ អគ្គនាយក ​កាំកុងត្រូល​ កាន់តំណែងដុះ​ស្លែ តែងតែធើ្វបុណ្យ​លាងបាប មិន​បាន​អនុវត្ត​ ឲ្យបាន​ត្រឹមត្រូ​វ​ តាម​តួនាទី​របស់​ខ្លួន​នោះ​ទេ ។ ហើយ​នៅ​តាម​ច្រកព្រំដែន​វិញ ​ពួកគេ​បាន​បើកដៃ​ ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​ខូច​គុណភាព ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់  និង​គ្រឿងឧបភោគ​បរិភោគ មាន​លាយ​សារធាតុ​គីមី មក​ចែកចាយ​ពេញ ទីផ្សារ​ស្រុក​ខ្មែរ​តែ​ម្តង ។

នាយកដ្ឋាន កាំកុងត្រូល គឺជាស្ថាប័នជំនាញ លើ​ការ ត្រួតពិនិត្យ ចំណីអាហារ ដើម្បីធានា​ដល់សុខភាព ប្រជាពលរដ្ឋ កម្ពុជា។ ​បានស្ថិតក្រោម អំណាច លោក​ម៉ក់ ពេ​ជ្ជ​រិទ្ធ ជាច្រើន​ឆ្នាំ កន្លងមកនេះ បាន​បង្ក​ឲ្យ ប្រជាពលរដ្ឋ ចាប់ពីអាយុ​១០ឆ្នាំឡើងទៅ នៅកម្ពុជា ភាគច្រើន ទទួលរង នូវ​ជំងឺ ក្រពះ ពោះវៀន ​ទឹកនោមផ្អែម ​និង​រង​គ្រោះថ្នាក់​ដល់​ជីវិត​…​ជាដើម​។ ដែល​ផ្ដើម ចេញពី បញ្ហា​ចំណី អាហារ ដែល​នាំចូល​ ខ្វះការត្រួតពិនិត្យ ​ពី មន្ត្រីកាំកុងត្រូល ដែលដឹកនាំដោយលោក ម៉ក់ ពេជ្ជរិទ្ធ ប្រធាននាយកដ្ឋាននេះតែម្ដង។

ករណី បទល្មើស ចំណី អាហារ នៅ​កម្ពុជា បង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋខ្មែពេញបន្ទុក មិនត្រូវបាន លោក ម៉ក់ ពេជ្ជរិទ្ធ ធ្វើកាទប់ស្កាត់ នឹងបង្ក្រាបទេ បែជាគេ​សង្កេតឃើញតែ សកម្មភាព ធ្វើបុណ្យ ដាក់​ទានបន្តិចបន្ទួច របស់លោក ម៉ក់ ពេ​ជ្ជ​រិទ្ធ ប្រធាន នាយកដ្ឋាន កាំកុងត្រូល ធ្វើឲ្យ​មជ្ឈដ្ឋានទូទៅ​ តែងពោល​ តៗ​គ្នា តាមរបៀប បុណ្យ​ក៏​ធ្វើ ឈើ​ក៏​កាប់ សត្វក៏​សម្លាប់ ទើប​បច្ច័យ របស់លោក ប្រធាន ហាក់​ពុំចេះ​រីងស្ងួត បែប​ហ្នឹង ។​​

ចំណែក អ្នករងគ្រោះ ពិតប្រាកដ នោះ​គឺ ពលរដ្ឋ​ខ្មែរ ដែល​ផ្តល់ ក្តីសង្ឃឹម ទៅលើការគ្រប់គ្រង ការត្រួត ពិនិត្យ ប្រកបដោយ មហា​គតិ បណ្ឌិត របស់លោក ម៉ក់ ពេ​ជ្ជ​រិទ្ធ ដោយ​មិន អាច​ប្រកែក បានឡើយ ។ ព្រោះ​បើ ផ្អែកលើ សុខភាព ប្រជាពលរដ្ឋ ខ្មែរ​បច្ចុប្បន្ន គឺ​ពិតជា នៅមាន ប្រភេទ ចំណី អាហារ ច្រើនណាស់ ដែល​ប៉ះពាល់ ដល់​សុខភាព ហើយ​គ្មាន ការត្រួត ពិនិត្យ ឲ្យបាន ត្រឹមត្រូវ ដែល​តម្រូវ ឲ្យមាន ថ្នាក់ដឹកនាំ ដែលមាន សមត្ថភាព ពិតប្រាកដ ទើប​អាច ដោះស្រាយ បញ្ហា សុខភាព ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ព្រោះ​ចំណី អាហារ ប្រកបដោយ គ្រោះថ្នាក់ នេះ​បាន ។​

​កន្លងមក​មាន​សេចក្ដី រាយការណ៍​ថា  នៅ​ច្រក​អន្តរជាតិ​ចាំ​យាម ខេត្ត​កោះកុង ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ច្រក​ព្រំដែន​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង និង​ច្រក​អន្តរជាតិ​បាវិត​ ជាដើម ។​​ សមត្ថកិច្ច​បាន​បើកដៃ​ឲ្យ​ឈ្មួញ ​នាំ​ចូល​ទំនិញ​ខូច​គុណភាព​ និង​ចំណីអាហារ បន្លែ​ផ្លែឈើ សាច់គោ សាច់មាន់ សាច់ជ្រូក និង​ប្រហិត ខូច​គុណភាព ​ពីរ​ទឹកដី​សៀម​ ទឹកដី​យួន ​ចូល​ស្រុក​ខ្មែរ​យ៉ាង​គគ្រឹកគគ្រេង​ ដែលធើ្វ​ឲ្យ​ប្រជាជនខ្មែរ ​កើត​ជំងឺលើសឈាម ។ ជាពិសេស​នោះ​គឺ​ទឹកនោមផ្អែម ​ដែល​កំពុង​តែ​វាយលុក​ លើ​ពលរដ្ឋ​ខែ្មរ​គ្រប់ៗ​គ្នា​ នា​ពេលបច្ចុប្បន្ន​នេះ​។​​

ប្រជាពលរដ្ឋ រិះគន់ថា លោក ម៉ក់ ពេជ្ជ​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ ចំពោះ​ករណី​ឈ្មួញ​នាំចូល​ទំនិញ​ខូច​គុណភាព ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី ទឹក​ស៊ុប និង​ចំណីអាហារ​ផ្សេងៗ ​មក​លក់​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទទួលទាន​។  ដោយហេតុ​ថា ពេល​ឈ្មួញ​នាំ​ចូល ​តាម​ច្រកព្រំដែន មន្ត្រី​កាំកុងត្រូល ​ក្រោម​ការគ្រប់គ្រង ​របស់​លោក ម៉ក់ ពេជ្ជ​រិទ្ធ មិន​បាន​ត្រួតពិនិត្យ​គុណភាព​ ទំនិញ​និង​ចាត់វិធានការ​បង្ក្រាប​នោះទេ ហើយ​បែរជា​នាំគ្នា​ទៅ​ត្រួតពិនិត្យ​ស្ពៃជ្រក់ ត្រសក់​ត្រាំ ដែល​អាជីវករ​លក់ដូរ​នៅលើ​ទីផ្សារ​ទៅវិញ ។​

ជាក់ស្តែង​ថ្មីៗ​នេះ​ មាន​សេចក្តីរាយការណ៍​ពី​ខេត្តបាត់ដំបង​ បាន​ឲ្យ​ដឹងថា កុមារា​ម្នាក់​ បាន​ស្លាប់បាត់​បង់ជីវិត​គួរ​ឲ្យ​អាសូរ​បំផុត​ នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ ឋិត​ក្នុងភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​០២​ទៀបភ្លឺ​ ឈានចូល​ព្រឹក​នា​ថ្ងៃទី​០៤ ខែ ឧសភា ឆ្នាំ​២០១៧​នេះ បន្ទាប់ពី​ពុល​ចាហួយ​ដូង​ ម៉ាក M&S បាត់ដំបង​ ក្នុង​កម្រិត​ធ្ងន់ធ្ងរ​រួចមក ។​

​គួរ​រំលឹក​ផងដែរ​ថា ​ថ្មីៗ​នេះ​លោក ម៉ក់ ពេជ្ជ​រិទ្ធ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ កាំកុងត្រូល​ ក្រសួង​ពាណិជ្ជកម្ម ត្រូវ​ប្រឈម​ នឹង​ការរិះគន់​ យ៉ាង​ខ្លាំង​ បន្ទាប់ពី​លោក​ ប្រកាស​ប្រមូល​ទិញ អង្ករ​ប្លា​ស្ទិក​ និង​ទឹក​ស៊ុប ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​យួន ។​​ ការប្រកាស​របស់​លោក ម៉ក់ ពេជ្ជ​រិទ្ធ ត្រូវបាន​មជ្ឈដ្ឋាន​នានា ​រិះគន់ថា ជា​ការលើកទឹកចិត្ត​ ដល់​មន្ត្រី​កាំកុងត្រូល ​តាម​ច្រកព្រំដែន ច្រកទ្វារ​អន្តរជាតិ និង​ច្រករបៀង ដែល​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​ខូច​គុណភាព ជាពិសេស​គ្រឿងឧបភោគ​បរិភោគ​ ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ ចូលមក​ចែកចាយ​លើ ទីផ្សារ​ក្នុងស្រុក​ខ្មែរ ។

ពាក់ពន្ធ័ជុំវិញករណីខាងលេីនេះ អង្គភាព CSN មិនអាចស្វែៃងរកលោក ម៉ក់ ពេជ្ជរិទ្ធ សូមការបំភ្លឺបាននោះទេនៅពេលនេះ អង្គភាពយើងរងចាំបកស្រាយនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: