លោក ប៉ា សុជាតិវង្ស មើលឃើញតែមួយជ្រុងតូច តែមើលមិនឃើញ កាកកស្ទះសព្វថ្ងៃបណ្ដាលមកពី….

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

រាជធានី​ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ លោក​ ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់ នៅ​ចំណុច​រង្វង់​មូល​គួរស្រូវ ឬ​ស្ត្រី​ទូល​ក្អម ព្រំប្រទល់​រាជធានី​ភ្នំពេញ​ នឹងខេត្តកណ្តាល​។

តាមប្រភពពីមន្ត្រីសាលាក្រុង សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្នុងឱកាសនោះ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​គ្រប់​យានដ្ឋាន ​ជួសជុល​រថ​យន្ត​ទាំងអស់ ត្រូវ​ធ្វើការផ្លាស់ប្ដូរ ទៅ​នៅ​ក្រៅ​ក្រុង ដើម្បីបញ្ចៀស​រាល់បញ្ហា ដែលអាចកើតមាន
ឡើង ។

មន្ត្រីសាលាក្រុងរូបនោះ បានបន្ត​ថា កន្លង​មក លោកប៉ា សុ​ជាតិ​វង្ស ក៍ធ្លាប់​បាន​អំពាវនាវ​ ដល់​ម្ចាស់​ឃ្លាំង​នានា ឲ្យ​ទៅ​នៅ​ក្រៅ​ក្រុង​ផង​ដែរ តែកាអំពាវនាវនោះ ហាក់ដូចជាគ្មានប្រសិទ្ធភាពឡើយ។

​បើតាម លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធា
នី​ភ្នំពេញបានឲ្យដឹងថា លោក ប៉ា សុជាតិ​វង្ស បាន​បញ្ចេញ​គំនិត​ តម្រង់ទិស​មួយ ដោយ​ចង់​ឲ្យ​យានដ្ឋាន​ជួសជុល​រថយន្ត និង​ឃ្លាំង​ស្តុក​ទំនិញ ដែល​នៅក្នុង​ក្រុងភ្នំពេញ ត្រូវ​ប្ដូរ​ចេញ ទៅ​ជាយ​ក្រុង​។ លោក មាស​ភក្ដី បាន​ថ្លែង​បន្តថា៖ ការលើកឡើង​របស់លោក ប៉ា សុជាតិ​វង្ស គ្រាន់តែ​ជា​គោលបំណង ​នៃ​ការតម្រង់ទិស​សម្រាប់​ថ្ងៃក្រោយ គឺ​មិនមែនជា​បទបញ្ជា​ ដែល​ត្រូវតែ​អនុវត្ត​ភ្លាមៗ​នោះទេ​​។

​លោក ម៉េ​ត មាស​ភក្ដី បន្តថា លោក ប៉ា សុជាតិ​វង្ស ចង់​ដក​ឃ្លាំង​ស្តុក​ទំនិញ​ ទៅ​ជាយក្រុង ព្រោះ​ការសង់​ឃ្លាំង​ទាំងនោះ​ ត្រូវការ​ដី​ធំ និង​បានធ្វើ​ឲ្យ ​រថយន្ត​ដឹកទំនិញ​ធំៗ មិន​ត្រូវ​បើក​ចូលក្នុង​ក្រុង ដែលជា​កត្តា​មួយផ្នែក​ ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​។​

​ចំពោះ​យានដ្ឋាន​ជួសជុល​រថយន្ត ត្រូវបាន លោក ម៉េ​ត មាស​ភក្ដី ពន្យល់ថា សកម្មភាព​ជួសជុល​រថយន្ត​ របស់​យានដ្ឋាន​មួយចំនួន​ នៅក្នុង​ក្រុង​ បាន​រំខាន​ជា​សំឡេង និង​មាន​បញ្ចេញ​ជាតិពុល បង្ក​ការរំខាន​ដល់​អ្នក​នៅ​ជិតខាង​យានដ្ឋាន ដែល​អភិបាល​រាជធានី​ ចង់​ជំរុញ​ឲ្យ​ដក​ចេញទៅ​ជាយក្រុង​។ លោក​បន្ថែមថា យានដ្ឋាន​មួយចំនួន ដោយសារតែ​កន្លែង​តូច​ បានធ្វើ​ឲ្យ​រថយន្ត​ដែល​ត្រូវ​យកមក​ជួសជុល ​ត្រូវ​ចត​នៅ​ផ្លូវ​សាធារណៈ ដែលជា​ផ្នែក​មួយ​ នៃ​បញ្ហា​កកស្ទះ​ចរាចរណ៍​។​

ពាក់ព័ន្ធការលិចឭ បញ្ជារបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ឲ្យគ្រប់យានដ្ឋាន ជួសជុលរថយន្តទាំងអស់ ផ្លាស់ទៅនៅក្រៅក្រុង ត្រូវបានម្ចាស់យានដ្ឋានជួសជុលរថយន្ត​ មួយចំនួន នាំគ្នារិះគន់ថា លោក ប៉ា សុជាតិវង្ស ចេះតែពីអង្គុយរកនិក បន្តិចថា រុញឃ្លាំង ដែលមាននៅក្នុងរាជធានីភ្នំពេញ ឲ្យទៅនៅជាយក្រុង បន្ទាប់មកថា ទូរ ATM មិនអាចឲ្យមាន នៅតាមទីសាធារណៈ នៅក្នុងរាជធានីភ្នំពេញទេ នាំឲ្យកើតមាន ភាពអសន្តិសុខ ឥឡូវឮថា បញ្ជាឲ្យយានដ្ឋានជួសជុលរថយន្ត ទាំងអស់ទៅនៅក្រៅក្រុង មិនដឹងថា ការដឹកនាំរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញរូបនេះ គិតឃើញយ៉ាងមិច ដូចជាគ្មានមូដ្ឋាន ច្បាស់លាស់សោះ។

ម្ចាស់យាយដ្ឋានទាំងនោះ បន្តរិះគន់ទៀតថា លោក ប៉ា សុជាតិវង្ស មើលឃើញតែមួយជ្រុងតូច ថាការកកស្ទះ បណ្ដាលមកពី រថយន្តយកមកជួលជុល ដាក់លើផ្លូវ តែលោក ប៉ា សុជាតិវង្ស មើលមិនឃើញ ពីបញ្ហាអ្នកមានលុយ មានអំណាចមួយចំនួន ដែលជាម្ចាស់ហាងផឹកស៊ី ឬ ម្ចាស់ភោជនីយដ្ឋា យកផ្លូវសាធារណៈ ទៅធ្វើអាជីវកម្ម ដាក់រថយន្តពេញផ្លូវ ដែរធើឲ្យកកស្ទះរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋ ទាំងមន្ត្រីរាជការ ធ្វើដំណើតាមផ្លូវ មានការធុញទ្រាន់ នឹងការកកស្ទះនេះផងដែរ។ ហើយបានរអូរទាំថា ទាំងនេះកើតមកពី អំពើពុករលួយ។

មកទល់ពេលនេះ អង្គភាព CSN មិនអាចស្វែងរកការពន្យល់បំភ្លឺ ពីលោក ប៉ា សុជាតិវង្ស បាននោះទេ នៅពេលនេះ អង្គភាពយើងរងចាំ ការបកស្រាយពន្យល់ បន្ថែមនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author