មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ស័ក្តិបី រស់ ពិសិដ្ឋ មេប៉ុស្តិ៍បឹងសាគូ អាងខ្នង សូ ចាន់ណារី ជាបងថ្លៃ ប្រព្រឹត្តបទល្មើស ប្រឆាំងបទបញ្ជារាជរដ្ឋាភិបាល…

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

បន្ទាយមានជ័យ ៖ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ចាប់ពីប៉ុស្តិ៍ បឹងសាគូ មកដល់ចំណុច ( ច្រកសាច់ជ្រូក ) ស្ថិតក្នុងៅូមិក្បាលស្ពាន១ សង្កាត/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានច្រករបៀងជាច្រើន ឋិតនៅក្រោមការគ្រប់គ្រង របស់លោក រស់ ពិសិដ្ឋ បាននឹងកំពុង ឃុបឃិត ជាមួយមេខ្យល់ នាំពលករចំណាកស្រុក ឆ្លងដែនខុសច្បាប់ នឹងកន្លងមក មានការនាំទំនិញគេចពន្ធ ចេញចូលយ៉ាង អនាធិបតេយ្យ រួមទាំងហ្គាសគេចពន្ធផងដែរ ។

ប្រភពរាយការណ៍ បានបន្តទៀតថា ទោះមួយរយៈនេះ ការនាំទំនិញគេចពន្ធចេញចូល នៅពេលថ្ងៃ មានការថយចុះពិតមែន តែសកម្មភាពពេលយប់ គេសង្កេតឃើញ នៅមានកើតឡើងដដែល ជាពិសេសគឺពលកឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ នឹងជនជាតិថៃ គ្មានលិខិតឆ្លងដែន នឹងគ្មានឯកអ្វីទាំងអស់ ត្រូវបាន
ចេញចូលតាមច្រក ( ដើមស្រល់ ) នឹងច្រក ( សាច់ជ្រូក ) មើលការខុសត្រូល ដោយលោក ប៉ុក ដា ជនួយការលោក រស់ ពិសិដ្ឋ មេប៉ុស្ដិ៍បឹងសាគូ ក្រោមការគ្រប់គ្រងរបស់ លោក សូ ចាន់ណារី មេនគរបាលវរៈការពារព្រំដែន លេខ៩១១ បានឃុបឃិត ឲ្យជនជាតិថៃ ឆ្លងដែន ខុសច្បាប់ ចូលមកលេងល្បែង ក្នុងកាស៊ីណូ នៅក្រុងប៉ោយប៉ែត យ៉ាងអនាធិបតេយ្យ ក្រោមការបិទបាំង យ៉ាងស្ងាត់ស្ងៀមបំផុត មិនគួរថ្នាក់លើមើលរំលងនោះទេ ។

ប្រភពផ្ទៃក្នុង បានលួយខ្សិបឲ្យដឹងថា កាលពីពេលថ្មីៗនេះ លោកអគ្គស្នងការរង នគរបាលជាតិ បានណែនាំឱ្យមន្ត្រី ប្រដាប់អាវុធគ្រប់ផ្នែក ចេញឲ្យផុតពីបទល្មើសគ្រប់ប្រភេទក៏ដោយ ក៏មេវរៈ៩១១ លោក សូរ ចាន់ណារី នៅតែបើកដៃ ឲ្យកូនចៅ ដែលជាមនុស្សស្និទ្ធ ត្រូវជាប្អូនថ្លៃ ឈ្មោះ រស់ ពិសិដ្ឋ មេប៉ុស្តិ៍បឹងសាគូ ប្រព្រឹត្តអំពើពុករលួយ បង្កើតបទល្មើស នៅតាមច្រករបស់ខ្លួនគ្រប់គ្រង ពីបឹងសាគូ មកដល់ច្រករបៀង របៀង ដើមស្រល់ នឹងច្រក ( សាច់ជ្រូក ) ដដែល ពុំបានអនុវត្ត តាមកំណែទម្រង់ ស៊ីជម្រៅ របស់រដ្ឋាភិបាលឡើយ ។

ផ្ទៃក្នុងបានទម្លាយឲ្យដឹងទៀតថា លោក ស័ក្តិបី រស់ ពិសិដ្ឋ ដែលជាមេប៉ុស្តិ៍ បឹងសាគូ កំពុងទទួលបានផលប្រយោជន៍ យ៉ាងសន្ថិកសណ្ធាប់ ពីការឃុបឃិត ជាមួយមេខ្យល់ ឲ្យពលកចំណាកស្រុក ឆ្លងដែនទៅធ្វើការនៅប្រទេសថៃ នឹងនាំជនជាតិថៃខុសច្បាប់ ចូលមកកម្ពុជា មកលេងល្បែង នៅកាស៊ីណូផ្កាយ៥ ប៉ោយប៉ែត មិនតែប៉ុណ្ណោះ ក៍មាននាំចូលទំនិញគេចពន្ធ នៅពេលយប់ ផងដែរ ដោយមានការបើកដៃពី លោក សូ ចាន់ណារី មេវរៈ៩១១ ជាខ្នងបង្អែកដ៍រិងមាំផងដែរ។

បើទោះជាមានការហាមប្រាម ពីសំណាក់តំណាងរដ្ឋាភិបាល និងគណៈអភិបាលខេត្ត ជាពិសេសគឺអគ្គស្នងការ នគរបាលជាតិ ដែលបានណែនាំ ឲ្យមន្ត្រីប្រដាប់អាវុធគ្រប់ផ្នែក ចេញឲ្យផុតពីបទល្មើស គ្រប់ប្រភេទ ក៏លោក ស័ក្តិបី រស់ ពិសិដ្ឋ មិនខ្វល់ ពីកំណែទម្រង់ ស៊ីជម្រៅ របស់រដ្ឋាភិបាល និងការព្រមានរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការរង កាលពីថ្មីៗនេះដែរ ព្រោះលោក ស័ក្តិបី រស់ ពិសិដ្ឋ អាងខ្នង លោក សូ ចាន់ណារី មេវរៈ៩១១ ជាបងថ្លៃរបស់ខ្លួន។

តាមប្រភព ពីពលរដ្ឋ តែងតែចេញចូល ទៅធ្វើការនៅប្រទេសថៃ បានអះអាងឲ្យដឹងថា ពួកគាត់បានចេញចូលតាមច្រក ( សាច់ជ្រូក ) នឹងច្រក ដើមស្រល់ កាលពីមុនមេខ្យល់ ដឹកឡានទៅដល់ច្រកតែម្ដង តែឥឡូវគេមិនឲ្យឡាន ទៅដល់ទីនោះទេ ខ្លាចបែករឿង គឺមកឈប់ត្រឹមផ្សាររ៉ា នឹងនៅក្បែរធានាគា « អេស៊ីលីដា » រួចបានបន្តជិះម៉ូតូ ចូលទៅ ច្រក ( សាច់ជ្រូក ) ទៅដល់ទីនោះ ត្រូវបង់លុយឲ្យមន្ត្រី នគរបាលគ្រប់គ្រងច្រកនោះ ក្នុងម្នាក់ចាប់ពី ៨០បាត ទៅដល់ ២០០បាត។ ឯចំណែកពលករ ចំណាកស្រុក ទៅព្រឹក វិលល្ងាច ក៏ត្រូវបង់ម្នាក់ៗ ចាប់ពី ២០បាត ទៅ ៥០បាត ។

ហេតុនេះប្រជាពលរដ្ឋ មានការព្រួយបារម្ភ អំពីសន្តិសុខ ក៏ដូចជា បញ្ហាព្រំដែន សម្រាប់ច្រក ( ចាស់ជ្រូក ) នឹងច្រក ដើមស្រល់ ព្រមទាំងច្រក បឹងសាគូ នេះ ដែលកំពុងហូរចូល នូវជនជាតិថៃ ឆ្លងដែនខុសច្បាប់ ដែលហៅថា ជនអន្តោប្រវេសន៍ ជាច្រើនចូលមកលេងល្បែង នៅកាស៊ីណូ ដោយមិនបានឆ្លងកាត់ តាមច្រកអន្តរជាតិ ប៉ោយប៉ែត ឡើយ។

ករណីពាក់ព័ន្ធ ពលករចំណាកស្រុក និង ជនជាតិថៃឆ្លងដែនខុសច្បាប់វិញដែល គេសង្ស័យថា អាចជាមុខជំនួញបន្ថែម ពាក់ស្រោមមុខ របស់លោក សូរ ចាន់ណារី នឹងលោក ស័ក្តិបី រស់ ពិសិដ្ឋ គួរតែអង្គភាពប្រឆាំង អំពើពុករលួយ ដែលមានឯកឧត្តម ឱម យិនទៀង ជាប្រធាន មេត្តាចាត់មន្ត្រីស្មោះត្រង ដើម្បីសើបអង្កេត ទៅលើករណីខាងលើនេះ ជាបន្ទាន់ផង ព្រោះមានសេចក្ដីរាយការណ៍ថា អំពើពុករលួយ នឹងបក្ខពួគ្រួសារនិយមនេះ បានកើតឡើងយូឆ្នាំហើយ។

ជាងនេះទៅទៀត ផ្ទៃក្នុងមន្ត្រីនគរបាល នៅក្នុងអង្គភាពខាងលើ ក៏បានលើកឡើង ឲ្យដឹងផងដែរថា លោក សូរ ចាន់ណារី ធ្លាប់បានអគ្គស្នងការ នគរបាលជាតិ ព្រមាន និងស្តីបន្ទោស ម្តងជាពីរដង មកហើយ ។ ជុំវិញភាពធូររលុង អសមត្ថភាព និងពុករលួយនោះ ប៉ុន្តែ សង្ស័យដោយសាអំណាចលុយ របស់លោក សូរ ចាន់ណារី ច្រើន ទើបធ្វើឲ្យអគ្គស្នងការ នគរបាលជាតិ រក្សា តំណែង របស់លោក សូ ចាន់ណារី ឲ្យកាន់អង្គភាពនេះ បណ្តោះអាសន្នបន្តទៀតដោយសារតែ លោក សូរ ចាន់ណារី ជាមនុស្ស ស្គាល់អំពីទីតាំង អង្គភាពនេះ សម្រាប់ការពារព្រំដែន និងចេះប្រព្រឹត្តអំពើពុករលួយ ដឹងមេដឹងកើយ យ៉ាងស្ទាត់ជំនាញ មិនចេះភ្លេចនោះ ។

ផ្ទុយទៅវិញ ជាមួយនឹងការអនុញ្ញាត ឲ្យជនជាតិថៃឆ្លងដែនខុសច្បាប់ ជាប្រចាំថ្ងៃ ត្រូវបានប្រភព មន្ត្រីនគរបាល អះអាងថា ពិតជាមានទំនាក់ទំនងល្អ ជាមួយនឹងកាស៊ីណូ ផ្កាយ៥ នឹងជាមួយ ប្រធានសន្តិសុខ កាស៊ីណូ ផ្កាយ ៥ ជាអ្នកចាំទទួល យកជនជាតិថៃ ឆ្លងដែនខុសច្បាប់ទាំងនោះ មកលេងក្នុងកាស៊ីណូ ផ្កាយ៥ ពិតប្រាកដមែន ដូច្នេះ លោក ស័ក្តិបី រស់ ពិសិដ្ឋ គឺចាំទទួលតែទទួលប្រយោជន៍ ពីកាស៊ីណូ ផ្កាយ៥ និងសេវាអនុញ្ញាត ឲ្យជនជាតិថៃ ឆ្លងដែន ចំណូលនេះ គឺចូលហោប៉ៅលោក ស័ក្តិបី រស់ ពិសិដ្ឋ ផ្ទាល់តែម្តង ។

ដោយឡែកលោក រស់ ពិសិដ្ឋ មេប៉ុស្តិ៍ បឹងសាគូ ដែលមានអំណាច គ្រប់គ្រង រហូតមកដល់ច្រក ( សាច់ជ្រូក ) បានប្រតិកម្ម យ៉ាងខ្លាំង កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោយពីអង្គភាព CSN បានធ្វើការចេញផ្សាយ ពាក់ព័ន្ធករណីខាងលើនេះ។ ទោះយ៉ាងណា អង្គភាពយើង នៅតែបន្តធ្វើការចេញផ្សាយ បើលោក ស័ក្តិបី រស់ ពិសិដ្ឋ នៅតែបន្តធ្វើសកម្មភាព បើកច្រករបៀង ឲ្យពលករខ្មែរ ចំណាកស្រុកខុសច្បាប់ នឹងអនុញ្ញាតឲ្យជនជាតិថៃ ចូលមក កម្ពុជា ដោយខុសច្បាប់ទៀតនោះ។

ពាក់ពន្ធ័ជុំវិញករណីខាងលេីនេះ អង្គភាព CSN មិនអាចទាក់ទងលោក សូ ចាន់ណារី សូមការបំភ្លឺបាននទេនៅពេលនេះ ដោយសាទូរស័ព្ទ ចូលតែគ្មានអ្នកលើកទទួល អង្គភាពយើងរងចាំបកស្រាយ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 


Share on Facebook