ពលរដ្ឋរិះគន់ លោក ណុប ណារិទ្ធ នឹងលោក ប៊ួយ រតនា ឃុបឃិតឲ្យកើតមានបទល្មើស ដេកចាំយកលុយ មិនគួលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មមើលរំលងទេ

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

ក្រចេះ ៖ ទោះមានបទបញ្ជា ពីប្រមុខរាជរដ្ឋាភិបាល បង្ក្រាបនឹងទប់ស្កាត់ បទល្មើសព្រៃឈើយ៉ាងណាក៍ដោយ ក៍គេនៅតែសង្កេតឃើញ ការកាប់នឹងដឹកជញ្ជូនឈើ នៅតែមានជារៀងរាល់ថ្ងៃ ដោយគេដាក់ការសង្ស័យថា៖ អភិបាលខេត្តក្រចេះ ក៍អាចពាក់ព័ន្ធករណីនេះផងដែរ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុង ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់ មានបទល្មើសកាប់ឈើ និងស្តុកឈើខុសច្បាប់ ជាច្រើនកន្លែង ហើយមន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ពុំដែលឃើញ ចាត់វិធានការបង្រ្កាបឡើយ។

តាមប្រភពពីប្រជាសហគមន៍ ការពារព្រៃឈើ បានឲ្យដឹងថា លោក ណុប ណារិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ មិនដែលឃើញចាត់វិធានការ បង្រ្កាប បទល្មើសកាប់ឈើ និងសកម្មភាព ដែលឈ្មួញដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេងនោះទេ។ ផ្ទុយ
ទៅវិញលោក ណុប ណារិទ្ធ គឺជាអ្នកឃុបឃិត ឲ្យឈ្មួញកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងពេញបន្ទុកជាថ្នូរនឹងផលប្រយោជន៍ ហើយមេរដ្ឋបាលព្រៃឈើខេត្តក្រចេះ នឹងលោក អភិបាលខេត្តក្រចេះ ក៏អាចជាប់ពាក់ព័ន្ធ នឹងផលប្រយោជន៍ផងដែរ។

ប្រជាពលរដ្ឋ រសើនៅភូមិរលួស ឃុំរលួសមានជ័យ បានឲ្យដឹងថា៖ ចាប់តាំងពីអំឡុង ចុងខែមេសា រហូតមកដល់សព្វថ្ងៃនេះ ឈ្មួញជាច្រើននាក់ បានចូលព្រៃកាប់ឈើ និងដឹកជញ្ជូនឈើ តាមរថយន្តកែច្នៃធំៗ និងគោយន្តកន្រ្តៃ ឆ្លងកាត់មុខស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ ទាំងយប់ទាំងថ្ងៃ។ ក៏ប៉ុន្តែលោក ណុប ណារិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ មិនចាត់វិធានការទប់ស្កាត់ឡើយ ហើយឈើទាំងនោះ ត្រូវបានឈ្មួញដឹកយកទៅស្តុកទុក ជាច្រើនកន្លែង ក្នុងភូមិរលួស សម្រាប់លក់ឲ្យឈ្មួញធំៗប្រមូលទិញដឹកចេញទៅស្រុកយួន តាមច្រកព្រំដែន ក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ពាក់ព័ន្ធបញ្ហានេះ ប្រជាពលរដ្ឋ នឹងប្រជាសហគមន៍ ការពាព្រៃឈើ បានរិះគន់ថា៖ ក្នុងនាមឯកឧត្តម សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្ត នឹងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត ក្នុងការបង្ក្រាបបទល្មើស បែជាមើលរំលង នឹងបណ្ដោយឲ្យកើតមាន បទល្មើសយ៉ាងគគ្រិកគគ្រេង មិនព្រមអនុវត្តន៍ ទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាល។

ប្រភពពីឈ្មួញតូចតាច រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ មួយចំនួន បានបង្ហើបឲ្យដឹងថា នៅពេលពួកគេដឹកជញ្ជូនឈើ តាមរថយន្តកែច្នៃ និងគោយន្តកន្រ្តៃ ឆ្លងកាត់មុខស្នាក់ការ សង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ គឺត្រូវបង់លុយឲ្យលោក ណុប ណារិទ្ធ ពី៤០ម៉ឺនទៅ៦០ម៉ឺនរៀល ទើបអាចចៀសផុត ពីការបង្រ្កាប។ ចំណែកប្រជាពលរដ្ឋ ដឹកឈើជន្លង់ម្រេចបន្តិចបន្តួចយកទៅលក់ ដើម្បីទិញអង្ករច្រកឆ្នាំង គឺលោក ណុប ណារិទ្ធ និងសមត្ថកិច្ចពាក់ព័ន្ធ ដ៏ទៃទៀត ចាត់វិធានការបង្រ្កាប ដោយពុំមានការយោគយល់ឡើយ។

ហេតុនេះ លោក ណុប ណារិទ្ធ នាយសង្កាត់រដ្ឋបាលព្រៃឈើរលួសមានជ័យ និងលោក ប៊ួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា៖ បានឃុបឃិតគ្នា បើកដៃឲ្យឈ្មួញកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងពេញបន្ទុក ហើយពួកគេបែរជាធ្វើបាប ប្រជាពលរដ្ឋទន់ខ្សោយទៅវិញ។

ពាក់ព័ន្ធករណីនេះ គួតែឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរក្ខាប្រមាញ់ នឹងនេសាទ ពិនិត្យអង្កេតទៅលើៀលោក ប៊ួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ នឹងលោក ណុប ណារិទ្ធ នាយសង្កាត់ រដ្ឋបាលព្រឈើ រលួសមានជ័យ ជាបន្ទាន់ផង ព្រោះប្រជាពលរដ្ឋ ក៍ដូចប្រជាការពារព្រៃឈើ បានចោទប្រកាន់ថា អ្នកទាំង២ កំពុងបានឃុបឃិត បើកឲ្យកើតមានបទល្មើស កាប់នឹងដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ ជាយូឆ្នាំមកហើយ ។

ទោះយ៉ាងណា ពាក់ព័ន្ធការចោទប្រកាន់ខាងលើ អង្គភាព CSN មិនអាចស្វែងរកាបំភ្លឺ ពីលោក ប៊ួយ រតនា នឹងលោក ណុប ណារិទ្ធ បាននោះទេ នៅពេលនេះ អង្គភាពយើងរងចាំ ការបកស្រាយពបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើ សុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author