ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000
ខេត្តកណ្តាល ៖ ថ្មីៗនេះ បញ្ហាទំនាស់ដីធ្លី រវាងជំទាវ សៀង ចាន់ហេង នឹងលោក ឧកញ៉ា លី សេងឃាង បានផ្ទុះឡើង ឭលាន់ដូចរន្ទះកក្រើក ផ្អើអស់មជ្ឈដ្ឋាននានា ហើយក៍ត្រូវបាន កាសែត នឹងគេហទំព័រ ក្នុងស្រុកជាច្រើន បានធ្វើការចេញផ្សាយ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជំទាវ នឹងឧកញ៉ា កំពុងបញ្ចេញអំណាចដាក់គ្នានេះ។
ពាក់ព័ន្ធកេណីខាងលើ ប្រជាពលរដ្ឋ បានលើកឡើងថា៖ ជំទាវ សៀង ចាន់ហេង ដែលល្បីល្បាញ ខាងរំលោភយកដីធ្លី ប្រជាពលរដ្ឋនោះ ពេលនេះ កំពង់តែធ្វើឲ្យបាត់បង់ ប្រជាប្រីយភាព គណះបក្ខប្រជាជន កម្ពុជា ក្នុងខេត្តកណ្ដាល ធ្លាក់ចុះយ៉ាងពេញបន្ទុកទៀត ហើយ…មិនតែប៉ុណ្ណោះ ឥឡូវនេះ បែជាផ្ទុះរឿង យកគ្រឿងចក្រ ទៅឈូសកកាយ លលដីដែកំពុងមានទំនាស់ ជាមួយលោក ឧញ៉ា លី សេងឃាង ទាំងកម្រោល ដូចជាប្រទេសគ្មានច្បាប់។
ថ្មីៗនេះ ក្រុមប្រជាពលរដ្ឋ បានប្រត្តិកម្ម ធ្វើការតិះយ៉ាងខ្លាំង ទៅលើទង្វើ របស់ក្រុមហ៊ុន ជំទាវ សៀង ចាន់ហេង ថា៖ បានកំពង់តែប្រើអំណាចព្រៃ មករំលោភយកដីស្រែប្រជាពលរដ្ឋ និងកម្មសិទ្ធិដីធ្លី របស់លោក ឧកញ៉ា លី សេងឃាង ទាំងកម្រោល យ៉ាងគឃ្លើនបំផុត ! ។
ហើយមិនតែប៉ុណ្ណោះ ក្រុមប្រជាពលរដ្ឋ បានបន្តថា៖ កន្លងមក គឺ ជំទាវ សៀង ចាន់ហេង ធ្លាប់បានដើរអួតអាង ដោយយកឈ្មោះ សម្ដេចតេជោ ហ៊ុន សែន ថាជា ដន្លង បានយកទៅកាង ការពារមុខរបររកស៊ី នឹងការរំលោភដីធ្លីខុសច្បាប់ ហើយគំរាមមន្ត្រី អាជ្ញាធរ មិនអោយលូកដៃ ជួយក្រុមប្រជាពលរដ្ឋ រងគ្រោះជាម្ចាស់ដីកម្មសិទ្ធិពិតប្រាកដ នៅតំបន់ ទំនប់ ៩៤ ភូមិអំពឹលព្រៃ (តំបន់ភូមិទួលតាម៉ក់ ) ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ផងដែរ។
ពាកើព័ន្ធក្នុងរភងនេះ ពីមជ្ឈដ្ឋាននានា បានលើកឡើងថា ប្រសិនបើក្រុមហ៊ុននេះ ពិតជាមានអត្តសញ្ញាណ ឫមានប្លង់ត្រឹមត្រូវនោះ គួរតែយកចេញមក ប្រឈមដោះស្រាយគ្នា នូវចំពោះមុខច្បាប់ មិនមែនមកលួចធ្វើសកម្មភាព ដាក់គ្រឿងចក្រ លួចឈូសឆាយ រំលោភលើដីកម្មសិទ្ធិ របស់អ្នកដទៃ បែបនេះទេ ។
ប្រភពពីក្រុមប្រជាពលរដ្ឋ បានអះអាងថា នេះជាដីកម្មសិទ្ធិ ពិតប្រាកដ របស់លោក ឧកញ៉ា លី សេងឃាង ដែលបានទិញដូរ ពីក្រុមប្រជាពលរដ្ឋផ្ទាល់ ស្របច្បាប់ដែលមានទាំងលិខិតស្នាម ចុះហត្ថលេខាផ្ដិតមេដៃ លើលិខិតលក់ទិញ ទទួលខុសត្រូវដឹងឭ ជាមួយក្រុមអាជ្ញាធរ តាមផ្លូវច្បាប់ផងដែរ ។
បើតាមតំណាងក្រុមហ៊ុន លោក ឧកញ៉ា លី សេងឃាង ក៏បានបង្ហាញ ឯកសារ លក់ទិញដូរ និងការអះអាងស្រដៀងគ្នា និង ប្រជាពលរដ្ឋរងគ្រោះផងដែរថា ៖ គឺខាងក្រុមហ៊ុន ពិតជាបានចំណាយថវិកា យ៉ាងច្រើនក្នុងការជួយដល់ជីវភាពប្រជាពលរដ្ឋ និងប្រាកដជាបានទិញដី កម្មសិទ្ធិនោះ ពីប្រជាពលរដ្ឋ ពិតដូចជាការអះអាង របស់ប្រជាពលរដ្ឋ ពិតប្រាកដមែន។ ហើយក៏ មិនមែនយកអំណាចបុណ្យស័ក្ដិ ជាធំបុគ្គលទៅប្រើគំរាមក្រុមអាជ្ញាធរ យកអំណាចលុយ ទៅទិញក្បាលភូមិ ឃុំ ប៉ុស្ដិរដ្ឋបាល អាជ្ញាធរភូមិបាល ស្រុក ខេត្តថា ៖ ជាឧិកាសពុករលួយ រកលុយដើម្បីអោយក្រូម៉េឯកសារខុសច្បាប់ ទៅរំលោភយកដីធ្លី របស់ប្រជាពលរដ្ឋ ដូចជាក្រុមឈ្មួញមួយចំនួន ដែលកំពង់តែរំលោភ បំពាននោះទេ ។
ក្រុមប្រជាពលរដ្ឋ បានបញ្ជាក់ថា៖ រឿងដីធ្លីប្រជាពលរដ្ឋរងគ្រោះ ក្នុងតំបន់ទំនប់ ៩៤ ក្នុងភូមិអំពឹលព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ គឺធ្លាប់មានការរងគ្រោះ ដោយជំទាវដ៍មានអំណាចរូបនេះ រំលោភយកដីស្រែ កម្មសិទ្ធ របស់ក្រុមប្រជាពលរដ្ឋ ជាយូរឆ្នាំមកហើយ តាំងពីអំឡុងឆ្នាំ ២០០០, ២០០៥ មកម្ល៉េះ ប៉ុន្ដែទំនាស់នោះ មិនត្រូវបានដោះស្រាយ ទេដោយសារតែ អំពើពុករលួយ ជាប់ងាង ទទួលលុយសូកប៉ាន់ ពីមេឈ្មួញ និងមន្ត្រីធំមានអំណាច នូវពីក្រោយផងនោះ បានធ្វើអោយក្រុមអាជ្ញាធរ ដែនដី ឃុំ ស្រុក មួយចំនួននោះ បានក្លាយទៅជាអាយ៉ងដាច់ថ្លៃ ក្នុងការបំរើផលប្រយោជន៏បុគ្គល។
ពាក់ព័ន្ធទំការរឿងហេតុខាងលើ CSN មិនអាចស្វែងរកកាបំភ្លឺ ជំទាវ សៀង ចាន់ហេង បានឡើយ រហូតមកទល់ពេលនេះ អង្គភាពយើងរង់ចាំការបកស្រាយ ពីក្រុមហ៊ុន ទំទាវ សៀង ចាន់ហេង នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់