លោក ម៉ក់ ពេជ្ជរិទ្ធ រងការរិះគន់ពីមន្រ្តីក្រោមឪវាទ និងអ្នករកស៊ីដឹកទំនិញនៅច្រកគីឡូ១៣ ថាបានបើកដៃឲ្យមន្រ្តីប្រចាំច្រក ប្រព្រឹត្តអំពើពុករលួយ

ចេញផ្សាយដោយ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

ភ្នំពេញ ៖ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម កំពុងត្រូវបានមន្ត្រីតូចតាច នៅក្រោមឱវាទ បើកកកាយពីរឿងអាស្រូវពុក
រលួយ ប្រមូលលុយតាមគ្រប់រូបភាព ដើម្បីយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងក្រអឺតក្រទម។

ដោយសារតែអំពើពុករលួយ ដល់ខួរឆ្អឹង របស់លោក ម៉ក់ ពេជ្ជរិទ្ធ នោះហើយ ទើបឈ្មួញខិលខូចអាចនាំទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងចំណីអាហារមានផ្ទុក សារធាតុគីមី មកលក់ចែក
ចាយពេញទីផ្សារ ប្រទេសកម្ពុជា ហើយកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពប្រជាពលរដ្ឋ។

ប្រភពពីផ្ទៃក្នុង មន្ត្រីកាន់កាំកុងត្រូល បានបង្ហើបឲ្យដឹងថា ការដែលមន្ត្រីកាំកុងត្រូល ប្រចាំច្រកទ្វារអន្តរជាតិ ឬច្រកព្រំដែន ជាប់ព្រំប្រទល់ជាមួយ ប្រទេសយួននិងប្រទេសសៀម ហ៊ានឃុបឃិត ឲ្យឈ្មួញនាំចូល ទំនិញខូចគុណ ទំនិញហួសកាលកំណត់ប្រើប្រាស់ បន្លែបង្ការមានផ្ទុកសារធាត់គីមី ឬសាច់មាន់ ឆ្អឹងមាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងគោ និងប្រហិត មានលាយសារ
ធាតុគីមីជាដើម គឺដើម្បីប្រមូលលុយ យកទៅជូនលោក ម៉ក់ ពេជ្ជរិទ្ធ តាមការកំណត់។

មន្ត្រីកាំកុងត្រូល តាមបណ្តាខេត្តមួយចំនួន ក៏បានបង្ហើបឲ្យដឹងដែរថា ពួកគេធ្វើអ្វើ ទៅតាមបញ្ជ្ជាទាំងៃអស់ ត្រូវតែរកលុយ ជូនតាមការកំណត់ របស់លោក ម៉ក់ ពេជ្ជរិទ្ធ មិនដឹងថាលោក ម៉ក់ ពេជ្ជរិទ្ធ យកលុយទាំងនោះ ទៅធ្វើអ្វើទេ ហេតុនេះហើយ ទើបពួកគេបើកដៃ ឲ្យឈ្មួញនាំចូលទំនិញ ទោះទំនិញទាំងនោះ ខូចគុណភាព និងចំណីអាហារ ដូចជា ជ្រូកក្រហម មាន់ ទា ត្រី បន្លែបង្ការ ផ្លែឈើ មានផ្ទុកសារធាតុគីមី នាំចូលមកលក់ចែកចាយ ក្នុងទីផ្សារកម្ពុជា យ៉ាងណាក៍ដោយ ក៍ពួកគេមិនខ្វល់ដែល ធ្វើយ៉ាងណា ឲ្យតែបានលុយ បង់ឲ្យមេ។

ជាក់ស្តែងនៅច្រកតំបន់គីឡូ១៣ ( ហៅច្រកភ្នំដី ) ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសាស្ដា ស្រុកសំពៅលូន ខេត្តបាត់
ដំបង ជាប់ព្រំប្រទល់កម្ពុជា-ថៃ ត្រូវបានគេសង្កេត
ឃើញ មានទំទិគខូចគុណភាព ទំនិញហួសកាប្រើប្រាស កំពុងមានការលំហូចូល ពីប្រទេសថៃ តាមរទះ ចូលមកស្រុកសំពៅលូន យ៉ាយគគ្រិកគគ្រេង ជារៀងរាល់ថ្ងៃ ជាពិសេស គេសង្កេតឃើញត្រី សឹងគ្រប់ប្រភេទ ដែលជាត្រីខូចគុណភាព គេបោះចោលនៅប្រទេសថៃ ជាត្រីសម្រាប់ឲ្យក្រពើស៊ី បែជាមន្ត្រីកាំកុង
ត្រូល ច្រកគីឡូ១៣ បើកដៃឲ្យឈ្មួញនាំចូល មកផ្ទេដាក់ឡានដើម្បីដឹកបន្តផងដែរ។

បើតាមប្រភពពីឈ្មួញរកស៊ីដឹកត្រី បានប្រាប់ឲ្យដឹងថា ត្រីទាំងនេះ ពួកគេដឹកយកទៅ តាមបណ្ដាលខេត្ត នឹងចែកចាយ ទៅតាមទីផ្សារនានា នឹងបានបង់លុយ ឲ្យមន្ត្រីកាំកុងត្រូល ប្រចាំច្រកគីឡូ១៣ ( ហៅច្រកភ្នំដី ) ផងដែរ បើមិនបង់លុយទេ ទោះត្រីទាំងនេះ ល្អប៉ុណ្ណា ក៍មន្ត្រីទាំងនោះ ថាខុសនេះខុសនោះដែរ បើយើងបង់់លុយ ទៅតាមតម្រូវការគឺ ពុំមានការត្រួតពិនិយ្យឡើយ។

ពាក់ព័ន្ធទៅនឹងទំនិញខូចគុណភាព ទំនិញហួសការប្រើប្រាស នាំចូលយ៉ាងគគ្រិកគគ្រេង ជារៀងរាល់ថ្ងៃ ពីប្រទេសថៃ តាមច្រកគីឡូ១៣ ( ហៅច្រកភ្នំដី ) ចូលមកស្រុកសំពៅលូន នឹងដឹកតាមរថយន្តបន្ត ទៅចែកចាយបន្ត តាមបណ្ដាលខេត្តនេះ មន្ត្រីកាន់កាំកុងត្រូល ប្រចាំច្រកនោះ បានឲ្យដឹងថា ទំនិញទាំងនេះ ពីមុនមកក៍មានការត្រួតពិនិត្យដែរ តែយូៗទៅ គេគិតថា ម្ចាស់ទំនិញទាំងនេះ សុទ្ធតែស្គាល់ទាំងអស់ មិនបាច់ពិនិត្យក៍បានដែរ ។ មន្រ្តីកាំកុងត្រូល ដែលជាស្ត្រីជើងខ្លាំង ដែលគេល្បីថា ជំនាញខាងគាបយកលុយ ពីអ្នករកស៊ីនាំទំនិញពីប្រទេសសៀម ដាក់ហោប៉ៅ ក្រៅផ្លូវការណ៍ បានបញ្ជាក់ថា មន្រ្តីពួកគាត់ជំនាញតែខាងពិនិត្យ មើមត្រាវតែប៉ុណ្ណោះ។

ពាក់ព័ន្ធទៅនឹងម្ហូបអាហារ បន្លែផ្លែឈើ ទំនិញខូចគុណ
ភាព ទំនិញផុតកំណត់ការប្រើប្រាស ដោយសាមានការធូរលុង ពីមន្ត្រីកាំកុងត្រូល ប្រចាំតាមច្រកនានា តាមព្រំដែនយួន នឹងសៀម ជាពិសេស ច្រកគីឡូ១៣ ( ហៅច្រកភ្នំដី ) ត្រូវបានប្រជាពលរដ្ឋ អូលរទះដឹកឥវ៉ាន់ចេញពីដីីថៃ នឹងម្ចាស់រថយន្តដឹកទំនិញ បានប្រាប់ឲ្យដឹងថា៖ ទំនិញទាំងអស់ចូលមក មិនត្រូវបានមន្ត្រីកាំកុងត្រូលពិនិត្យទេ គឺយកតែលុយប៉ុណ្ណោះ ក្នុង១រទះ ចាប់ពី
៥០០០រៀល ទៅ១០០០០រៀល ហើយមានមន្ត្រីកាំងកុងត្រូល ដែលជាស្ត្រីម្នាក់ ជើងខ្លាំងខាងដើប្រមូលលុយ ពីរថយន្តដឹកទំនិញផងដែចាប់ ពី២០០០០រៀល រហូត៣០០០០រៀល ទៅ៤០០០០រៀល ទៅតាមរថយន្តតូចធំ គេសង្ស័យថា លុយទាំងនេះ គឺធ្លាក់ចូលហោប៉ៅ មន្ត្រីប្រចាំនៅទីនោះ សម្រាប់ចែកគ្នា។

ពាក់ព័ន្ធភាពមិនប្រក្រតិ កើតមានអំពើពុករលួយ នៅស្នាក់ការកាំកុងត្រូល ច្រកគីឡូ១៣ ( ហៅច្រកភ្នំដី ) ត្រូវបានគ្រប់មន្ត្រីស្ថាប័នពាក់ព័ន្ធ ប្រចាំច្រកនេះ បានបង្ហើបឲ្យដឹងថា ចាប់តាំងពីស្ត្រីម្នាក់ ជាមន្ត្រីកាំកុងត្រូល មកកាន់ទីនេះ គឺល្វាសខ្លាំណាស់ ក្នុងការដើប្រមូលលុយ តាមរទះនឹងរថយន្ត គឺរាប់ក្បាលឡានមួយ ៦០០០០រៀល ឡានសណ្ដោងកន្ទុយ ១១០០០០រៀល។ ហើយមិនតែប៉ុណ្ណោះ មន្ត្រីចាស់ៗ ប្រុសៗ នៅទីនោះគឺខ្លាច មន្ត្រីស្រីរូបនេះគ្រប់ៗគ្នា មិគួថ្នាក់លើកាំកុងត្រូល មើរំលងទេ ។

ប្រភពពីមន្ត្រីស្ថាប័នពាក់ព័ន្ធនៅទីនោះ នឹងប្រជាពលរដ្ឋរកស៊ីអូសទំនិញ នឹងដឹកទំនិញ បានស្នើសុំទៅដល់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល គួពិនិត្យឡើងវិញ ទៅលើស្ត្រី ដែលជាមន្ត្រីកាំកុងត្រូលរូបនេះ ជាបន្ទាន់ផង មិនដឹងថា លោក ម៉ក់ ពេជ្ជរិទ្ធ បានដឹងដែលឬយ៉ាយណាទេ ឬក៍ដឹងតែធ្វើមិនដឹង ដើម្បីងាយ
ស្រួល ឲ្យមន្ត្រីក្រោមឧវាទរូបនេះ ប្រមូលលុយយកទៅឲ្យខ្លួន ដូចដែលមន្ត្រីកាំកុងត្រូល មួយចំនួនបានលបង្ហើបនោះ ពិតមែន។

មកទល់ពេលនេះ អង្គភាព CSN មិនអាចស្វែងរកការពន្យល់បំភ្លឺ ពីលោក ម៉ក់ ពេជ្ជរិទ្ធ បាននោះទេ នៅ
ពេលនេះ អង្គភាពយើងរងចាំ ការបកស្រាយពន្យល់ មនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយ
ចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author