អស្ចារ្យមែន លោក ហ៊ុយ សុជាតិ មេគយប៉ោយប៉ែតល្បីថាថ្លៃបាយនិងខារ៉ាអូខេមួយយប់ ជិត១ម៉ឺនដុល្លា សម្រាប់ឈ្មួញសុំស្គាល់

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

 

បន្ទាយមានជ័យ ៖ ប្រភពពីអតីតមន្ត្រីគយ ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត បានទម្លាយ ភាពមិនប្រក្រតី របស់លោក ហ៊ុយ សុជាតិ មេគយការិយាល័យ ច្រកទ្វារអន្តរ

ជាតិ ក្រុងប៉ោយប៉ែត ឲ្យបានដឹងថា៖ ​ឈ្មួញ​ធំតូច មួយ

ចំនួន បាន​​​រអ៊ួរទាំ​ថា កន្លងមក មេគយឡើងថ្មី ហ៊ុយ សុជាតិ ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយទឹក ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​ គឺ​ខ្ពស់​ណាស់ គ្រាន់​តែ​ថ្លៃ​បាយ ១​ពេល និង​ខារ៉ាអូខេ​ ១​យប់​ អស់​ជិត​១​ម៉ឺន​ដុល្លារ វា​ជា​រឿង ​ដែល​មិន​គួរ​ឲ្យ​ជឿង ​ទាល់​តែសោះ។

 

ក្នុងរយៈពេលជាងមួយឆ្នាំនេះ គេនៅពុំទាន់ដឹងទេថា ​​​លោក​ ហ៊ុយ សុជាតិ មេករិយាល័គយ នឹងរដ្ឋាក ច្រកអន្តរជាតិប៉ោយប៉ែត ត្រូវប៉ាន់បានប៉ុន្មានម៉ឺនដុល្លារទេ ក្នុង១ខែៗ បើគ្រាន់តែចៃគយនៅទីនោះ ក៍មានឡានសេរីទំនើបៗ ជិះផងដែរ ទាំងនេះ គេសង្ស័យថា កើតមកពីអំពើពុលរលួយយ៉ាងពេញបន្ទក់ តាមរយៈឃុបឃិត ជាមួយឈ្មួញទុច្ចរិត បើកដៃឲ្យឈ្មួញនាំទំនិញចូលដោយ បង់ពន្ធមិនគ្រប់ ទំនិញបង្កប់ នឹងទំនិញខុស

ច្បាប់ជាច្រើន ចូលមកក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយ

មានជ័យ នាពេបច្ចុប្បន្ននេះ។

 

ប្រភពីផ្ទៃក្នុងការិយាល័យគយ ដែលមិនពេញចិត្តការដឹងនាំ មេគយ ហ៊ុយ សុជាតិ បានលួចខ្សឹប នឹងទម្លាយឲ្យដឹងថា៖ រាល់ទំនិញដែលឈ្មួញដឹកចូលមក ហើយត្រូវបានម្ចាស់ទំនិញ រត់យកឯកសា ទៅខាងឲ្យមន្ត្រីគយពិនិត្យ ទោះទំនិញទាំងនោះ ស្របច្បាប់ក៍ដោយ ក៍ត្រូវបានខាងមន្ត្រីគយពិនិត្យឯកសា ថាខុសនេះ ខុសនោះ មិនចេះចប់ មិនចេះហើយទេ បើគ្មានលុយសម្រាប់បាយទឺក ចាប់ពី ៥០០ ដុល្លារ តាមទំនិញតិចឬច្រើន។

រាល់ទំនិញធំៗ បើមានឈ្មួញ មកទំនាក់ទំនង នាំចូល

៥០០០តោន ត្រូវបាន លោក ហ៊ុយ សុជាតិ មេការិយាកាល័យគយ រាយការណ៍ទៅមេលើ គ្រប់ចំនួន តែប្រាប់ឈ្មួញ ឲ្យនាំចួល ៧០០០តោនមក ២០០តោនសម្រាប់ដោះស្រាយលុយបាយទឹក នឹងចែកបក្ខពួករបស់ខ្លួន ដាកហោប៉ៅធ្វើមានធ្វើបានរៀងៗខ្លួន។

 

​​ពល​រដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត បាន​​រំពឹងទុក​ថា លោក ហ៊ុយ សុជាតិ ប្រហែលជា​មិន​ហ៊ាន​ ធ្វើ​បាប​កម្មករ​អូសរ​ទេះ​យ៉ាង​កំរោល​ ដូច​អ្វី​ដែល​លោក ឈួន ហៃ ប្រព្រឹត្ត​នា​ពេលកន្លងមក​នោះទេ​ បើទោះបីជា​លោក ហ៊ុយ សុជាតិ បន្ត​អាជីព​ពុករលួយ​ ពី​លោក ឈួន ហៃ ក៏ដោយ ​ក៏​ត្រូវ​មាន​ការយោគយល់​ខ្លះៗ​ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​កម្មករ​អូស​រទេះ​ខ្លះ​ផង​។​

 

​តែការរំពិងទុករបស់ប្រជាពលរដ្ឋ ត្រូបានរលាយអស់ ​ក្រោយពេល​លោក ហ៊ុយ សុជាតិ ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ​ជំនួស​លោក ឈួន ហៃ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៥ រួច​មក ​មិន

ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ស្រាប់តែ​បែកធ្លាយ ​អំពើពុក

រលួយ ព្រមទាំងមាន​ការ​​ដោះ ដូរ​មន្ត្រី​ព្រោងព្រាត​ តាម​តែ​ទំនើងចិត្ត​របស់លោក​ ហ៊ុយ សុជាតិ ដោយ​មិន​ឆ្លង​យោបល់​ថ្នាក់លើ​ឡើយ។

 

​មន្ត្រីគយមួយ​ចំនួន​ បាន​លួច​​បង្ហើប ឲ្យដឹងថា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ ក្រុង​ប៉ោយ​ប៉ែត ពួកគេ​តែង

តែ​ឃុបឃិត ​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ផលប្រយោ

ជន៍​ ផ្ទាល់ខ្លួន​ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​ ពីប្រជាពលរដ្ឋ នឹងការចេញផ្សាយអ្វី​ទាំងអស់​ ហើយ​តែង​តែ ឃុបឃិត​បើកដៃ​ឱ្យ ឈ្មួញ​នាំ​ចូល​ទំនិញ គេចពន្ធ ទំនិញ​ខុស

ច្បាប់ និង​កែ​បន្លំ​ប្រភេទ​ទំនិញ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ រាប់សិប​លាន​ដុល្លារអាមេរីក​​ ក្នុង​មួយ​ឆ្នាំៗ។

 

ជាងនេះទៅទៀត ក្រោយពេល​ទទួលបាន​តំណែង ​ជា​មេ​គយ​ប្រចាំ​ច្រក ប៉ោយប៉ែ​ត​រួចមក ​លោក ហ៊ុយ សុជាតិ បាន​ពង្រឹង​អំណាច​ ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ ​ដោយដាក់ឲ្យបក្ខពួក​ខ្លួនកាន់​ ងាយស្រួល បិទបាំង​អំពើ​ពុករលួយ​ ហើយ​​​បញ្ហា​នេះ ​លោក អូន ព័ន្ធមុនីរ័ត្ន នឹងលោក គុណ ញឹម ​ជា​អគ្គនាយក​នៃ​អគ្គ

នាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា  មិនគួរ​មើលរំលង ​សកម្មភាព រ​បស់​មេ​គយ ហ៊ុយ សុជាតិ នេះទាល់​តែសោះ។

 

ពាក់ព័ន្ធទំនិញគេចពន្ធ ទំនិញបង្កប់ នឹងទំនិញខុស

ច្បាប់ជាច្រើន កំពុងលំហូចូល យ៉ាងគគ្រិកគគ្រេង រៀងរាល់យប់ បង្កប់តាមរថយន្តក្រុង អង្គភាព CSN មិនអាចសុំការបំភ្លឺ ពីលោក ហ៊ុយ មេគយ ប៉ោយប៉ែតបានទេ ដោយទូរស័ព្ទទៅ លោក ហ៊ុយ សុជាតិ លើកនិយាយហើយ ពេលដឹងថាជាអ្នកព័ត៌មានបិទទៅវិញ។

 

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយ

ចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

សូមជួយស៊ែរព័ត៌មាននេះផង: