ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000
សៀមរាប ៖ ប្រជាពលរដ្ឋជាច្រើន រស់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានសម្ដែងការព្រួតបារម្ភ យ៉ាងខ្លាំង ពីភូមិ ឃុំ សង្កាត់ គ្មានសុវត្ថភាព ខណៈដែលសមត្ថកិច្ច អសមត្ថភាព មិនហ៊ានក្នុងការបង្ក្រាប ល្បែងស៊ីសង បៀ អាប៉ោង មួយកន្លែងដ៍ធំ រស់ឈ្មោះ ( ភា ) ដែលកើតមានជាយូឆ្នាំមកហើយ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀងរាប ខេត្តសៀមរាប។
មតិមហាជនជាច្រើន បានលើកឡើងថា ដោយឥទ្ធិពល ទឹកប្រាក់ នឹងក្នុងការប៉ិនប្រសព្វ ខាងជំនាញរត់ការ របស់មេល្បែង ឈ្មោះ ( ភា ) គេសង្កេតឃើញ ក្រោយពីសមត្ថកិច្ចបង្ក្រាប ក៍មានការផ្អាក ដំណើរការណ៍ តែទៅសម្ងំបើក នៅភូមិមណ្ឌលបីបន្ត បច្ចុប្បន្ន មេល្បែងរូបនេះ បានមកបើកនៅ ទីតាំងចាស់វិញយ៉ាងរលូន។ មហាជនបានដាក់ការសង្ស័យថា ប្រហែលជាមេល្បែងរូបនេះ រត់ការរៀបចំ ជូនសមត្ថកិច្ចពាក់ព័ន្ធ ពីថ្នាក់សង្កាត់ ដល់ថ្នាក់ក្រុង នឹងថ្នាក់ខេត្តអស់ហើយ ទើបមេល្បែងរូបនេះ បើកល្បែងស៊ីសង បៀ អាប៉ោង នៅចំណុចភូមិ សង្កាត់ខាងលើ ពេញបន្ទុក សង្ស័យលោក ស្នងការនគរបាល ខេត្តសៀមរាប ទើបឡើងថ្មី ក៍អាចពាក់ពន្ធផងដែរ បានជាគ្មានវិធានកាបង្ក្រាបបែបនេះ។
តាមប្រភព ពីក្រុមអ្នកញៀនល្បែង មួយចំនួន បានឲ្យដឹងថា៖ សព្វថ្ងៃឈ្មោះ ភា បានបង្កើតសាខាបីថែមទៀត ១.នៅតារាំងបាល់ក្រោយផ្សារលើ ២.នៅភូមិគោគច័ន្ទ ផ្ទះឈ្មោះ ម៉ឹង ៣.នៅភូមិមណ្ឌលបី តែពួកគេ បាននាំគ្នាមកលេង កន្លែងចាស់ដែលបើកធំជាងគេ នៅផ្ទះឈ្មោះ ភា ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាបនេះ ដោយម្ចាស់ផ្ទះបើកល្បែង ឈ្មោះ ភា បានប្រាប់ ពួកគេថា៖ មកលេងនៅទីនេះ មិនចាំបាច់ខ្លាចទេ រូបគេបានរត់ការទំនាក់ទំនង ដលអធិការក្រុង នឹងស្នងការ នឹងខេត្ត រួចអស់ហើយ? សូម្បីអាចក់ អាចែម ខាងក្រោមៗ ក៍រៀបចំសែន ឲ្យរួចរាល់ដែរ? មិនចាំបាច់ខ្លាចទេ ឲ្យតែមានលុយ អាចប្រើខ្មោច កិនម្សៅក៍បាន ។
មជ្ឈដ្ឋាននានា ព្រមទាំងមន្ត្រីរាជការមួយចំនួន បានលើកឡើងនឹងរិះគន់ថា៖ ប្រហែល ការអួងអាង របស់មេល្បែងខាងលើ វាជារឿងពិតមែនហលយ ដែលថារៀបចំពីក្រោមដល់លើ បានជា លោក ស្នងការនគរបាល ខេត្តសៀមរាប ទើបឡើងថ្មី មិនបង្ក្រាបយកស្នាដៃ បង្ហាញថ្នាក់លើ បែជាសម្ងំឈិង រីឯលោក ឃឹម ប៊ុនសុង អភិបាលខេត្ត ក្នុងនាម ជាគណបញ្ជាការ ឯកភាពខេត្ត ក្នុងការបង្ក្រាបបទល្មើ បែជាបណ្ដោយឲ្យកើតមាន ល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងទឹកដីខេត្តសៀមរាប កើតមានរីកដូចផ្សិត ផ្គើនទៅនឹងបទបញ្ជា របស់សម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅវិញ។
ប្រភពបន្ដថា៖ ជាក់ស្ដែងនៅផ្ទះ មេល្បែង ឈ្មោះ ភា បើកលេងបៀរ អាប៉ោង យ៉ាងអនាធិបតេយ្យ ជាយូឆ្នាំមកហើយ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ចាញ់រាប់សិបលានម្នាក់ៗ ក្នុង១ថ្ងៃៗ ខ្លះអស់ឡាន ខ្លះអស់ផ្ទះ ខ្លះទៀតអស់ដី នឹងអ្នកខ្លះ ធ្លាក់ខ្លួជំពាក់លុយធនាគារ សម្រេចចិត្តរត់ចោលស្រុក ទៅធ្វើការនៅប្រទេសគេផងដែរ មិនដែលឃើញលោក រ៉ា មេប៉ុស្តិ៍ស្លក្រាម នឹងលោក សូ ប្លាតុង អភិបាលក្រុង សៀមរាប ពុំដែលឃើញ មានវិធានការទេ ទាំងនេះ គឺសបញ្ជាក់ឲ្យឃើញច្បាស់ ពីការពុករលួយ ឃុបឃិតជាប្រព័ន្ធ ពីថ្នាក់ក្រោម ដល់ថ្នាក់លើ ដូចការអួតអាងរបស់មេល្បែងពិតមែន។
គួរបញ្ជាក់ផងដែលថា ពាក់ព័ន្ធទីតាំងបើកល្បែងស៊ីសងខាងលើ តាមជញ្ជាំងរបងទីតាំងល្បែង មានដាក់កាមរ៉ាសុវត្ថភាព ចំនួន២ផងដែរ គឺងាយស្រួលមើលសកម្មភាពខាងក្រៅ។ ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ក្រុមអ្នកយកព័ត៌មាន កាសែត នឹងទូរទស្សន៍ មានកាសែត មហាសេនាខ្មែរ កាសែត កម្ពុជា ជោគជ័យ នឹងគេហទំព័រ CSN បានចុះទៅយកព័ត៌មាន នឹងថតផ្ដិតយករូបភាព ត្រូវបានមនុស្សមួយក្រុម មានប្រមាណ ៦-៧នាក់ ក្នុងនោះគេស្គាល់ច្បាស់ គឺមានប្រពន្ធមេល្បែង នឹងជើងកាង ( ហៅ អាខ្មៅ ) ព្រមទាំងបក្ខពួក៥នាក់ទៀត ចេញមកប្រើអំពើហឹង្សា ទៅលើក្រុមអ្នកយកព័រត៌មាន នឹងបានបំផ្លិចបំផ្លាញ ជើងកាមរ៉ា បណ្ដាលឲ្យខូចខាតផងដែរ។
ពាក់ព័ន្ធករណី ល្បែងស៊ីសងខាងលើ កាលពីថ្ថៃទី១៤ ខែឧសភា ឆ្នាំ២០១៧នេះ អង្គភាព CSN បានទូរស័ព្ទ ទៅលោក ទិត ណារុង អធិការនគរបាល ក្រុងសៀមរាប ដើម្បីសំការអន្តរាគមន៍ នឹងបំភ្លឺ ពាក់ព័ន្ធការចោទប្រកាន់ ថាបានឃុបឃីត ឲ្យកើតមានបទល្មើស ល្បែងស៊ីសង បៀរ អាប៉ោង អនាធិបតេយ្យ ទូរស័ព្ទចូល តែគ្មានអ្នកលើកទទួល ទាំងនេះផ្គើនទៅនឹងបទបញ្ជា សម្ដេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យ៉ាងច្បាស់ក្រឡែត ។
មកទល់ពេលនេះ អង្គភាព CSN មិនអាចស្វែងរកការបកស្រាយពន្យល់ ពីលោក ស្នងការនគរបាល ខេត្រសៀមរាប នឹង លោក ឃឹម ប៊ុនសុង អភិបាលខេត្តបានទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង អង្គភាពយើងរងើចាំការបកស្រាយពន្យល់ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់