ភ្នំពេញ៖ ដើម្បីតបស្នង ព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុងឧត្តម វិសេសវិសាល របស់ព្រះ បរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បី បុព្វហេតុ ឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍលើគ្រប់វិស័យ គណៈកម្មា ធិការ ជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ បាន រៀបចំគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប២ឆ្នាំ នាព្រឹកថ្ងៃនេះ។
តាមផែនការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ ចេញផ្សាយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់លំដាប់ ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រាជធានី-ខេត្ត និងប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋគម្រប់ខួប ២ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ខាងមុខ ។
ផែនការណែនាំមានដូចជា ក្រសួងព្រះបរមរាជវាំង ត្រូវចាត់វិធានការពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរម រតន កោដ្ឋ តាមប្រពៃណីសាសនា ជាតិ និងតាមការសព្វ ព្រះរាជហឫទ័យរបស់ ព្រះមហាក្សត្រ និង សម្តេចព្រះមហា ក្សត្រី , គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ ត្រូវរៀបចំកម្មវិធីជូន ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរាជ ធានីភ្នំពេញ អញ្ជើញទៅ គោរពព្រះវិញ្ញាក្ខន្ធ ព្រះបរមរនកោដ្ឋ នៅព្រះបរមរូប ព្រះបរមរតន កោដ្ឋ នាមណ្ឌលសួន ច្បារខាងកើត វិមានឯករាជ្យ , រាជធានីភ្នំពេញ និងខេត្ត ត្រូវដាក់តាំង ព្រះឆាយា ល័ក្ខណ៍ ព្រះករុណា ព្រះបរម រតនកោដ្ឋ ដោយ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អ ទង់ជាតិ ទង់ក្អែប បដាពាក្យស្លោក តាមបណ្តាមន្ទីរ អង្គភាព រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ ក្រុមហ៊ុនឯកជន សាលារៀន និងបំផុសប្រជារាស្រ្ត ឲ្យដាក់ទង់ជាតិ គ្រប់គេហដ្ឋាន ដើម្បី ឲ្យស័ក្តិសមជាពិធីដ៏ឧត្តុងឧត្តម។
ក្រសួងធម្មកា និងសាសនា ណែនាំគ្រប់វត្តអារាម មណ្ឌលវិបស្សនា និងអាស្រម រៀបចំពិធីគោរព និងឧទ្ទិសថ្វាយ ព្រះរាជកុសល ដល់ព្រះករុណា ព្រះបរមរតនកោដ្ឋ , ក្រសួងព័ត៌មានចាត់តាំងរៀបចំ កម្មវិធីផ្សាយឲ្យ បានទូលំ ទូលាយ តាមទូរទស្សន៍ និងវិទ្យុ , ក្រសួងការបរទេស ណែនាំគ្រប់ស្ថានទូត អគ្គរាជទូត និងស្ថានកុង ស៊ុលនៅ កម្ពុជាប្រចាំក្រៅប្រទេស ឲ្យប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ , ទីស្តីការគណៈរដ្ឋ មន្ត្រី និងក្រសួងសេដ្ឋកិច្ច ត្រូវរៀបចំដោះស្រាយថវិកា សម្រាប់បម្រើការរៀបចំពិធីគោរព ព្រះករុណា ព្រះបរមរត នកោដ្ឋ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវ នឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វា ស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយទទួល ព្រះបរម បច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ»៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល