ក្រុមហ៊ុនរថយន្តក្រុង « វីរៈប៊ុនថាំ » ប្រើរូបភាពដឹកអ្នកដំណើរ ធាតុពិតដឹកទំនិញគេចពន្ធពេញបន្ទុក មេគយ ហ៊ុយ សុជាតិ សម្ងំដេកឈឹង ប្រហែលជាត្រូវថ្នាំសណ្ដំ

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ នឹងមន្ត្រីរាជកាជាច្រើន បានរអ៊ូរទាំនឹងរិះគន់ ប្រធានក្រមហ៊ុន រថយន្តក្រុង ទេសចរណ៍ ដឹកអ្នកដំណើរ « វីរៈប៊ុនថាំ » ខណៈពេលពួកគាត់ ធ្វើដំណើរ តាមរថយន្តក្រុងទេសចរណ៍ ដឹកអ្នកដំណើរ ពីក្រុងប៉ោយប៉ែត មកភ្នំពេញ នៅពេលយប់ ថា វាជាការរំខាន នឹងធ្វើឲ្យខកខានពេលវេលា របស់ពួកគាត់ ដោយសារថយន្តទាំងនោះ មិនបានគិតពីអារម្មណ៍ អ្នកដំណើរលើរថយន្តទេ គិតតែពីដាក់ទំនិញទៅវិញ?។

ប្រភពពីអ្នកដំណើរ ពីប៉ោយប៉ែត មកភ្នំពេញ បានលើឡើងឲ្យដឹងថា៖ ទំនិញដែលរថយន្តក្រុង របស់ក្រុមហ៊ុន « វីរៈប៊ុនថាំ » ឬក៍« វីរៈប៊ុនថាំ អិចប្រេស » ធ្វើការដឹក ទំនិញ ដោយដាក់បង្កប់ ជាមួយឥវ៉ាន់ភ្ញៀវនោះ ពួកគាត់បានសង្កេតឃើញ ទំនិញទាំងនោះ សុទ្ធសឹងតែ ទំនិញគេញពន្ធ ទំនិញខុសច្បាប់ ព្រទាំងទំនិញខូចគុណភាព ជាច្រើន? ទាំងនេះ សបញ្ជាក់ឲ្យឃើញច្បាស់ ពីការ អសមត្ថភាព ឬជាការឃុបឃិត ពីលោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ ប៉ោយប៉ែត? ទើបទំនិញទាំងនេះ មានការលំហូរ ពីប្រទេសថៃ ចូលមកក្រុងប៉ោយប៉ែត យ៉ាងពេញបន្ទុកបែបនេះ?។

ប្រភពបានបន្តរិះគន់ទៀតថា រថយន្តក្រុង ទេសចរណ៍ ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន « វីរៈប៊ុនថាំ » កំពុងតែប្រព្រឹត្តខុសគោលការណ៍ របស់ខ្លួនហើយ ច្បាប់អាជី វកម្ម គឺដឹកអ្នកដំណើរ មិនមែនដឹកទំនិញនោះទេ ទោះទំនិញនោះស្របច្បាប់ក៍ដោយ តែផ្ទុយទៅវិញ ក្រុមហ៊ុននេះ កំពុងលេងល្បែងស្ពិនភ្នែកមហាជន ក្រោមរូបភាពដឹកភ្ញៀវ ធាតុពិត គឺដឹកទំនិញគេចពន្ធ យ៉ាងពេញ
បន្ទុក?។

ប្រភពបានលើកឡើងទៀតថា ទាំងនេះបើគ្នានការបើក
ដៃ នឹងឃុបឃិត ពីសំណាក់មន្ត្រី ការិយាល័យគយប៉ោយប៉ែត ក្រោមការគ្រប់គ្រង របស់ ហ៊ុយ សុជាតិ ទេ ក៍ទំនិញទាំងនេះមិនអាច ចរាចរណ៍បានរលូនដែរ?។ ប្រភពបញ្ជាក់ថា ច្រកអន្តរជាតិប៉ោយប៉ែតនេះ រឿងពុករលួយ ឡើងក្លាយទៅជា ទម្លាប់ទៅហើយ? ចង់ប្ដូរផ្លាស់មេគយមួយណា ក៍ដូចតែគ្នាដែរ? ព្រោះតំណែងប្រធានការិយាល័យគយ ច្រកល្បីនិមួយៗ មុនបានមកអង្គុយ ត្រូវចំណាយរត់ការ អស់រាប់សិបម៉ឺមដុល្លារ? ទើបបានមកអង្គុយសុខស្រួល ហេតុនេះ ត្រូវតែមានការពុករលួយ ឃុបឃិត ជាមួយឈ្មួញ ទើបអាចស្រង់ដើមវិញបាន?។

ដោយឡែករថយន្តក្រុង ក្រុមហ៊ុន « វីរៈប៊ុនថាំ » ដឹកទំនិញគេចពន្ធ ទំនិញខុសច្បាប់ នឹងទំនិញខូចគុណភាព ជារៀងរាល់ថ្ងៃ ជាពិសេស នៅពេលយប់ ចាពីម៉ោង៦-៧យប់ សឹងទល់ភ្លឺ ពុំដែលឃើញ លោក ហ៊ុយ សុជាតិ ក្នុងនាមជាប្រធា ការិយាល័យគយ ប្រចាំច្រកប៉ោយ
ប៉ែត ពុំដែរឃើញធ្វើការពិនិត្យ ឬបង្ក្រាបរថយន្តក្រុងទាំងនោះ ម្ដងណាទេ? សង្ស័យប្រធានក្រុមហ៊ុន រថយន្តក្រុង « វរៈប៊ុនថាំ » ចេះប្រើថ្នាំសណ្ដំ ឲ្យលោក ហ៊ុត សុជាតិ ប្រធានការិយាល័យគយ ប្រចាំទីនោះដេកលក់ហើយ បានជា ហ៊ុយ សុជាតិ មិនដឹងអីសោះ?។

ហេតុនេះ ក៍មានការលើកឡើង ពីមជ្ឈដ្ឋាននានា ផងដែរថា៖ លោក អូន ព័ន្ធមុនីរ័ត្ន នឹងលោ គុណ ញឹម អគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា មិនគួបន្តបើកដៃ ឲ្យ ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ ប៉ោយប៉ែត នឹងបក្ខពួក ប្រព្រឹត្តអំពើពុករលួយ ឃុបឃិតបើកដៃឲ្យឈ្មួញ នាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញខុសច្បាប់ យ៉ាងច្រើនសន្ធឹកសន្ធាប់ មិនបង្ក្រាប ជាថ្នូរទៅនឹងផលប្រយោជន៍ខ្លួន? ធ្វើឲ្យបាត់ចំណូពន្ធរដ្ឋ រាប់សិបម៉ឺនដុល្លារ ក្នុង១ឆ្នាំៗ?។
ពាក់ព័ន្ធទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញខុសច្បាប់ជាច្រើន បង្កប់តាមរថយន្តក្រុង ក្រុមហ៊ុន វីរៈប៊ុនថាំ អង្គភាព CSN មិនអាចសុំការបំភ្លឺ ពីលោក ហ៊ុយ សុជាតិ មេគយ ប៉ោយប៉ែតបានទេ ដោយគាត់មិនសហការ ជាមួយព័ត៌មានយើង សង្ស័យទាំង
នេះ វាជាប្រភពចំណូ របស់ មេគយរូបនេះ។ ចំណែកក្រុមហ៊ុន រថយន្តក្រុង វរៈប៊ុនថាំ អង្គភាពយើង មិនអាចស្វែងរក ការបំភ្លឺបានទេពេលនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំ ការបកស្រាយបំភ្លឺ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author