គួឲ្យអាណិតស្ត្រីរងគ្រោះធ្លាក់ខ្លួនពិកា ដោយគ្រោះថ្នាក់ចរាចណ៍ បង្កឡើងដោយ សឹង្ហ សេងមាន អនុការិយាល័យ សណ្ដាប់ធ្នាប់ចរាចរណ៍ មកទល់ពេលនេះ ពុំទាន់មានដំណោះស្រាយទេ

ចេញផ្សាយដោយ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

កំពង់ឆ្នាំង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្ត្រីវ័យ ៥២ឆ្នាំ ម្នាក់ឈ្មោះ ស្រុន ចាន់ធី រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង របួសធ្ងន់ក្លាយទៅជាជនពិកា មកទល់ពេលនេះ ពុំទាងន់មានដំណោះស្រាយនៅឡើយទេ។ តាមការអះអាងពីស្រ្តីរងគ្រោះថា គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្ត ម៉ាកកាមរីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2T.4837 បើកបរដោយឈ្មោះ សឹង្ហ សេងមាន ជាប៉ូលីសស្រី មានតួនាទី អនុប្រធាការិយាល័យ សណ្ដាប់ធ្នាប់ នគរបាល ចរាចរណ៍ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង។

យោងតាមពាក្យបណ្ដឹង នឹងការរៀបរាប់ ទាំងទឹកមុខអស់សង្ឃឺម របស់ស្រ្តីរងគ្រោះ បានឲ្យដឹងថា មកទល់ពេលនេះ មានរយៈពេល យូខែមកហើយ បើគិតចាប់ពីថ្ងៃកើតហេតុ ទី២៥ ខែ មករា មកដល់ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៧នេះ ខាងជនបង្កឈ្មោះ សឹង្ហ សេងមាន ពុំទាន់មាន ដំណោះស្រាយណាមួយ ដល់គាត់នៅឡើយទេ រីឯខាងប្រព័ន្ធតុលាកា គាត់បានដាក់ពាក្យបណ្ដឹងយូមកហើយ ក៍ពុំទាន់រកយុត្តិធម៌ឲ្យគាត់ផងដែរ។

ស្ត្រីរងគ្រោះ បានបន្តថា ករណីនេះ មានភាពអយុត្តិធម៌ខ្លាំងណាស់ សម្រាប់គាត់ជាជនរងគ្រោះ នៅថ្ងៃកើតហេតុ សមត្ថកិច្ច មិនបានធ្វើកាវាស់វែង នឹងយករថយន្តបង្ក ទៅរក្សាទុកទេ បែជាយក តែម៉ូតូរងគ្រោះទៅរក្សាទុកវិញ រហូតមកដល់ ម៉ោង២រសៀល ថ្ងៃទី២៥ ខែមករា ខាងអធិការក្រុងកំពង់ឆ្នាំង បានទូរស័ព្ទហៅ ឲ្យទៅយកម៉ូតូវិញ ទាំងរូបគាត់កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យ ក្រោយមកប្អូនស្រីដែជាម្ចាស់ម៉ូតូ បានទៅយក ហើយត្រូវបានប៉ូលីស នៃអធិការក្រុង សគំរាម នឹងដាក់លក្ខខណ្ឌ មិនឲ្យមានការប្ដឹង បើមិនអញចឺងទេ ម៉ូតូនេះ មិនប្រគល់ឲ្យវិញឡើយ ហើយថែមទាំងទាមទា ឲ្យបង់លុយចំនួន១០ដុល្លារ តែប្អូនគាត់គ្មានលុយ គឺមានតែ៥ដុល្លារ ក៍ឲ្យទៅប៉ូលីនោះទៅ។

មជ្ឈដ្ឋាននានា បានលើកឡើងថា ទង្វើបែបនេះ គឺ សបញ្ជាក់ ឲ្យឃើញយ៉ាងច្បាស់ថា កំពង់តែកើតមាន អំអើពុករលួយ នឹងបក្ខពួកនិយម នៅក្នុងអធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំងហើយ ហេតុនេះសុំឯឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាពិនិត្យភាពមិនប្រក្រតី ប៉ូលីសមួយចំនួន នៅអធិការក្រុង នឹងប៉ូលីសមួយចំនួន នៅស្នងការខេត្តកំពង់ឆ្នាំង ជាបន្ទាន់ផង។

ស្ត្រីរងគ្រោះបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៧កន្លងមកនេះ តាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំណុចមុខស្នាក់ការ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ខាងត្បូងខ្លោងទ្វារវត្តអារញ្ញ ចំងាយប្រហែល៤០ម៉ែត្រ ខណរូបគាត់ កំពុងជិះម៉ូតូចេញពីភូមិព្រៃខ្មែរ ក្នុងទិសដៅពីត្បូងទៅជើង ឆ្ពោះទៅខេត្តកំពង់ឆ្នាំង លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បើកបរក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ហើយបត់ឆ្លងផ្លូវ មកខាងស្ដាំរបស់គាត់ ដោយគ្មានស៊ីញ៉ូឡើយ ពេនោះម៉ូតូរបស់គាត់ ក៍ជ្រុលទៅបុកពេញទំហឹងតែម្ដង។

បើតាមសាក្សី បានឃើញហេតុការណ៍ នឹងស្ត្រីរងគ្រោះ ព្រមទាំងសមត្ថកិច្ច មួយចំនួនក្នុងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា៖ ក្រោយពេលកើតហេតុ គេបានឃើញនគរបាលចរាចរណ៍ បានចុះមកបម្រុងធ្វើការវាស់វែង តែត្រូវបានឈ្មោះ សឹង្ហ សេងមាន ម្ចាស់រថយន្តបង្ក ហាមឃាត់ មិនឲ្យធ្វើការវាស់វែង អ្វីទាំងអស់ ព្រោះជនបង្ករូបនេះ ជាអ្នកអនុវត្តន៍ច្បាប់ចរាចរណ៍ ហើយមានតួនាទី ជាអនុប្រធានការិយាល័យ សណ្ដាប់ធ្នាប់ចរាចរណ៍ នៅស្នងការនគរបាល ខេត្តកំពង់ឆ្នាំងទៀតផង។

ប្រភពខាងលើ នឹងស្ត្រីរងគ្រោះ បានបញ្ជាក់ថា ក្រោយកើតហេតុ ឈ្មោះ សឹង្ហ សេងមាន ដែលជាជនបង្ក បានបើកឡានថយក្រោយ ហាក់ដូចបម្រុង កិនជនរងគ្រោះបន្ថែម តែត្រូវបានរូបគាត់ រមៀលខ្លួខផុត ស្រាប់តែឈ្មោះ សឺង្ហ សេងមាន ចុះពីលើឡាន ស្ដីបន្ទោយឲ្យគាត់ថា បើកម៉ូតូអត់ចេះមើល ហើយបានអូសកញ្ឆក់គាត់ឲ្យឡើងឡាន ដែលកំពុងរងរបួស យ៉ាងធ្ងន់ធ្ងរ ដោយគេប្រាប់ថា ទៅមន្ទីរពេទ្យ។

ស្ត្រីរងគ្រោះបានបន្តថា ពេលនៅក្នុងរថយន្ត ឈ្មោះ សឹង្ហ សេងមាន បានគំរាមគាត់ថា រឿងនេះមីងឯង ហ៊ានតែប្ដឹង គឺមានរឿងជាមួយខ្ញុំហើយ ពេលទៅដល់មន្ទីរពេទ្យ ក្រោយពីថតមើលឆ្អឹង ឃើញថាដៃឆ្វេងរបស់គាត់បាក់២កំណាត់ ហើយគាត់ឃើញឈ្មោះ សឹង្ហ សេងមាន ចេញថ្លៃសេវាមន្ទីរពេទ្យ អស់ជាង១០ម៉ឹនរៀល ហើយគេក៍បាននិយាយថា ស្ដាយណាស់ បើបើកកិនឲ្យងាប់ នៅកន្លែង អស់លុយតិចជាង។

ពាក់ព័ន្ធករណី គ្រោះថ្នាក់ចរាចរណ៍ខាងលើ មហាជនរងចាំមើលថាតើ លោក រុណ រ័ត្នវាសនា មេប៉ូលីស ចរាចរណ៍ស្រុកខ្មែរ នឹងចាត់វិធានការយ៉ាងណា ទៅលើមន្ត្ត្រីក្រោមឱវាទរបស់ខ្លន ដែលជាអ្នកអនុវត្តន៍ច្បាប់ បែជាយកច្បាប់មកត្រាប់អង្គុយ បើយ៉ាងនេះ ធ្វើឲ្យលោក រុណ រ័ត្នវាសនា ដែជាមេកោយ យកមុខទុកឯណា បើកូនចៅមានតួនាទី ជាអនុប្រធានការិយាល័យ សណ្ដាប់ធ្នាប់ នគរបាលចរាចរណ៍ បែជាបំពានច្បាប់យ៉ាងនេះ ប្រើអំណាច គំរាមកំហែង មកលើពលរដ្ឋស្លូតត្រង់ទៅវិញ។

ប្រភពពីមហាជន បានបន្តថា៖ អ្វីដៃលគួឲ្យកត់សម្គាល់នោះ គឺជនបង្កអាងអំណាច បានបញ្ជាមិនឲ្យ មន្ត្រីក្រោមឱវាទរបស់ខ្លួន មិនឲ្យធ្វើការវាស់វែង កន្លែងកើតហេតុ ទំនងដឹងថាខ្លួនខុស តែបុគ្គលនេះ មិនចេះទទួលខុសត្រូវ អាងខ្លួនជាអនុវត្តន៍ច្បាប់ ចង់បទបែនទៅណាក៍បាន តាមអំពើចិត្ត អាចពីខុស មកជាត្រូវ នឹងពីត្រូវ ទៅជាខុសក៍បាន បើយ៉ាងនេះមែន តើច្បាប់នៅត្រង់ណា បើអ្នកកាន់ច្បាប់ មិនគោរពច្បាប់មិនគោរពច្បាប់ផងនោះ ។

ហើយអ្វីដែលធ្វើឲ្យ លោក រុណ រ័ត្នវាសនា កាន់តែអាម៉ាស់មុខនោះគឺ មន្ត្រីចរាចរណ៍ខេត្តកំពង់ឆ្នាំង មិនចេះធ្វើការ បែជាស្ដីបន្ទោស ស្រ្តីរងគ្រោះថា មកពីមីងឯង មិនស្រែកថាខ្ញុំប្ដឹង នៅកន្លែងកើតហេតុនោះ បើស្រែកតែមួយម៉ាត់ នៅពេលនោះ សមត្ថកិច្ច គេវាស់វែងហើយ។ ប្រជាពលរដ្ឋលើកឡើងថា អស្ចាមែនប៉ូលីស ខេត្តកំពង់ឆ្នាំង ករណីជាក់ស្ដែង មិនព្រមធ្វើការទេ ទៅជារងចាំ មនុស្សសន្លប់ ឬមនុស្សស្លាប់ ងើបមកប្ដឹងវិញ។

យោងទៅតាមពាក្យបណ្ដឹង របស់ឈ្មោះ ស្រុន ចាន់ធី ជាស្រ្តីរងគ្រោះ អាយុ៥២ឆ្នាំ ភេទស្រី រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានគោរពចូលមក ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង សុំប្ដឹងឈ្មោះ សឹង្ហ សេងមាន អាយុ៤៥ឆ្នាំ ភេទស្រី មានតួនាទី ជាអនុប្រធានការិយាល័យ សណ្ដាប់ នគរបាលចរាចរណ៍ នៃស្នងការដ្ឋាន ខេត្តកំពង់ឆ្នាំង ពីបទ បង្កគ្រោះថ្នាក់ចរាចរណ៍ នឹងបង្ករបួសស្នាមដោយចេតនា សុំឲ្យព្រះអរាជ្ញា ធ្វើការចោទប្រកាន់ ទៅលើឈ្មោះ សឹង្ហ សេងមាន ទៅតាមផ្លូវច្បាប់ មិនអាចលើកលែងឡើយ។នឹងសុំទាមទាប្រាក់សារហ៊ុយ សំណងជំងឺចិត្ត ចំនួន១៨០០០ដុល្លារ អាមេរិកកាំងផងដែរ។

តែទោះយ៉ាងណា អង្គភាព CSN មិនអាចស្វែងរកសុំកា របំភ្លឺ ពីលោកស្រី សឹង្ហ សេងមាន បានទេ ដោយគ្មានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើង រង់ចាំការបកស្រាយបំភ្លឺ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

dav
dav
សូមជួយស៊ែរព័ត៌មាននេះផង: