ពលរដ្ឋសាទរនូវអនុសាសន៍ លោក ហ៊ូ វ៉ាន់នី ស្នងការខេត្តសៀមរាប ថានឹងបង្ក្រាបក្មេងស្ទាវ នឹងក្មេងទំនើងទាំងនោះ ដើម្បីភូមិឃុំសុវត្តិភាព

ចេញផ្សាយដោ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

ខេត្តសៀមរាប ៖ ដោយមានការលើកឡើង ពីប្រជាពលរដ្ឋ នឹងមានព័ត៌មានក្នុងស្រុក បានធ្វើការចុះផ្សាយ រិះគន់ជាបន្តបន្ទាប់ ពាក់ព័ន្ធក្មេងទំនើង ដែលបានបង្កបញ្ហា ដល់សន្តិសុខសង្គម បានកំពុងកើតមាន ជាបន្តបន្ទាប់ នៅលើទឹកដី ក្រុងសៀមរាប ដែលជាខេត្តទេស
ចរណ៍នោះ លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ស្នងការនគរបាល ខេត្តសៀមរាប បានមានប្រសាសន៍ បញ្ជាក់នៅព្រឹកថ្ងៃទី២១ ខែ ឧសភា នេះថា លោកទទួលស្គាល់ថា វាមានពិតមែន ក្មេងទំនើងទាំងនោះ សមត្ថកិច្ចយើង ទទួលព័ត៌មានថា មាននៅផ្លូវ៦០ និងកន្លែងសំខាន់ៗ ជាច្រើនទៀត ដូចនៅមុខសុខាសៀមរាប អង្គរឃ្យុងយូ ជាដើម កម្លាំងនគរបាល បានព្យាយាមណាស់ ក្នុងការបង្ក្រាបក្មេងទាំងនោះ។

តែក្មេងទាំងនោះ ពេលឃើញកម្លាំង នគរបាល ពួកគេបានបំបែកគ្នា ទោះពួកក្មេងទាំងនោះ មានកាំបិទ មានដំបង ក៍ពួកគេទាំងនោះ មិនដែលបង្ហាញឲ្យបានឃើញទេ វាលាក់ក្នុងព្រៃ ក្នុងដុបអស់ ធ្វើឲ្យសមត្ថកិច្ចយើង ពុំមានភតុតាងគ្រប់គ្រាន់ ក្នុងការចោទប្រកាន់ តែទោះយ៉ាងណា កម្លាំងសមត្ថកិច្ចយើង នឹងព្យាយាមបង្ក្រាប ឲ្យខានតែបាន ព្រោះក្មេងទំនើងទាំងនេះ បង្កផលប៉ះពាល់ដល់សង្គម នឹងប្រជាពលរដ្ឋទូទៅផងដែរ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ដើម្បីភូមិឃុំ មានសុវត្ថិភាព ចាប់ពីថ្ងៃនេះ ម៉ោងនេះ ខ្ញុំនិងដាក់ កម្លាំងសំងាត់ រួចកម្លាំងចំហរ អន្តរាគមន៍ បង្ក្រាបតែម្តង។ បើតាមការបញ្ជាក់ របស់លោកឧត្តមសេនីយ៍ថា រៀងរាល់ថ្ងៃ លោកតែងតែ ក្រើនរំលឹក ដល់កម្លាំងនគរបាល ចំពោះកន្លែងសំខាន់ៗ ទាំងអស់ក្នុងខេត្ត ដូចជាតំបន់ផ្សាររាត្រី ជាដើម។

ពាក់ព័ន្ធក្មេងស្ទាវ និងក្មេងទំនើង មានការបង្កើត ជាក្រុមៗ បង្ករបញ្ហា ជាបន្តបន្ទាប់ ប្រជាពលរដ្ឋ បានរាយការឲ្យដឹងថា កាលពីវេលាម៉ោង៥ និង២៥នាទី ល្ងាចថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០១៧ កន្លងមកនេះ នៅមុខ សណ្ឋាគារ សុខាសៀមរាប តាមបណ្តោយផ្លូវ បុរីរដ្ឋបាល ខេត្តសៀមរាប ដោយមានក្រុមក្មេងៗ ចំនួន២ក្រុម មានទាំងស្រីៗផងនោះ ប្រហែលជិត៣០នាក់ ដែរមានអាយុប្រហែល ១៤ឆ្នាំ ទៅ២០ឆ្នាំ បានជិះម៉ូតូ ដេញវាយគ្នាយ៉ាង អាណាធិបតេយ្យ តាមដងផ្លូវ ដោយគ្មានសមត្ថកិច្ច ណាមួយចេញ អន្តរាគមន៍ឡើយ។

ប្រភពរាយការណ៍ បានបញ្ជាក់ថា ក្រោយមកគេឃើញ មានបុរសម្នាក់ បានរងរបួសដៃស្តាំយ៉ាងទម្ងន់ ជាមួយដាវសាំរ៉ៃ ហើយបុរសរងគ្រោះនោះ ត្រូវបានគេយកទៅព្យាបាល នៅក្លីនិចសង់តេ រីឯម៉ូតូមានការខូចខាត ជាច្រើនគ្រឿងផងដែរ។

ពាក់ព័ន្ធករណីនេះ ប្រជាពលរដ្ឋ ដែលបានមកដើរលេងលំហែរកាយ នៅសួនក្បែរនោះ បានមានចម្ងល់ថា តើកម្លាំងសមត្ថកិច្ច ទៅណាអស់ហើយ? ឬបងធំអស់នេះ ទទួលបានការអោយដៃ ពីសមត្ថកិច្ច? ការយាមល្បាត និងបង្ក្រាបក្មេងទំនើង និងភូមិ ឃុំមានសុមតិ្ថភាព ត្រឹមត្រូវដែរទេ? ព្រោះក្មេងៗ បង្កើតបាន ជាក្រុមបងធំ មានសកម្មភាពទាំងថ្ងៃនៅ មុខសណ្ឋាគារ លំដាប់ផ្កាយ៥ មុខឧទ្យានរដ្ឋបាលខេត្ត ហេតុអ្វីបាន ជាគ្មានឃើញ សមត្ថកិច្ច យាមល្បាត តាមគោលដៅ ចេញមកបង្ក្រាប?។

ទាក់ទិន ករណីខាងលើនេះ ប្រជាពលរដ្ឋ សង្ឃឹមថាក្រោម ចំណាត់ការ របស់លោកឧត្តមសេនីយ៍ ហ៊ូ វ៉ាន់នី ស្នងការ នគរបាល ខេត្តសៀមរាប នឹងបង្ក្រាបបាននូវ ក្មេងទំនើងទាំងនោះ ដោយទទួលបាន ជោកជ័យ ស្រមតាម គោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ នឹងភ្ញៀវជាតិ អន្តរជាតិ ឲ្យបានល្អប្រសើរថែមទៀត៕ ដោយសហការី CSN

 

សូមជួយស៊ែរព័ត៌មាននេះផង: