ក្រុមហ៊ុន«ដួងស្រួច» នឹងមេឈ្មួញគ្រាក់ៗ កៀងគរប្រជាពលរដ្ឋ ចូលកាប់ឈើតំបន់ដែនអភិរក្ស ក្រៅបរិវេណផ្ទុយពីអជ្ញាប័ណ្ណ ផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

ខេត្តព្រះវិហារ ៖ បន្ទាប់ពីមានភាពស្ងប់ស្ងាត់ មួយរយៈខ្លី ថ្មីៗនេះ ក៍មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ នៅស្រុកជាំក្សាន ខេត្តព្រះវិហារ បានឲ្យដឹងថា មេឈ្មួញធំៗ ដែលធ្លាប់លាក់ខ្លួន ក្នុងក្រុមហ៊ុន « ដួងស្រួច » ពេលនេះ បានលើក កញើ្ជរត់ តាមក្រុមហ៊ុន ខណៈក្រុមហ៊ុន ផ្លាស់ប្ដូរ ទៅដាក់ម៉ាស៊ីនរ៉ៃ នៅទីតាំងថ្មីខណៈឈើលេខ១ នឹងលេខ២ នៅចំណុចអូរថ្មស ស្ថិតក្នុងដែនអភិរក្សព្រៃរកា បានរលាយអស់ ។ ដោយគេសង្កេតឃើញ ក្រុមហ៊ុននេះ កំពុងបន្តកៀងគរ ប្រជាពលរដ្ឋ ឲ្យចូលកាប់ឈើ តាមតំបន់ព្រៃអក្ស យកមកចូលក្រុមហ៊ុន ធ្វើការកែច្នៃ ទៅតាមប្រភេទឈើលេខ១ នឹងលេខ២ ។

ពីប្រភពផ្ទៃក្នុង បានបន្តថា ឈ្មួញធំៗជាច្រើន បាននឹងកំពុងជ្រកក្រោមស្លាក ក្រុមហ៊ុន « ដួងស្រួច » កាប់ឈើខាងក្រៅ ដឹកចូលក្រុមហ៊ុន អាច្រៀកកែច្នៃ ឈើលេខ១ គឺមានឈ្មួញធំ មានអំណាចម្នាក់ បានចាប់ដៃគូ ជាមួយក្រុនហ៊ុន «ដួងស្រួច » ទទួលយកឈើប្រភេទលេខ១ ហើយដឹកតាមរថយន្តធំៗ ចេញពីក្រុមហ៊ុន បង្វែរទៅជាឈើស្របច្បាប់ មាន « PC » ដឹកយកទៅស្ដុកទុក នៅ
ក្នុងឡឥដ្ឋមួយកន្លែង ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ចំណែកឈើលេខ២ គឺមានមេឈ្មួញដៃគូក្រុមហ៊ុន ២-៣ទៀត ជាអ្នកទទួលទិញ ហើយធ្វើការដឹកជញ្ជូន តាមរថយន្តធំៗ ទៅខេត្តនានា មានដូចជា ខេត្តសៀមរាប ខេត្តឧត្តមានជ័យ នឹងខេត្តបន្ទាយមានជ័យ។

ពាក់ព័ន្ធបទល្មើសព្រៃឈើ ក្រុមប្រជាពលរដ្ឋ ធ្លាប់ស៊ីឈ្នួល កាប់ឈើឲ្យក្រុមហ៊ុន បានទម្លាយឲ្យដឹងថា ពលរដ្ឋជាច្រើន ធ្លាប់បានចាញ់បោក មេការក្រុមហ៊ុន ឬហៅថា មេការឈ្មួញឈើ បានដើកៀងគរ ឲ្យ ប្រជាពលរដ្ឋ នៅឃុំព្រីងធំ ស្រុកជាំក្សាន្ត ឲ្យទៅកាប់ឈើ នៅចំណុច អូរថ្មស ក្នុងដែន អភិរក្សព្រៃ ព្រះរកា ប្រមាណ ២០នាក់ ដោយពុំបាន ឲ្យលុយដល់អ្នកកាប់ឈើ ទាំងនោះទេ។
ក្រុមពលរដ្ឋ បានបញ្ជាក់ថា ឈើដែលចូលកាប់ក្នុងដែនព្រៃអភិរក្ស ព្រះរកា នៅចំណុច អូរថ្មស នោះមាន ប្រភេទឈើទាល កាប់បានចំនួនជាង ១០០០ដើម និងឈើប្រណិត ចំនួនជាង២០ ម៉ែត្រគូប ថែមទៀត។ នឹងទិសដៅទី២ ត្រូវបានប្រភពអះអាងថា មេការ កៀងគរកម្លាំង ឲ្យទៅកាប់ឈើ ស្ថិតនៅ ចំណុច ប៉ាក់កៀបលើ ចំណុច អូរបឹងជូ និងចំណុច ព្រៃឬស្សី។

ពាក់ព័ន្ធករណីកាប់ឈើ យ៉ាងអនាធិបតេយ្យ ពីតំបន់ដែនព្រៃអភិរក្ស ខាងលើនេះ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា អាជ្ញាប័ណ្ណ របស់ក្រុមហ៊ុន « ដួងស្រួច » បានផុតសុពលភាពហើយ ក៏ប៉ុន្តែ ក្រុមហ៊ុននេះបំពានកាប់ឈើ ក្នុងព្រៃសហគមន៍ នឹងព្រៃដែនអភិរក្ស ដោយគ្មានញញើតអ្វីទាំងអស់ ចំណែកប្រធានមន្ទីរកសិកម្ម នឹងប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ទំនងជាទទួលបានផលប្រយោជន៍ ទើបនាំគ្នាសម្ងំឈឹង ធ្វើមិនដឹង មិនឮអ្វីទាំងអស់។

​ទាក់ទង​ និង​សកម្មភាព ​កាប់បំផ្លាញ​ព្រៃឈើ​ បង្កឡើង​ដោយ​ក្រុមហ៊ុន « ​ដួង​ស្រួច » ​នេះ ​សេចក្តីរាយការណ៍​បាន​បន្តទៀតថា មន្ត្រី​សហគមន៍​ ការពារ​ព្រៃឈើ​ទាំងនោះ បាន​រង​ការរិះគន់​ថា បាន​ឃុបឃិត​គ្នា​ បង្កើតឲ្យមាន​បទល្មើស​ព្រៃឈើ ហើយ​បើកដៃ​ ឲ្យ​ឈ្មួញ​ចូល​កាប់​បំផ្លាញ​ព្រៃឈើ ថ្នូរទៅនឹងប្រយោជន៍ ដោយ ​១​ដើម​ទទួលបាន​ប្រាក់​ ចំនួន​ ២​ម៉ឺន​រៀល ដែល​ក្នុង ​១​ថ្ងៃៗ​ព្រៃឈើ​សហគមន៍​ បាន​រង​ការកាប់បំផ្លាញ ​រាប់សិប​
ដើម​។

​តែទោះយ៉ាងណា សេចក្ដីរាយការណ៍ខាងលើ អង្គភាព CSN មិនអាចស្វែងរកសុំការបំភ្លឺ ពីខាងតំណាងក្រុមហ៊ុន « ដួងស្រួច » ឬមេការបានទេ ពាក់ព័ន្ធបទល្មើសព្រៃឈើនេះ ដោយអង្គភាព CSN គ្មានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើង រង់ចាំការបកស្រាយបំភ្លឺ ពីក្រុមហ៊ុន នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author