ពលរដ្ឋដាក់ការសង័្សយថា? លោក ជា ដា មេប៉េអឹម នឹងលោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត រក្សាទុកល្បែងស៊ីសងបៀរអាប៉ោង មិនបង្ក្រាបថ្នូរនឹងប្រយោជន៍

ដោយ « រ៉ក សាវី » ចេញផ្សាយដោយ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត់មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

ប៉ោយប៉ែត ៖ ប្រជាពលរដ្ឋ រស់នៅតាមតំបន់ជាយដែន កម្ពុជា-ថៃ ក៍ដូចប្រជាពលរដ្ឋទូទៅ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងមានការព្រួយបារម្ភ ពីភូមិ ឃុំ សង្កាត់ គ្មានសុវត្តិភាព ខណៈដែល សមត្ថកិច្ច អសមត្ថភាព ក្នុងការទប់ស្កាត់ នឹងបង្ក្រាបល្បែងទាំងឡាយ ទៅតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ នូវគោនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៩ចំណុច។

ពាក់ព័ន្ធល្បែងស៊ីសង នៅក្រុងប៉ោយប៉ែត មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋជាច្រើន បានឲ្យដឹងថា? សព្វថ្ងៃគេសង្កេតឃើញ មានទីតាំង បើកលេងល្បែងបៀរ អាប៉ោងដុះស្លែ ដ៍ធំមួយកន្លែង ដែលមានទីតាំង នៅខាងក្រោយសណ្ឋាគារ លី ហេងឆាយ ចំងាយប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ ក្រុង/ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បានដំណើការយ៉ាងលូន កំថាឡើយ មេបញ្ជាការ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នឹងលោកអធិការនគរបាល ក្រុងប៉ោយប៉ែត សូម្បីតែលោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៍មិនហ៊ានទៅក្បែផងដែរ។

ជាក់ស្ដែង កាលពីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៧នេះ អ្នកយកព័ត៌មាន អង្គភាព CSN រួមជាមួយអង្គភាភាព សារព័ត៌មាន២អង្គភាពទៀត បានចុះទៅយកព័ត៌មាន តាមសេចក្ដីរាយការណ៍ របស់ប្រជាពលរដ្ឋ ហើយក៍បានថតផ្តិតយករូបភាព ពីសកម្មភាព ក្រុមញៀនល្បែង នឹងទីតាំងល្បែងផ្ទាល់ផងដែរ។

បើតាមសម្តី របស់បុរសម្នាក់ ទៅលេងអាប៉ោង នៅទីនោះ បានប្រាប់ឲ្យដឹងថា? មានបុរសម្នាក់ ឈ្មោះ ខ្លីដែលជាអ្នករត់ការ និងកាងល្បែងនៅទីនេះ គេប្រាប់ថា៖ មិនចាំបាច់ខ្លាចអ្វីទាំងអស់ អ្នកមកលេងដឹងតែពីលេងទៅ គ្មានខាងណា ហ៊ានមករំខានទេ បើមិនអញ្ចឹងទេ ក៍មិនហ៊ាន បើកលេងយ៉ាងចំហរ បែបនេះដែរ។

គួបញ្ជាក់ផងដែរថា៖ ក្រោយពីក្រុមសារព័ត៌មាន បានចុះទៅដល់ចំណុចទីតាំង នឹងថតយកសកម្មភាព ខណៈក្រុមអ្នកញៀនល្បែង កំពុងតែលេង ក៍មានបុរសម្នាក់ ឈ្មោះ ខ្លី បានចេញមក និយាយប្រាប់ ក្រុមអ្នកញឿនល្បែងទាំងនោះថា ពួកវាថតអីថតទៅ មិនបាច់ខ្លាចទេ ហើយក៍គ្មានសមត្ថកិច្ចណា ហ៊ានមកដែរ។

សូមបញ្ជាក់បន្ថើមថា ពាក់ព័ន្ធល្បែងស៊ីសងខាងលើ ក្រោយពីស្ដាប់ការអួតអាង របស់មេបនល្បែងឈ្មោះ ខ្លី ក្រុមសារព័ត៌មាន បានទូរស័ព្ទទៅលោក ធិន សុិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត ចូលពីទៅបីដង តែគ្មានអ្នកលើកទទួល ក្រោយមកអ្នកព័ត៌មានយើង បានទូរស័ព្ទ ទៅលោក អាត់ ខែម ស្នងនគរបាល ខេត្តបន្ទាយមានជ័យ លោកស្នងការ បានមានប្រសាសន៍ថាចាំឲ្យកម្លាំង របស់លោក ដែលប្រចាំការនៅក្រុងប៉ោយប៉ែតចុះទៅ។

ដោយការងចា កម្លាំងសមត្ថកុចិ្ច ចុះទៅបង្ក្រាប អស់យៈពេល ជិត២ម៉ោង តែមិនឃើញមានកម្លាំង សមត្ថកិច្ចណា មកបង្រ្កាបសោះ ក៍សម្រេចចិត្ត ទូរស័ព្ទ ទៅលោកអធិការ ក្រុងប៉ោយប៉ែតម្តងទៀត ត្រូវបានលោកអធិការលើក ហើយនិយាយថា កំពុងជាប់រវល់ ក៏បានបិទទូរស័ព្ទទៅ នេះមិនខុសអ្វី ពីការអួតអាង របស់មេល្បែងឈ្មោះ ខ្លី ថា រត់ការអស់ហើយ។

ដោយគ្មានសង្ឃឹម ទៅលើកម្លាំងសមត្ថកិច្ច ក្នុងការបង្ក្រាប ល្បែងទាំងនេះ អ្នកយកព័ត៌មានយើង បានទូរស័ព្ទ ទៅលោក ជា ដា មេបញ្ជាការ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឲ្យចុះមកពិនិត្យ នឹងបង្ក្រាប ករណីជាក់ស្ដែង ល្បែងបៀរ អាប៉ោង ពេលនោះលោកបានមានប្រសាសន៍ថា លោកនិងបញ្ជា ឲ្យកូនចៅរបស់លោក ចុះទៅបង្រ្កាបទីតាំងនោះ ក៏ប៉ុន្តែសរុបសេចក្តីមកទាំងកម្លាំងនគបាល និង កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ពុំឃើញមានវត្តមាន ចុះមកបង្រ្កាបទីតាំងបៀអាប៉ោងនោះទេ។

ប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត បានសម្ដែងការ ខកចិត្តយ៉ាងខ្លាំង ទៅលើសមត្ថកិច្ច នគរបាល ក្រុងប៉ោយប៉ែត និងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ហើយបានធ្វើការរិះគន់ថា ទីតាំងល្បែងទាំងនេះ កម្លាំងសមត្ថកុច្ច ទាំងពីរប្រភេទ មិនហ៊ានប៉ះពាល់ទេ ព្រោះជាឆ្នាំងបាយរបស់ពួកគេ ព្រោះតែសមត្ថកិច្ច រក្សាទុកល្បែងទាំងនេះហើយ បានជាបច្ចុប្បន្ន កើតមានចោលលួច ចោលឆក់ ចោលប្លន់ នឹងគ្រឿងញឿន គ្រប់ទិសទីននៅក្នុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ហេតុនេះ ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងឯកឧត្តម ឧត្តមសេនី សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស មិនគួរមើលរំលង ភាភអសកម្ម របស់លោក ធិន សិុនដេត អធិការក្រុងប៉ោយប៉ែត និង លោក ជា ដា មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដែលប្រជាពលរដ្ឋ ដាក់ការសង្ស័យថា មានការឃុបឃិត បង្កើតឲ្យមាន បទល្មើសល្បែងស៊ីសងទាំងនេះ ជាថ្នូទៅនឹងផលប្រយោជន៍ ផ្គើទៅនឹងបទបញ្ជារបស់ សម្ដេចក្រោឡាហោម ស ខេង ដែលទើបដាក់ចេញបទបញ្ជាថ្មីៗនេះ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author