ក្រុមហ៊ុនSamsung កំពុងផលិតបច្ចេកវិទ្យាWiFi សម្រាប់បំពាក់លើឧបករណ៍អេឡិចត្រូនិកដែលអាចបញ្ជូនទិន្នន័យក្នុងល្បឿនលឿនជាងមុនដល់ទៅប្រាំដង។
ស្នាក់ការធំរបស់Samsung នៅទីក្រុង Suwon កូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្ដីថ្លែងការតាមរយៈ Email ថាខ្លួនកំពុងតែបង្កើតWiFi មានល្បឿនលឿនដល់ទៅ60GHz ដែលអាចបញ្ជូនទិន្នន័យលឿនជាងរាល់ដងដល់ទៅប្រាំដងឯណោះ។ ដូច្នេះបានន័យថា វាអាចបញ្ជូនទិន្នន័យចំពោះភាពយន្តទំហំ 1GB មិនដល់៣វិនាទីផង។
លោក Kim Chang Yong ដែលជានាយកគ្រប់គ្រងនៅមជ្ឈមណ្ឌល R&D របស់ក្រុមហ៊ុន Samsung បានឲ្យដឹងថាពេលនេះSamsung បានទទួលជោគជ័យរួចហើយចំពោះគម្រោងផ្សព្វផ្សាយបច្ចេកវិទ្យាWiFi ដែលមានល្បឿន60 GHz ជាផ្លូវការនៅលើទីផ្សារសម្រាប់ដើមឆ្នាំ២០១៥ខាងមុខនេះ។
លោកបន្តទៀតថាបច្ចេកវិទ្យា WiFi ដែលមានល្បឿនលឿននេះនឹងបំពាក់លើឧបករណ៍អេឡិចត្រូនិកជំនាន់ក្រោយៗរបស់Samsung គ្រឿងបរិក្ខារពេទ្យ និងបរិក្ខារទូរគមនាគមន៍ផ្សេងៗទៀត៕
ប្រភព៖ sabay