ឧកញ៉ា សុខ ប៊ុន បន្ទាប់ពីល្បីមានរឿងអាស្រូវ ជាមួយស្ត្រីម្នាក់ ឥឡូវល្បីរំលោភឈូសឆាយដីព្រៃលិចទឹក រាប់ពាន់ហិកតា គេសង្ស័យថា មានការបើកដៃពីលោក ឈួន ចាន់ឌឿន អភិបាលខេត្តផងដែរ

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

កំពង់ឆ្នាំង ៖ មានប្រភពរាយការណ៍ ពីប្រជាពលរដ្ឋឃុំស្វាយជ្រុំ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្ន ដីព្រៃលិចទឹកក្នុងតំបន់ ខាងលើ ជាកន្លែងអភិរក្ស ពូជត្រីពងកូន ក្នុងរដូវវស្សានេះ កំពុងរងការវិនាសហិនហោច ក្រោមស្នាដៃ ឧកញ៉ា ដ៍មានអំណាចម្នាក់ ដែលគេស្គាល់ថា ឈ្មោះ សុខ ប៊ុន បានឈូសឆាយទន្ទ្រានកាន់កាប់ តាមអំពើចិត្ត ហើយអាជ្ញាធរឃុំស្វាយជ្រំ និងអាជ្ញាធរ ស្រុករលាប្អៀរ  មិនមានវិធានការទប់ស្កាត់ឡើយ ។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្រោយពី ឧកញ៉ា សុខ ប៊ុន ប្រើអំណាច ទន្ទ្រានកាន់កាប់ យកដីព្រៃលិចទឹក នៅក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន យ៉ាងគឃ្លើននេះ មកដល់ពេលនេះ គេមិនទាន់ឃើញមាន អាជ្ញាធរស្រុករលាប្អៀរ ក៏ដូចជាមន្ទីរពាក់ព័ន្ធ ជាពិសេសលោក ឈូក ចាន់ឌឿន អភិ
បាលខេត្តកំពង់ឆ្នាំង ចាត់វិធានការទប់ស្កាត់នៅឡើយទេ។ ដោយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង សម្ងំស្ងៀមឈឹង ហាក់ដូចជាមិនដឹងរឿងអ្វីទាំងអស់ ខណៈដែលឧកញ៉ា សុខ ប៊ុន កំពុងឈូសឆាយទន្ទ្រាន កាន់កាប់ដីព្រៃលិចទឹក ក្នុងតំបន់ហាមឃាត់រាប់ពាន់ហិកតាកន្លងមកនេះ។

ក្រុមប្រជាពលរដ្ឋខាងលើ បានលើកឡើងផងដែលថា ទង្វើរបស់ ឧកញ៉ា សុខ ប៊ុន គឺជាការបំផ្លិចផ្លាញធនធានធម្មជាតិ តំបន់ជម្រកត្រីពងកូន យ៉ាងមហន្តរាយ ទាំងនេះប្រហែលជា មានការ ឃុបឃិត ជាប្រព័ន្ធពីសំណាក់មន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរពុករលួយផងដែរ ហើយមន្ត្រីអាជ្ញាធរ ខេត្តកំពង់ឆ្នាំង ក៍អាចជាប់ពាក់
ព័ន្ធ ផលប្រយោជន៍ ផងដេលហើយ ទើបបណ្តោយឲ្យឧកញ៉ា សុខ ប៊ុន ធ្វើអ្វីៗ បានតាមអំពើចិត្តបែបនេះ។

ប្រភពពីពលរដ្ឋ រស់នៅភូមិកោះកែវ និងភូមិទម្ពរ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានលើកឡើង នឹងដាកសំនួរ សួទៅ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងថា? តើក្នុងនាមលោក ជាអភិបាលនៃគណៈអភិបាលខេត្ត នឹងជាប្រធាន គណបញ្ជាការឯកភាពខេត្ត ក្នុងការបង្ក្រាបបទល្មើសទូទៅ តើសកម្មភាពឈូសឆាយដីព្រៃលិចទឹក សម្រាប់ត្រីពងកូន ខាងលើនេះ វាជាទង្វើខុសច្បាប់ដែលឬទេ? ។ ហើយក្នុងនាមលោក ជាអភិបាលខេត្ត បានដឹងពីករណីឈ្មួញមានលុយ ទន្ទ្រានកាន់កាប់ដីតំបន់ អិរក្សពូជត្រី ក្នុងមូលដ្ឋានពួកគាត់ ជាបន្តបន្ទាប់ដែលឬទេ? ឬមួយលោកដឹង តែធ្វើមិនដឹង សម្ងំចាំទទួលប្រយោយជន៍ យ៉ាងក្រាស់ក្រែល ពីឈ្មួញទុច្ចរិត បំផ្លិចបំផ្លាញធនធានធម្មជាតិ ដូចជា ឧកញ៉ា សុខ ប៊ុន នេះ បានជាមិនហ៊ានក្អកបែបនេះ?។

ប្រភពពីមន្ត្រីអាជ្ញាធរ នឹងមហាជន បានលើកឡើងឲ្យដឹងថា ឧកញ៉ា សុខ ប៊ុន ដែលទើបចេញពីពន្ធនាគារ ពាក់ព័ន្ធការប្រើអំពើហិង្សា លើស្រ្តីម្នាក់នោះ ឥឡូវកំពុងទន្ទ្រាន ព័ទ្ធយកដី តំបន់អភិរក្សពូជត្រី ធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើន ដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះហើយ ទើបប្រជាពលរដ្ឋ អំពាវនាវឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់ សកម្មភាពរបស់ឧកញ៉ា សុខ ប៊ុន ជាបន្ទាន់ផង ព្រោះតំបន់នោះកន្លងមក មិនដែលមានប្រជាពលរដ្ឋណា ហ៊ានប៉ះពាល់ឡើយ។

ចំណែកមន្ត្រីអាជ្ញាធរតូចតាច ក្នុងឃុំស្វាយជ្រំ បានឲ្យដឹងថា ដីដែលឧកញ៉ា សុខ ប៊ុន ទន្ទ្រាន កាន់កាប់គឺជាដីព្រៃលិចទឹកក្នុងតំបន់ ហាមឃាត់ ដោយឧកញ៉ា សុខ ប៊ុន បានប្រើមេការ រៀបចំឯកសារ ធ្វើជាទិញដីពីប្រជាពលរដ្ឋក្នុងភូមិ។ ប្រភពបានឲ្យដឹងទៀតថា ឧកញ៉ា សុខ ប៊ុន បានប្រើគ្រឿងចក្រ ជាច្រើនគ្រឿងផងដែរ ក្នុងការឈូសឆាយ ខ្វៀលដីព្រៃលិចទឹក នៅតំបន់« បឹង៤មុំ » ហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធ ប្រមាណ២០០០ហិកតា ហើយថែមទាំងព្រមាន ចាប់ប្រជាពលរដ្ឋដាក់គុកទៀតផង នៅពេលប្រជាពលរដ្ឋតវ៉ា។

ពាក់ព័ន្ធករណីឈូសឆាយ ដីព្រៃលិចទឹងខាងលើ សូម្បីតែ ប្រភពពីអាជ្ញាធរ ឃុំស្វាយជ្រំម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ក៏បានអះអាងពីរឿង ឧកញ៉ា សុខ ប៊ុន ប្រើអំណាច ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក ក្នុងតំបន់ហាមឃាត់ ដោយមានភាពមិនប្រក្រតី ផងដែរ។

ប្រភពបានបន្តថា ដូច្នេះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មិនគួសម្ងំស្ងៀមបែបនេះទេ គួតែមានវិធានការណាមួយ ក្នុងការទប់ស្កាត់ សក្មភាពរបស់ឧកញ៉ា សុខ ប៊ុន ជាបន្ទាន់ផង ព្រោះនេះវាជាការបំផ្លិចបំផ្លាញ ដីព្រៃលិចទឹក សម្រាបើត្រីពងកូន ក្នុងនូវរដូវខាងមុខនេះ យ៉ាងពេញបន្ទុក ។

​តែទោះយ៉ាងណា កាលើកឡើង នឹងចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋ នឹងអាជ្ញាធរមូលដ្ឋានមួយចំនួន ទៅលើលោក ឈួន ចាន់ឌឿន អភិបានខេត្តកំពង់ឆ្នាំថា មានការពាក់ព័ន្ធ បើកដៃ នឹងឃុបឃិត ជាមួយ ឧកញ៉ា ដ៍មានអំណាច សុខ ប៊ុន ក្នុងការឈូសឆាយទន្រ្ទាន ដីព្រៃលិចទឹងខាងលើនេះ អង្គភាព CSN មិនអាចស្វែងរកសុំការបំភ្លឺ ពីឯកឧត្តម ឈួន ចាន់ឌឿន អភិបាល
ខេត្តកំពង់ឆ្នាំងបានទេថ្ងៃនេះ ដោយអង្គភាព CSN គ្មានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើង រង់ចាំការបកស្រាយបំភ្លឺ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: