មេប៉ូលីសផ្កាយ២ លោក អ៊ឹង សំអុល ត្រូវបានកូនចៅក្រោមឱវាទ ប្ដឹងចោទប្រកាន់ពីបទពុករលួយ នឹងបក្ខពួកនិយម

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

ខេត្តកែប ៖ ​​យោងតាមប្រភព ព័ត៌មានក្នុងស្រុក បានចេញផ្សាយឲ្យដឹងថា លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ឹង សំអុល ស្នងការដ្ឋាន​ នគរបាល​ខេត្ត​កែប ​ត្រូវបាន​ក្រុមមន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន ​នគរបាល​ខេត្ត​កែប ​បានរួម​គ្នា​ផ្តិត​ស្នាម​មេដៃ​ ដាក់ពាក្យ​ប្តឹង ​គោរព​ជូន​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន ​នគរ​បាល​ជាតិ ទាមទារ​ឲ្យ​មានការ​ដកហូត​តំណែង ​លោកស្នងការ​ ជា​មេ​របស់ខ្លួន ​ចេញពី​ស្នងការដ្ឋាន ​នគរបាល​ខេត្ត​កែប ក្រោម​ការចោទប្រកាន់ថា ដឹកនាំ​ការងារ​ ប្រកបដោយ​អំពើពុករលួយ និង​បក្ខពួកនិយម នេះជាប្រភពពីក្រុមមន្ត្រី នគរបាលនៃស្នងការដ្ឋាន នគរបាលខេត្តកែប។​

ប្រភពពី​ក្រុមមន្ត្រី​ នគរបាល​ នៃ​ស្នងការដ្ឋាន ​នគរបាល​ខេត្ត​កែប ​ត្រូវជា​កូនចៅ​ ក្រោម​ឱវាទ​របស់លោក ​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ឹង សំអុល ជា​ស្នងការ ​បាន​រៀបរាប់​ឲ្យ​ដឹងថា? ក្រោម​ការដឹកនាំ​ របស់​លោកស្នងការ អ៊ឹង សំអុល គឺមាន​ការគំរាមកំហែង​ គាបសង្កត់​ ទៅលើ​ថ្នាក់​ស្នងការរង រហូតដល់​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល រួមទាំង​ប្រើពាក្យ​សម្តី​អសីលធម៌ ជេរប្រមាថ ​ទៅលើ​កូនចៅ ​ក្រោម​ឱវាទ​មិន​សំចៃមាត់ ។ ការដំឡើង​ឋានន្តរស័ក្តិ​ មន្ត្រីក្រោមឱវាទ និង​ការជួយឧបត្ថម្ភ​ ដល់​ក្រុមគ្រួសារ​នគរបាល​ពលី ឬ​មាន​គ្រោះថ្នាក់​ផ្សេងៗ​… ពោរពេញ​ដោយ​បក្ខពួកនិយម ។ លុយរាប់​លាន​រៀល ​ដែល​ក្រសួង​ផ្តល់​មក​សម្រាប់​បើក​វគ្គ​រៀនសូត្រ ​បណ្តុះបណ្តាល ​ដល់​កងកម្លាំង​ នគរបាល​ ហ្វឹកហ្វឺន​ មិនដឹង​បាត់​ទៅណា សូម្បីតែ​ទឹក​សុទ្ធ​ ក៏​កងកម្លាំង ​មិនបាន​ហូប​ផង ឃើញតែ​មន្ត្រី​ជំនិត ​លោកស្នងការ​ ជួយ​ចុះហត្ថលេខា​ ចំណាយលុយ​រហូត​… ។

​ ពាក់ព័ន្ធ​នឹង​ការប្តឹង​ចោទប្រកាន់​ ពី​សំណាក់​ក្រុមមន្ត្រី​នគរបាល ​នៃស្នងការដ្ឋាន នគរបាលខេត្តខេត្ត​កែប អង្គភាព CSN មិនទាន់អាច​សុំ​ការបំភ្លឺ​ បញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ឹង សំអុល នាយ​នគរបាលជាតិ​ ជាន់ខ្ពស់​ ក្រសួងមហាផ្ទៃ អត្តលេខ​០៤៣៨ បានទេថ្ងៃនេះ អង្គភាពយើងរងចាំ ការបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: