ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000
ខេត្តមណ្ឌលគិរី ៖ ពេវេលាបោះឆ្នោត កាន់តែឈានជិតមកដល់ ទម្ទឹមនឹងនេះផងដែរ គេសង្កេតឃើញ ជន ឆ្លៀតឱកាស បានធ្វើសកម្មភាព សម្រុកដឹកជញ្ជូនឈើប្រណិត ទៅលក់នៅប្រទេសវៀតណា តាមរថយន្តតូចធំ យ៉ាងគគ្រឹក គគ្រេង ទាំងថ្ងៃទាំងយប់ គ្មានសមត្ថកិច្ច នឹងស្ថាប័នពាក់ព័ន្ធណាបង្ក្រាបទេ សង្ស័យជាការត្រូវរ៉ួវគ្នា រវាងមន្ត្រីពុករលួយ នឹងឈ្មួញទុច្ចរិត។
ជាក់ស្ដែងថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ រថយន្តម៉ាក« TUNDRA » ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA.3771 ដឹកឈើពេញរថយន្ត បានជាប់ផុង ទៅមុខមិនរួច នៅចំណុចភូមិពូជូ ស្ថិតក្នុងឃំុសែនមនោរម្យ ស្រុកអូររាំង ដែលគេស្គាល់ថា ជាមេឈ្មួញដុះស្លែ សួ សុវណ្ណធី មានតួនាទី ជាមេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកកែសីមា យកអំណាច នឹងបុណ្យស័ក្ត ប្រព្រឹតបទល្មើសព្រៃឈើ យ៉ាងពេញបន្ទុក គ្មានសមត្ថកិច្ចណាហ៊ានប៉ះឡើយ។
លោក គង់ ពទ្ធីរ៉ា ប្រធានគំរោង អនុរក្សសត្វព្រៃសីមា បានឲ្យដឹងថា៖ ពាក់ព័ន្ធបទល្មើសព្រៃើ កម្លាំងក្រោមឱវាទរបស់លោក តែងតែដើល្បាត ជាប្រចាំក្នុងតំបន់ ជារាងរាល់ថ្ងៃ ក៍បានធ្វើការបង្រ្កាប ទៅដល់រថយន្ត ដែលលួចចូល ក្នុងតំបន់ព្រៃអភិរក្ស នឹងចាប់បានជា បន្តបន្ទាប់ផងដែ។
លោក គង់ ពុទ្ធីរ៉ា បានបន្តឲ្យដឹងថា នៅថ្ងៃទី២៨ ខែ ឧសភា កម្លាំងមន្ត្រីរបស់លោក បានដើរល្បាត ជួបរថយន្តម៉ាក ធុនណារ៉ា ១គ្រឿង « TUNDRA » ពាក់ស្លាកលេខ ភ្នំពេញ 2AA.3771 មានផ្ទុកឈើប្រណិតពេញរថយន្ត ហើយបានជាប់ផុង កម្លាំរបស់លោក ក៍បានធ្វើការបង្ក្រាបភ្លាមៗ នឹងបានរាយការណ៍ ជូនព្រះរាជអាជ្ញា ខេត្តមណ្ឌលគិរី ផងដែរ។ លោកបានបញ្ជាក់ថា៖ រថយន្តម៉ាក « TUNDRA »ពាក់ស្លាកលេខ ភ្នំពេញ 2AA.3771 ដែលកម្លាំងរបស់លោកបង្ក្រាប បានកំពុងធ្វើសកម្មភាព ដឹកបទល្មើសនេះ ជាកម្មសិទ្ធ របស់លោក សួ សុវណ្ណធី មេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកកែសីមា។
ហើយរថយន្តនេះ កម្លាំងលោក បានចាប់ម្តងរួចមកហើយ តែត្រូវបានលោក សួ សុវណ្ណធី បានបង់ទៅតាមច្បាប់ ផាកពិន័យ នឹងធ្វើកិច្ចសន្យាផងដែរ ក្រោយពីយករថយន្តនេះទៅវិញ មិនយូប៉ុន្មានផង ក៍ធ្វើសកម្មភាពលួចចូល ដឹកជញ្ជូនឈើ ក្នុងតំបន់អភិរក្សដដែល ខ្លួនជាកងកម្លាំង ការពារ ទប់ស្កាត់ នឹងបង្ក្រាបបទល្មើសព្រៃឈើ បែទៅជាប្រព្រឹត បទល្មើស ផ្គើទៅនឹងបទបញ្ជា របស់រាជរដ្ឋាភិបាល យ៉ាងពេញបន្ទុកទៅវិញ។
ពាក់ព័ន្ធទៅនឹង មន្ត្រីកងរាជអាវុធហាត្ថ ស្រុកកែវសីមា ប្រព្រឹតបទល្មើសព្រៃឈើ មហាជនជាច្រើន បានលើកឡើង នឹងរិះគន់ថា នៅខេត្តមណ្ឌលគិរី រាល់បទល្មើសព្រៃឈើ គេមិនដែលឃើញឈ្មួញតូចតាច គ្មានអំណាច ទៅរកស៊ីដឹកជញ្ជូនឈើទេ គឺគេសង្កេតឃើញតែ ឈ្មួញអ្នកមានលុយ មានអំណាច ដែលធ្វើជំនួញឈើ ឆ្លង
ដែនទៅប្រទេសវៀតណាម សព្វថ្ងៃនេះ ជាគឺដូចលោក ស៊ូ សុវណ្ណធី កំពុងយកតួនាទីខ្លួន ជាមេបញ្ជាការរង កងរាជអាវុធហត្ថ ទៅប្រព្រឹតបទល្មើស ពាក់ព័ន្ធករណីនេះផងដែរ តើ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជ្រាបដែលឬទេ? ឬក៍លោកបានដឹងដែល តែធ្វើមិនដឹងមិនឮ ជាការទុកឱកាស ឲ្យកូនចៅរបស់ខ្លួន បន្តប្រព្រឹតបទល្មើសបន្តទៅទៀត។
ប្រជាពលរដ្ឋជាច្រើន ក៍បានលើកឡើងផងដែលថា៖ ក្រុមទាំងនេះ ជាក្រុមមន្ត្រីផ្លែល្ពៅ ស្រលាញ់សម្ដេចតេជោ ហ៊ុន សែន តែនៅមុខសម្ដេច នឹងតែបបូរមាត់ខាងក្រៅ តែប៉ុណ្ណោះ តែធាតុពិតក្រុមនេះ ឲ្យតែបានបុណ្តស័ក្តិ នឹងអំណាច មកដាក់ខ្លួនហើយ គឹប្រព្រឹតបទ
ល្មើស គ្មានញញើតច្បាប់ឡើយ ធ្វើឲ្យពលរដ្ឋអស់សង្ឃឹម នឹងទំនុកទុកចិត្ត ទៅលើការបង្ក្រាប នឹងទប់ស្កាត់បទល្មើសព្រៃឈើ ដែលកំពុងកើតមាន នាពេលបច្ចុប្បន្ននេះ។
ដោយឡែក លោក សាក់ សារុន មេបញ្ជាការ កងរាអាវុធហត្ថ ស្រុកកែវសីមាន លោក ក៍បានទទួលស្គាល់ផងដែលថា លោក សួ សុវណ្ណធី មេបញ្ជាការរង បានពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ពិតប្រាកត់មែន។ លោកបានបន្ត តាមទូរស័ព្ទ ឲ្យអ្នកយកព័ត៌មានយើងដឹងថា លោក សួ សុវណ្ណធី នេះ លោកធ្លាប់បានឲ្យធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ធ្វើជំនួញឈើនេះ ជាច្រនលើកច្រើនដងមកហើយ តែបុគ្គលនេះ នៅតែប្រព្រឹតដដែល។
តែទោះយ៉ាងណា ពាក់ព័ន្ធមន្ត្រី PM យកតួនាទី ទៅប្រព្រឹតបទល្មើសខាងលើនេះ អង្គភាព CSN មិនអាចស្វែងរកសុំការបំភ្លឺ ពីលោក សួ សុវណ្ណធី បានទេ មកដល់ថ្ងៃនេះ ដោយពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំការបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់