គ្រាន់តែជាអាមីអាថោងយាមដី ឧកញ៉ា ទ្រី ភាព នឹង ឧកញ៉ា អ៊ុក គឹមសាន មានអំណាចដាក់គ្រឿងចក្រ រំលោភយកដីគ្រូសារកងទ័ព នៅអានសេះអស់ជិត៣០ហិកតា

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

ព្រះវិហារ ៖ ក្រោយពី បណ្តាញផ្សព្វផ្សាយ ព័ត៌មាន ក្នុងស្រុកមួយចំនួន បានចេញផ្សាយ ជាបន្តបន្ទាប់ ពាក់ព័ន្ធ មន្ត្រីខិលខូច និងអ្នកមានអំណាច មួយក្តាប់តូច ឆ្លៀតឱកាសមុនពេលបោះឆ្នោត ឃុំ សង្កាត់ ដាក់​គ្រឿង​ចក្រ​ ទៅ​ឈូស​ឆាយ​ បំផ្លាញ​ដំណាំ និង រំលោភយកដីរបស់គ្រួសារកងទ័ព នៅច្រកអានសេះ។

ស្រាប់តែ មានម្ចាស់​ Accoun Facebook ឈ្មោះ Makara Meoun ចេញមុខមកបកស្រាយ តាមរបៀបលាបពណ៍ ដាក់គេឯង ដើម្បីបិតបាំង ទង្វើ​មិន​គប្បី​​ របស់ក្រុមខ្លួនថា រឿងនេះមិនពាក់ព័ន្ធ ជាមួយក្រុមហ៊ុនទ្រីភាព គ្រុប នោះទេ ការឈូសឆាយនេះ គឺក្នុងតំបន់អភិវឌ្ឍន៍ របស់ខ្លួន នឹងមិនមានពាក់ព័ន្ធ ជាមួយ លោក បញ្ញា និងក្រុមហ៊ុន ទ្រីភាព គ្រុប ឡើយ គឺក្រុមពលទាហ៊ានទាំងនោះទេ ដែលបាននាំបងប្អូនគេ ពីស្រុកមករំខាន នូវការឈូសឆាយ សំរាប់ការអភិវឌ្ឍន៍ ដាំដំណាំ កសិឧស្សាហកម្ម របស់ខ្លួនទៅវិញ។

ការចេញមុខបកស្រាយ តាមអាខោន វេសប៊ុក ខាងលើ ក៍មានមហាជនជាច្រើន បានលើកឡើង នឹងរិះគន់ផងដែលថា ពាក់ព័ន្ធការរំលោភបំពាន ពីសំណាក់អ្នកមានលុយមានអំណាច ឈូសឆាយយកដីធ្លី របស់ប្រជាពលរដ្ឋ ក៍ដូចគ្រួសារកងទ័ពនេះ តែងតែកើតមានជារើយៗមកហើយ ករណីខ្លះធ្វើជាប្រយោល ដោយប្រើឬក៍បើកដៃ ឲ្យអាមីអាថោង របស់ខ្លួនជាអ្នកប្រព្រឹត្ត។ ដូចជាករណីនេះ ក៍អាចដាក់ការសង្ស័យ បានដែលថា ទំនង
ជាមានការបើកដៃ ពីលោក ឧកញ៉ា ទ្រី ភាព នឹងលោក ឧកញ៉ា អ៊ុក គឹមសាន ផងដែលហើយ ទើបអ្នកយាមដី ២នាក់នោះ ហ៊ានយកគ្រឿងចក្រ ទៅឈូសឆាយ យកដីរបស់គ្រួសារកងទ័ព យ៉ាងគឃ្លើនបែបនេះ។

មហាជនជាច្រើន បានលើកឡើងបន្តទៀតថា៖ បច្ចុប្បន្ន ដោយសាទង្វើ​ អាមីអាថោង របស់ ឧកញ៉ា នឹងទង្វើមិន​គប្បី​​ របស់​ ឧកញ៉ា​ មួយ​ចំនួន​ អាងមានលុយ នឹងមានអំណាច ដើរតែប្រព្រឹត្ត អំពើមិនល្អ បាន​​ធ្វើ​ឲ្យ​តម្លៃ​ របស់​ឧកញ៉ា​ នៅ​កម្ពុជា​ ធ្លាក់​ចុះ​ផងដែរ។ តែការ​ធ្លាក់​ចុះនេះ មិន​មែន​មាន​ន័យ​ថា៖ ឧកញ៉ា​ទាំង​អស់ នៅ​កម្ពុជា​ សុទ្ធ​តែ​ប្រព្រឹត្ត​មិន​ល្អ​នោះ​ទេ​។ ក៍នៅមាន ឧកញ៉ា​មួយចំនួន ជា​មនុស្ស​ល្អ ហើយ​បាន​ចូល​រួម​កសាង​ជាតិ​ អស់​ពី​កម្លាំង​កាយ​ចិត្ត​ផងដែរ​។

ដូច្នេះ ដើម្បី​ស្ដារ​តម្លៃ​ នៃ​​ឧកញ៉ា​​ ឡើង​វិញ បុគ្គល​ដែល​មាន​ងារ​ជា​ ឧកញ៉ា គួរ​តែ​ពិចារណា ​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ឡើង​វិញ​ សម្រាប់​សង្គម​កម្ពុជា​។ បើមិនអញ្ចឹទេ ងារ​ជា​ ឧកញ៉ា​ លែង​មាន​តម្លៃ​ទៀត​ហើយ ប្រសិន​បើ​​​ងារ​នោះ ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ សម្រាប់​ បម្រើ​តែផល​ប្រយោជន៍​ខ្លួន ​និង​បក្ខពួក ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​ របស់​ប្រជាពលរដ្ឋក្រីក្រទេ​នោះ​។ សូម​កុំ​ភ្លេច​ថា នៅ​ពេល​​​​ប្រព្រឹត្ត​មិន​គប្បី មិន​មែន​មាន​តែ ​​ឧកញ៉ា​ទេ ដែល​ត្រូវ​គេ​រិះ​គន់​។ រដ្ឋាភិបាល ​ដែល​បាន​ស្នើ​ឈ្មោះ​ ឧកញ៉ា​ នោះ ក៏​រង​ការ​រិះ​គន់​ផង​ដែរ​។

ប្រ​ពលរដ្ឋ​ នឹងមន្ត្រី​រាជ​ការ​ ព្រមទាំងគ្រួសារ​កង​ទ័ព​ ជា​ច្រើន ​ដែលជាជនរងគ្រោះ ​​រស់​នៅ​ភូមិ​អាន​សេះ ឃុំជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិ​ហារ ដែល​ស្រ​ឡាញ់សន្តិភាព តាមគោល​ន​យោ​បាយ របស់​សម្ដេចតេជោ ហ៊ុន សែន ពួកគាត់​បានទទូច សំណូមពរ​ ដល់​សម្តេចតេជោ ហ៊ុន សែន តាម​រយៈ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌​មាន​ ថា៖ សូម​សម្តេចមេត្តា​ជួយ បញ្ឈប់​សកម្មភាព មន្ត្រីខិល​ខូច​ ឲ្យ​ឈប់​ធ្វើ​ទុក្ខ​បុកម្នេញ​ ដល់​គ្រួ​សារ​កង​ទ័ព ដែល​កំពុង​រស់​នៅ​ តាម​ខ្សែ​បន្ទាត់​ព្រំដែន​នេះផង។

ព្រោះថា សព្វថ្ងៃនេះ ឈ្មោះ បញ្ញា និង ឈ្មោះ មករា ដែលជា​អ្នក​យាម​ដី ឲ្យ​ក្រុមហ៊ុន ទ្រី ភាព កុំពុងយក​ឈ្មោះ ឧកញ៉ា ទ្រីភាព និង ឧកញ៉ា អ៊ុក គឹមសាន ទៅគំរាមរំលោភយកដី គ្រួសារកងទ័ពយើងខ្ញុំ យ៉ាងគឃ្លើន មិនដឹងថា បុគ្គល២នាក់នេះ ធ្វើដោយចិត្តខ្លួនឯង ឬមានអ្នកនៅពីក្រោយខ្នងទេ។ ឬមួយលោក ឧកញ៉ា ទាំង២ បញ្ជាឲ្យធ្វើ បានជាអ្នកយាមដីទាំង២នេះ ហ៊ាន យកឈ្មោះ ឧកញ៉ា ទាំង២ មកប្រើក្នុងការឈូសឆាយ រំលោភយកដីបែបនេះ ដោយមិនខ្លាចញញើតអ្វីទាំងអស់។

ពាក់ព័ន្ធការចោទប្រកាន់ ក្នុងការរំលោភ ឈូសឆាយ យកដី គ្រួសារកងទ័ពនៅអានសេះ អង្គភាព CSN មិនអាចស្វែងរកសុំការបំភ្លឺ ពីតំណាងក្រុមហ៊ុន ទ្រី ភាព នឹងឧកញ៉ា អ៊ុក គឹមសាន បានទេ មកដល់ថ្ងៃនេះ ដោយពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំការបំភ្លឺ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: