កិច្ចជំនួបរវាងមេបញ្ជាការយោធាភូមិភាគ៥កម្ពុជា នឹងមេបញ្ជាការកងទ័ពភូមិភាគ១ថៃ ធ្វើឡើងប្រកបដោយមិត្តភាព

ដោយ៖ រ៉ម សាវី ចេញផ្សាយដោយ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

ប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០១៧ មេបញ្ជាការយោធាកម្ពុជា នឹងមេបញ្ជាការយោធាថៃ បានធ្វើការជំនួបបែបទ្វេភាគី លើស្ពានមិត្តភាព កម្ពុជា-ថៃ នៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីបង្កើននូវទំនាក់ទំនង និងរក្សាមិត្តភាព រវាងកម្ពុជា-ថៃ តាមបន្ទាត់ព្រំដែន។

ក្នុងការជំនួប ដើម្បីបង្កើននូវមិត្តភាព រវាង កម្ពុជា-ថៃ នេះ ខាងកម្ពុជា គឺក្រោមអធិបតីភាព របស់លោក ឧត្តមសេនីឯក ប៑ុន សេង មេបញ្ជាការភូមិភាគ៥ និងលោកឧត្តមសេនីទោ ពេជ្រ ចាន់ណា នាយករងទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការ និងជាប្រធានទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ  និងមានការចូលរួម ពីថ្នាក់ដឹកនាំសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងច្រកទ្វារ អន្តរជាតិ ក្រុងប៉ោយប៉ែត មួយចំនួនទៀតផងដែរ ចំណែកខាងភាគីថៃវិញ គឺក្រោមអធិបតីភាព របស់លោក ឧត្តមសេនីទោ អេភីរ៉ាត់ គង់សំផុង មេបញ្ជាការភូមិភាគទី១ និងអមដោយកងកម្លាំងមន្ត្រីយោធាមួយចំនួន។

បើយោងតាមរបាយការណ៍ បានអោយដឹងថា កិច្ចជំនួបនេះ ដើម្បីរឹតបណ្តឹង ចំណងមិត្តភាព និងបានពិភាក្សា គ្នានូវការទប់ស្កាត់រាល់បទល្មើស ដូចជា ទំនិញគេចពន្ធ សកម្មភាពជួញដូរមនុស្សខុសច្បាប់ ពលករឆ្លងដែន ខុសច្បាប់ បទល្មើសព្រៃឈើ អំពើឃាតកម្ម ការជួញដូរ គ្រឿងញៀនខុស រក្សាតំបន់ស ទប់ស្កាត់ការសាងសង់    សំណង់ផ្សេងៗ និងបទល្មើសសត្វព្រៃជាដើម។

គួរបញ្ជាក់ផងដែរថា ការជួប ប្រជុំមិត្តភាព រវាងកម្លាំងយោធា ភាគីទាំងពីរ អស់រយះពេលជិត២ម៉ោង អ្នកសារព័ត៌មាន កាសែត ទស្សនាវត្តី និងទូរទស្សន៍ មួយចំនួន មិនអាចចូលយកព័ត៌មានបានទេ ព្រោះថាសមត្ថកិច្ច ច្រកទា្វប៉ោយប៉ែត មានការរើសអើង នឹងប្រកាន់បក្ខពួកនិយម អ្នកព័មានមួយចំនួនឲ្យចូល នឹង អ្នកព័ត៌មានមួយចំនួនទៀត ត្រូវបានសមត្ថកិច្ចរារាំង មិនអោយចូល ធ្វើឲ្យខកខាន មិនអាចចូលទៅ យកព័ត៌មាន នៅក្នុងបន្ទប់ប្រជុំបាន និង មិនអាចធ្វើសម្ភាស ថ្នាក់ដឹកនាំ ភាគីទាំងពីរ បានឡើង ទាំងនេះ សមត្ថកិច្ចកំពុងរំលោភសិទ្ធ និងបិទសិទ្ធ អ្នកសារព័ត៌មានយ៉ាងពេញបន្ទុក ក្នុងការយកព័ត៌មាន៕ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author