ការបង្ក្រាបរថយន្តដឹកឈើ លោក មី ប៉ូលឺសស័ក្តិ៣ មហាជនសង្ស័យថា មកពីចរចាមិនត្រូវគ្នា

ដោយ៖ រស់ សុភា ចេញផ្សាយដោយ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6000

មណ្ឌល់គិរី ៖ រថយន្តដឹកឈើប្រណិត ចំនួន២គ្រឿង ត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកកោះញែក ធ្វើការបង្ក្រាប កាលពីថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ រថយន្តនោះ គេស្គាល់យ៉ាងច្បាស់ថា ជារថយន្ត របស់លោកស័ក្ត៣ ប៉ូលីស ស្រុកកូនមុំ ខេត្តរតនគិរី ឈ្មោះ មី ទំនងជាលោតឆ័ត្រ ទើបមានការបង្ក្រាបបែបនេះ។

បើតាមប្រភព មន្ត្រីផ្នែក រដ្ឋបាលព្រៃឈើ ស្រកកោះញែក បានលួចបង្ហើបឲ្យដឹងថា លោក មី ដែលជាប៉ូលីស ពាក់ស័ក្ត៣ ជាឈ្មួញរកស៊ីឈើ ដុះស្លែជាយូមកហើយ ការរកស៊ីជាយូមកនេះ ក៍អាស្រ័យ មានការទំនាក់ទំនងល្អ ជាមួយសមត្ថកិច្ចតាមដងផ្លូវ នឹងជាមួយស្ថាប័នជំនាញពាក់ព័ន្ធផងដែរ ទើបដំណើរការបានមកដល់សព្វថ្ងៃ។ ដោយឡែកការបង្ក្រាបនេះ ទំនងមកពី ចរចាមិនគ្រូវគ្នា ដោយលោក មី អាងខ្លួនជាប៉ូលីស ស័ក្តិ៣ផងនោះ បានលោតឆ័ត្រ មកដល់ចំណុចខាងលើ ត្រូវបានលោក ឈួន សិរីវឌ្ឍន៍ ជានាយផ្នែក រដ្ឌព្រៃឈើស្រុកកោះញែក បញ្ជាឲ្យបង្ក្រាបតែម្ដង ទុកជាការប្រមាណទៅថ្ងៃក្រោយ។

ប្រភពបានបន្តថា លោក មី ប៉ូលីស ស័កិ្ត៣ នេះ បានយកអំណាច មករកសុីបទល្មើសព្រៃឈើ នៅខេត្តរតនគិរី នឹង ខេត្តមណ្ឌលគិរី ជាយូណាស់មកហើយ ពុំដែលមានសម្ថកិច្ច ឬជំនាញណាបង្រ្កាប ម្តងណាឡើយ ទើបតែពេលនេះ លោក ឈួន សិរីវឌ្ឃន៍ ភ្ញាក់ខ្លួនធ្វើជាមន្ត្រីជើង២ ចុះអនុវត្តផ្ទាល់ បង្រ្កាបទៅលើរថយន្ត២គ្រឿងនេះ រថយន្តទី១ ជារថយន្តកាមរី បាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2S.2155 និងរថយន្ត១គ្រឿងទៀត ម៉ាកវីស្តូ ពុំមានស្លាកលេខ។

ពាក់ព័ន្ធករណី បទល្មើសខាងលើនេះ មហាជនជាច្រើន រងចាំមើល នឹងលើកឡើងថា តើការរិតបណ្តឹង នឹងបង្ក្រាបនេះ បានដូចការអួត របស់លោក ឈួន សិរីវឌ្ឍន៍ នាយផ្នែករដ្ឋាបាលព្រៃឈើស្រុកកោះញែក ដែលបានប្រាប់ទៅ សារព័ត៌មាន តាមទូរស័ព្ទថា លោកនិង ប្រឹងប្រែង ខិតខំបង្រ្កាប រាល់បទល្មើស ទាំងឡាយ ដែលកើតឡើង នៅក្នុងស្រុកកោះញែកនេះ ឲ្យទាល់តែបាន និងមិនបណ្តែត បណ្តោយ មិនឲ្យមានបទល្មើស កើតឡើងនោះទេ។ បើសម្ដីនេះ វាជាឆន្ទៈពិតៗ របស់មន្ត្រីជំនាញ គឺល្អហើយ កំឲ្យដូចផ្លែល្វា ល្អតែខាងក្រៅ ធាតុពិតខាងក្នុង ស្អុយរលួយ។

ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកកោះញែក បានសូមសំណូមពរ ដល់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក្នុងនាមជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត បង្ក្រាបបទល្មើងទូទៅ មេត្តាចាត់វិធានការក្ដៅ ទៅ
លើមេឈ្មួញឈើ ដែលអាងខ្នង អាងអំណាច នឹងអាងមានលុយ ទិញមន្ត្រីសមត្ថកិច្ច នឹងមន្ត្រីស្ថាប័នពាក់ព័ន្ធមួយក្ដាប់តូច លក់ខ្លួនឲ្យឈ្មួញ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ផ្គើនទៅនឹងបទបញ្ជា របស់រាជរដ្ឋាភិបាល ដែលបានដាក់បញ្ជាចេញថ្មីៗនេះ។

ពាក់ព័ន្ធករណីខាងលើ មកទល់ពេលនេះ អង្គភាព CSN មិនអាចស្វែងរកសុំការបំភ្លឺ ពីលោក មី ប៉ូលីស ស័ក្តិ៣ បានទេ ដោយពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំការបំភ្លឺ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author