អុញនោះ មន្ត្រីនគរបាលចរាចរណ៍ ៤រូប លោក វ៉ែន សុវិន ,ម៉ែន ចាន់រិទ្ធិ ,យន់ គង់ ,នឹងលោក គី រីន ត្រូវបានគេប្ដឹងពីបទបង្ខាំងមនុស្សខ្សច្បាប់ នឹងជំរិតទាលុយនៅពេលដោះស្រាយ..

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 087 777 6000

ខេត្តកណ្ដាល ៖ ​​រឿងអាស្រូវពុករលួយ របស់មន្រ្តីនគរបាល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មួយចំនួនកំពុងត្រូវបានលាតត្រដាង ជាសាធារណៈ ដោយសារតែពួកគេប្រើអំណាច និងតួនាទី ដើម្បីរកលុយ ក្នុងពេលដោះស្រាយ ករណីគ្រោះថ្នាក់ចរាចរណ៍។ ហើយប្រការនេះ ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក រុណ រ័ត្នវាសនា អគ្គនាយកដ្ឋាន នគរបាល ចរាចរណ៍ សណ្ដាប់ធ្នាប់សាធារណៈ នឹងលោក អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល មិនគួរមើលរំលង តទៅទៀតទេ។ ហើយត្រូវតែចាត់វិធានការ ទៅលើមន្រ្តីពុករលួយ ជាបន្ទាន់ផង ព្រោះមានពាក្យបណ្តឹងចូលដល់សាលាដំបូង ខេត្តកណ្តាល និងចូលទៅដល់អង្គភាព ប្រឆាំងអំពើពុករលួយផងដែរ។

បើតាមប្រភព ពីមន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​ នគរបាល ​ខេត្តកណ្តាល​ បាន​ឲ្យ​ដឹងថា ស្នងការរង​ នៃ​ស្នងការដ្ឋាន​ នគរបាល​ ខេត្តកណ្តាល​ ទទួលបន្ទុក ​ផែន​ចរាចរណ៍​ម្នាក់ គឺ​លោក​ ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ែន សុ​វិ​ន អត្តលេខ​ ០២៤៤៤ លោក ម៉ែន ចាន់​រិ​ទ្ធិ អធិការ​ នៃ​អធិការដ្ឋាន​ នគរបាល​ស្រុក ​កណ្តាលស្ទឹង លោក យន់ គង់ អធិការរង​ នៃ​អធិការដ្ឋាន ​នគរបាល ​ស្រុក​កណ្តាលស្ទឹង និង​លោក គី រី​ន នាយផ្នែក​ដោះស្រាយ​ គ្រោះថ្នាក់​ចរាចរណ៍​ ត្រូវ​យុវជន​ឈ្មោះ ហ៊ឹម ប៊ុន​ហៃ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ដាក់ពាក្យ​បណ្តឹង​ ទៅ​អយ្យការ​ អម​សាលាដំបូង​ ខេត្តកណ្តាល និង​អង្គភាព​ ប្រឆាំង​អំពើពុករលួយ ​( ACU ) មាន​ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី​ ទទួលបន្ទុក​ជា​ប្រធាន ដោយ​ប្តឹង​ចោទប្រកាន់​ ពីបទ​បង្ខាំង​មនុស្ស​ខុសច្បាប់​ ដើម្បី​ជំរិត​ទារប្រាក់ ។

យោងតាម​ពាក្យបណ្តឹង​ ចុះ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧​ របស់​យុវជន​ឈ្មោះ ហ៊ឹម ប៊ុន​ហៃ បាន​រៀបរាប់​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ ខ្លួន​បាន​បើកបរ​រថយន្ត​ មកដល់​ចំណុច​វិហារ​បិទមាស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ បណ្តាល​ឲ្យ​ទោចក្រយានយន្ត​ មួយគ្រឿង​ រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច និង​អ្នកបើកបរ​ម៉ូតូ​រងរបួស​ស្រាល ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ អ្នករងរបួស​ ដែលជា​អ្នកបើកបរ​ម៉ូតូ​ត្រូវបាន​បញ្ជូន ទៅ​សម្រាក​ព្យាបាល ​នៅ​មន្ទីរពេទ្យ​ជ័យជម្នះ ក្រុង​តាខ្មៅ ដោយ​ឪពុក​របស់ខ្លួន​ ក៏បាន​ទៅ​មើល​ជនរងគ្រោះ និង​ចេញថ្លៃ​ព្យាបាល​ ចំនួន​២៣​ម៉ឺន​រៀល ហើយ​ជនរងគ្រោះ​ ចេញពី​មន្ទីរពេទ្យ ​ត្រឡប់មក​លំនៅឋាន​វិញ​ នា​រសៀល​ថ្ងៃ​ដដែល ដ្បិត​របួស​មាន​សភាព​ស្រាល ។

​យុវជន​ឈ្មោះ ហ៊ឹម ប៊ុន​ហៃ បាន​រៀបរាប់​នៅក្នុង​ពាក្យបណ្តឹង​របស់ខ្លួន​ទៀតថា នៅពេល​ជនរងគ្រោះ​ បាន​ចូលខ្លួន​មក​អធិការដ្ឋាន​ នគរបាល​ស្រុក​កណ្តាលស្ទឹង​ដើម្បី​ដោះស្រាយ​ ជាមួយ​ខ្លួន​នោះ ត្រូវ​លោក គី រី​ន នាយផ្នែក​ចរាចរណ៍​ ប​ណ្តេ​ញ​ចេញ​ ដោយ​ប៉ូលិស​រូបនេះ​ ដើរតួ​ចរចា ​ជំនួស​ជនរងគ្រោះ​ ទាមទារ​ប្រាក់​ចំនួន​២ ០០០​ដុល្លារ​ អាមេរិក ព្រមទាំង​គំរាមថា បើ​មិន​ព្រម​សង​ទេ នឹង​បញ្ជូន​សំណុំរឿង​ ទៅ​ថ្នាក់លើ និង​ត្រូវ​ជាប់គុក​ហើយ ។ ហើយការទាមទារ​នេះ​ ត្រូវបាន​ខ្លួន​បដិសេធ ទើប​លោក គី រី​ន ឃាត់ខ្លួន​អស់​មួយ​យប់​ នៅ​អធិការដ្ឋាន​ នគរបាល​ ស្រុក​កណ្តាលស្ទឹង ដោយ​អះអាងថា ជា​បញ្ជា​របស់​មេ គឺ​លោក​ស្នងការរង លោក​អធិការ និង​លោក ​អធិការរង ហើយនឹង​ត្រូវបញ្ជូន​ខ្លួន​ទៅ​តុលាការ​ នៅ​ថ្ងៃស្អែក ។​

​ក្រោយមក ជនរងគ្រោះ​ បានមក​ចរចា​ផ្ទាល់​ ដោយ​ទាមទារ​ប្រាក់​ ចំនួន​១​លាន​រៀល ហើយ​ឪពុក​របស់ខ្លួន​ក៏​យល់ព្រម នឹង​សុំ​យក​កូន​មក​ផ្ទះសម្បែង​វិញ ស្រាប់តែ​លោក គី រី​ន ប្រាប់ថា មេៗ​មិន​អនុញ្ញាតិ​ ឲ្យ​ចេញទៅ​ផ្ទះ​ទេ ប៉ុន្តែ​ បើ​ចង់​ចេញ​ ត្រូវ​បង់ប្រាក់​ថ្លៃ​ដោះស្រាយ​ ចំនួន​១៥០​ដុល្លារ​ អាមេរិក ។ ដោយ​ខ្លាច​ប៉ូលិស​ឃាត់ខ្លួន​ទុក​តទៅទៀត​នោះ ទើប​ឪពុក​របស់ខ្លួន​ យល់ព្រម​បង់ប្រាក់​តាម​ការទាមទា​ របស់​ប៉ូលិស​តែម្តង ។​

​យុវជន​ឈ្មោះ ហ៊ឹម ប៊ុន​ហៃ បានចាត់ទុក​អំពើ​រប​ស់​ប៉ូលិស​ពាក់ព័ន្ធ​ នឹង​ហេតុការណ៍​នេះ គឺជា​អំពើ​បង្ខាំង​មនុស្ស​ខុសច្បាប់​ ដើម្បី​ជំរិត​ទារប្រាក់ និង​សំណូមពរ​ឲ្យ​ស្ថាប័ន​តុលាការ និង ACU មាន​វិធានការ​ ផ្តន្ទាទោស​ទៅលើ​ក្រុមប៉ូលិស​ ប្រព្រឹត្ត​ខុសច្បាប់​ទាំងនោះ​ តាម
ច្បាប់​ជា​ធរមាន ។

​សេចក្តីរាយការណ៍​ ពី​សាលាដំបូង​ ខេត្តកណ្តាល​ បាន​ឲ្យ​ដឹងថា សំណុំរឿង​ព្រហ្មទណ្ឌ​ ដែល​យុវជន​ឈ្មោះ ហ៊ឹម ប៊ុន​ហៃ ប្តឹង​មេ​ប៉ូលិស​ ខេត្តកណ្តាល ​ចំនួន​៤​នាក់ ពីបទ​បង្ខាំង​មនុស្ស​ខុសច្បាប់​ ជំរិត​ទារប្រាក់​នោះ ត្រូវបាន​លោក លាវ ស្រេង ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ ខេត្តកណ្តាល​ ចាត់​ឲ្យ​លោក សេង រិទ្ធី ឋានន្តរស័ក្តិ​ អនុ​ព្រះរាជអាជ្ញា​ ថ្នាក់​លេខ​៤ ព្រះរាជអាជ្ញារង​ នៃ​អយ្យការ ​អម​សាលាដំបូង ​ខេត្តកណ្តាល​ទទួលបន្ទុក​ ចាត់ការ​ដោយផ្ទាល់ ។

ទោះយ៉ាងណា ការចោទប្រកាន់ខាងលើ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយពន្យល់បំភ្លឺ ពីលោកស្នងការរង លោក អធិការ អធិការរង ស្រុកកណ្ដាលស្ទឹង ដែលរងកាចោទប្រកាន់ ពីបទបង្ខាំងមនុស្សខុសច្បាប់ ខាងលើនេះបានទេ មកទល់ពេលនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំបកស្រាយបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author