ចេញផ្សាយដោយ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 097 777 6009
ភ្នំពេញ៖ យោងតាមប្រភព ព័ត៌មានក្នុងស្រុក ថ្មីៗនេះ បានធ្វើការចេញផ្សាយ ជាបន្តបន្ទាប់ នឹយាយពី លោក គង់ គឹមនី អភិបាលស្រុកស្នួល ជាខ្នងបង្អែក មេឈ្មួញឈើ ដុះស្លែម្នាក់ នឹងជួយជ្រោងជ្រេង ឲ្យឈ្មួញឈើម្នាក់ បានទទួល ងារ គោរម្យងារ ជាឧកញ៉ា និង ផ្កាយ១ ក្នុងជំនួញឈើថែមទៀតផង។ នេះ បើយោងតាមការចេញផ្សាយ របស់កាសែត « ថ្ងៃត្រង » ដែលមានអត្ថបទ ទាំងស្រុង ដូចខាងក្រោម។
មកទល់ពេលនេះ រឿងបទល្មើសព្រៃឈើ ដែលហោះឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ទៅបានសុទ្ធតែមានការបង់លុយ ទៅអោយលោកនាយ មេស្រុកស្នួល និង លោកនាយ មេខេត្តក្រចេះ ទាំងអស់។ រឿងអភិបាលស្រុកស្នួលនោះ មិនត្រឹមតែប៉ុណ្នឹងទេ ! រឿងដែលមន្ត្រីហែកលីអូជាបន្តទៀតនោះ គឺរឿងលាមក់យកអំណាចកេរ្តិឈ្មោះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅគំរាមក្រុមមន្ត្រីថា ៖ « ខ្លួនជាកូនធម៌ » ហើយដោយសារតែឥទ្ធិពល កូនធម៌របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន នេះហើយ បានធ្វើអោយឥទ្ធិពល អភិបាលស្រុកស្នួល គង់ គឹមនី ល្បីល្បាញ ពាសពេញ ទាំងខេត្តក្រចេះទាំងបេក្ខ បណ្ដាខេត្តឥសាន្ដ ប្រទេស ទាំងមូលហើយដែលរាល់ចំណូល បទល្មើសព្រៃឈើឆ្លងកាត់ មកពីអណាខេត្តរតនគិរី ស្ទឹងត្រែង និង ក្រចេះផង បង់អោយគណះអភិបាលខេត្តប៉ុន្មាន អភិបាលស្រុកស្នួលក៏ បានប៉ុន្នឹងដែរ ។
និយាយរួម ស្ទើរតែគ្មានមេឈ្មួញ បទល្មើសព្រៃឈើ១ណា ដែលថា ហ៊ានរំលង មិនបង់លុយក្បាលឡានឆ្លងកាត់ ទៅអោយលោក គង់ គឹមនី ជាអភិបាលស្រុកស្នួល នោះទេ ។ ព្រោះតែគាត់មានអំណាច ដ៏លើសលប់( ក្នុងស្រោមអំណាច តាមពាក្យចចាមអរាម ជាកូនធ៌មរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន )នោះ ។ ដូចនេះសម្រាប់ប្រទេសកម្ពុជា រឿងអី ដែលថា ៖ ឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី គ្មានអំណាច សម្រាប់បុគ្គលជាបក្ខពួក សែស្រឡាយបងប្អូន សាច់ញាត ដែលនិយមប្រើអំណាច ពាលពុករលួយលួច យកទៅប្រើកាងបន្លាច សម្រាប់ប្រមូលផលប្រយោជន៏ ផ្ទាល់ខ្លួននោះ។
គួររំលឹក ទម្លាយតាមព័ត៌មាន របស់ប្រភពអោយដឹងទៀតថា ៖ ដោយសារតែមានឥទ្ធិពលអំណាច កាងពីក្រោយថា៖ ជាកូនធ៌មនោះហើយ បានធ្វើអោយឥទ្ធិពលនេះ មានកម្លាំង ពុករលួយរឹងមាំ ដែលសូម្បីតែអំណាចលោក ស ចំរុង ក្នុងនាមជាគណះអភិបាលខេត្តក្រចេះក្ដាប់រួម ក៏គ្មានឥទ្ធិពល ឫហ៊ានហើបមាត់ ប៉ះពាល់ការ អសមត្ថភាព ផ្កាប់មុខ រឿងពុករលួយបទល្មើសព្រៃឈើ ជាមួយចៅហ្វាយស្រុកស្នួល សូម្បីបន្តិច មកទល់ពេលនេះ ។
ហើយដែលឥទ្ធិពលកូនធ៌ម ពុករលួយបែបនេះ បានធ្វើអោយគាត់ល្បីល្បាញ នាំក្រុមឈ្មួញបទល្មើសព្រៃឈើ ពីតាមបណ្ដារខេត្ត ភាគឥសាន្ត ទាំងនោះ មកចុះចូលសម្រុក នាំចេញឈើខុសច្បាប់ តាមច្រករបៀង ចេញឈើរបស់ មេឈ្មួញ ផ្កាយ១ ឧកញ៉ា ផងដែរ ។ ហើយដែលករណីនេះ បានធ្វើអោយ មានការរិះគន់ ពីមន្ត្រីក្រោមឧិវ៉ាទ រឹតតែខ្លាំងឡើងៗថា ៖ លោក គង់ គឹមនី មិនត្រឹមតែពូកែអួតអាង ប្រើអំណាច លោកនាយករដ្ឋមន្ត្ដ្រី ទៅគំរាមក្រុមមន្ត្រី អោយខ្លបខ្លាចអំណាចប៉ុណ្ណោះទេ ថែមទាំងល្បីល្បាញ ខាងគាងគ គោះក្រុមឈ្មួញបទល្មើសព្រៃឈើ អោយចូលបង់លុយ អោយខ្លួនក្នុងមួយខែៗ រាប់សឹបម៉ឺនដុល្លារទៀតផង ។
ជុំវិញសកម្មភាព បទល្មើសព្រៃឈើ ដែលក្រុមឈ្មួញឆ្លងខេត្ត ក្នុងខេត្តកំពង់ តែសកម្មដឹកចេញ ឆ្លងកាត់ស្រុមស្នួល ខេត្តក្រចេះ យ៉ាព្រហើន ទាំងយប់ទាំងថ្ងៃ ក្រោមការអសមត្ថភាព ធ្វើមិនដឹងមិនឭ របស់គណះអភិបាលខេត្តក្រចេះ និង គណស្រុកស្នួល គង់ គឹមនី នេះគឺជាអំពើពុករលួយ ឃុបឃិត យ៉ាងទ្រង់ទ្រាយធំ មួយគៃបំបាត់ពន្ធរដ្ឋ និង រួមដៃគ្នា ជាមួយមេឈ្មួញបទល្មើសព្រៃឈើ កាប់បំផ្លាញព្រៃឈើ ឧធ្យានជា់តិ និង តំបន់ព្រៃហាមឃាត់ ព្រៃព្រះរាជក្រិត្យក្នង ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក៏ដូចជាតំបន់ព្រៃឡង ដ៏ទីប្រជុំខេត្តទាំងបី ទាំងបួន ភាគឥសាន្ដ ប្រទេស និង តំបន់ព្រៃឈើកន្ទុយនាគ ក្នុងស្រុក តាវែង និង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដែលកំពងតែរងការបំផ្លាញដោយក្រុមឈ្មួញព្រៃឈើ មានអំណាចធំៗ រាប់សឹបនាក់។
ដោយឡែក មន្ត្រីថ្នាក់ក្រោម មួយចំនួនបានលើកឡើងថា៖ ភាពព្រងើយកន្តើយ នឹង បទបញ្ជា របស់លោកនាយករដ្ឋមន្ត្រី បែបនេះជាអាទ៌ ជាពិសេសគឺមន្ត្រីស្រុកស្នួល គង់ គឹមនី តែម្ដង ដែលមន្ត្រីនិយាយថាបានដើរអួតអាងថា៖ ជាមនុស្សស្និទ្ធរបស់លោកជំទាវ ប៊ុន រ៉ា នី ហ៊ុន សែន ថា៖ (ជាកូនធ៌មរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន) នោះតែម្តង ដែលអសមត្ថភាព មិនបង្ក្រាបបទល្មើសព្រៃឈើទាល់តែសោះ។ ក្រៅតែពីអង្គុយចាំកើបប្រមូលយកផល បទល្មើសព្រៃឈើ រាប់សឹបសែនដុល្លារ យកទៅចែកបក្ខពួក នឹង ធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងលេចធ្លោបំផុតនោះ ។
ពាក់ព័ន្ធនឹងអំពើពុករលួយ នឹងការអសមត្ថភាព របស់អភិបាលស្រុកស្នួល គង់ គឹមនី ព្រមទាំងអភិបាលខេត្តក្រចេះ ស ចំរុង នេះ គេសង្ឃឹមថា ៖ លោកទេសរដ្ឋមន្ត្រី ឧិម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ និង ចាត់ិធានការ ដាក់ការស៊ើបអង្កេត រឿងបទល្មើសព្រៃឈើ ដែលមានអភិបាលស្រុកស្នួល ជាអ្នករួមដៃប្រព្រឹត្តអំពើពុករលួយ ដេកចាំប្រមូលផលបទល្មើសព្រៃឈើនេះ។ ដើម្បីកិត្តិយស និងតម្លាភាពមុខមាត់រដ្ឋាភិបាល។
ទោះយ៉ាងណា ជំវិញការចោទប្រកាន់ខាងលើ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយពន្យល់បំភ្លឺ ពីលោក គង់ គឹមនី អភិបាលស្រុកស្នួលបានទេ មកទល់ពេលនេះ អង្គភាពយើង រងចាំការបកស្រាយពន្យល់ ពីលោក គង់ គឹមនី អភិបាកស្រុកស្នួល នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយខាងលើ អង្គភាពយើង
ខ្ញុំ យោងទៅតាមភព ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុក ពុំមែនផ្សាយជាន់ពន្លិចនោះទេ ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់















