អស្ចារ្យមែនលោក រៀម រឹទ្ធ នាយរងប៉ុស្ដិ៍អូរល្ហុង ទំនងមានការបើកដៃពីលោក ហាំ វណ្ណៈ មេវរៈ៨៩១ផងដែលហើយ បានជាហ៊ានគឃ្លើង រកស៊ីទំនិញគេចពន្ធ នឹងជួញដូរសត្វព្រៃ គ្មានញញើតបែបនេះ

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តបន្ទាយមានជ័យ ៖ មកទល់ពេលនេះ គេមិនដឹងថា លោក ហាំ វណ្ណៈ មេវរៈនគរបាល ការពារព្រំដែនគោក៨៩១ គ្រប់គ្រងមន្ត្រីក្រោមឱវាទ តាមរបៀបណានោះទេ គឺតែងតែ មានរឿងបែកធ្លាយ ភាពមិនប្រក្រតី ជាបន្តបន្ទាប់ ជាក់ស្ដែង ការពីថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១៧ កន្លងទៅថ្នីៗនេះ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា កម្លាំងយោធាសឹករង ក្រុងប៉ោយប៉ែត បានធ្វើការឆ្មក់ចាប់រថយន្ត លោកស័ក្តិ២ រៀម រឹទ្ធ តួនាទី ជានាយរងប៉ុស្ដិ៍ ច្រកអូរល្ហុង នគរបាល វរៈការពារព្រំដែនគោក៨៩១ ខណៈកំពុង ធ្វើសកម្មភាព ដឹកសត្វព្រៃជាច្រើន ចូលតាមច្រករបៀង អូរល្ហុង ដែលជាច្រករបស់ខ្លួនគ្រប់គ្រង បម្រុងចូលមកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងបន្តទៅចែកចាយ តាមបណ្ដាលខេត្តនានា ជាបន្តទៀត។

ប្រភពពីមន្ត្រីឹយោធាសឹករង បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ជួញដូសត្វព្រៃនេះ កម្លាំងយោធាសឹករង ដឹកនាំដោយលោក ឡេង ហុងលៀង មេបញ្ជាយោធា ផ្នែកប្រតិបត្តិការសឹងរង ក្រុងប៉ោយប៉ែត រួមជាមួយកម្លាំង របស់ខ្លួនជិត១០នាក់ បានស្ទាក់ចាប់រថយន្តដឹកសត្វព្រៃនេះ នៅចំនុចខាងកើត ប៉ុស្តិ៍នគរ
បាល ការពារព្រំដែន ច្រកអូរល្ហុង ប្រមាណ៩០០ម៉ែត្រ ដកហូតបាន រថយន្ត កាំម៉ារីសេរី 95ជ្រុង ចង្កូតស្តាំ០១គ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A: 2604 សត្វអណ្តើក ចំនួន ១១៧ក្បាល ស្មើ ៤៥០គីឡូក្រាម កន្ធាយ ចំនួន១៥ក្បាល ពស់វែក ចំនួន១៥ក្បាល និង ប្រវឹក ចំនួន១៦០ក្បាល ផងដែរ។

ពាក់ព័ន្ធការបែកធ្លាយនេះ លោក ឡេង ហុងលៀង មេបញ្ជាការ ផ្នែកសឹងរង ក្រុងប៉ោយប៉ែត បានឲ្យដឹងតាមទូរសព្ទ័ថា ពិតជាបានចាប់រថយន្ត ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A: 2604 ដឹកសត្វព្រៃ ដែលចេញពីច្រករបៀងមួយកន្លែង គ្រប់គ្រងដោយ កម្លាំងនគរបាលការពារព្រំដែន ប៉ុស្តិ៍អូរល្ហុង ពិតមែន ហើយបានរកឃើញសត្វព្រៃ មួយរថយន្ត មាន ពស់ អណ្តើក កន្ធាយ និងប្រវឹក ជាច្រើនក្បាល ខណៈដែលឈ្មួញ នាំចូលពីថៃ តាមច្រកមួយនេះ ក្នុងបំណង យកទៅលក់ចែកចាយបន្ត តាមបណ្តាខេត្ត។

បើយោងតាមប្រភព មន្ត្រីនគរបាល នៅទីនោះ បានបង្ហើបឲ្យ CSN ដឹងថា លោក រៀម រឹទ្ធ តែងតែអួតអាងថា? ខ្លួនគេរកស៊ីនាំទំនិញគេចពន្ធ នឹងទំនិញខុសច្បាប់ ព្រមទាំងជួញដូរសត្វព្រៃនេះ គឺមានមេធំ មានអំណាចម្នាក់ នៅពីក្រោយ ទើបរូបគេហ៊ាន ក្នុងការប្រព្រឹត្តល្មើស
ច្បាប់ មិនញញើតបែបនេះ? តែមិនដឹងមេមួយណានោះទេ ។ ហើយគេបានបន្តថា? បើឱកាសមានហើយ មិនខំរកលុយ មានតែមនុស្សឆ្កួត ព្រោះរូបគេជិត ឡើងកាន់តំណែង ជាមេប៉ុស្តិ៍ អូរល្ហុង នៅពេលខាងមុខ ឆាប់ៗនេះផង។

ប្រភពបានបន្តថា ក្នុងកាដែល លោកស័ក្តិ២ រៀម រឹទ្ធ នាយរងប៉ុស្ដិ៍ អូរល្ហុង ប្រព្រឹត្តបទល្មើសខុសច្បាប់នេះ ទំនងមានការបើកដៃ ពីលោក ហាំ វណ្ណៈ មេវរៈ៨៩១ នឹង អាចមាន អ្នកមានអំណាច នៅពីក្រោយខ្នង ដូចការអួតអាងរបស់គេពិតមែន ទើបបានលោកសក្តិ២រូបនេះ ហ៊ានធ្វើព្យុះភ្លៀង តាមអំពើចិត្ត ក្រៅពីនាំចូលសត្វព្រៃ តានច្រកអូរល្ហុង ក៏មាននាំចូលទំនិញគេចពន្ធ នឹងទំនិញខុសច្បាប់ផ្សេងៗផងដែរ។

​ពាក់ពន្ធ័ករណីខាងលើនេះ លោក នៅ និល នាយសង្កាត់រដ្ឋបាលព្រៃឈើ អូរជ្រៅ បានប្រាប់ថា លោកមិនបានដឹងរឿងរ៉ាវទាំងនេះទេ ហើយសត្វព្រៃមួយរថយន្ត ដែលកម្លាំងយោធាសឹករង ក្រុងប៉ោយប៉ែតចាប់បាន ក៏មិនឃើញ បញ្ជូនមកអោយជំនាញចាត់ចែងបន្ត តាមច្បាប់ដែរ។ ហេតុនេះ ធ្វើឲ្យប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ ក្នុងក្រុងប៉ោយប៉ែត បានដាក់ការសង្ស័យថា៖ មានការចរចាត្រូវរ៉ូវគ្នា រវាងលោកស័ក្តិ២ រៀម រឹទ្ធ នាយរងប៉ុស្តិ៍ នគរបាលការពារព្រំដែន ជាមួយលោកមេបញ្ជាការសឹករង ក្រុងប៉ោយប៉ែត ឬក៍អាចមានការ អន្តរាគមន៍ ពីអ្នកមានអំណាចណាម្នាក់ ទើមានការបិទព័ត៌មានជិតបែបនេះ សូម្បីតែជំនាញ ក៍មិនដឹងផង។

​សូមរំលឹកថា លោកសក្តិ២ រៀម រឹទ្ធ នេះបច្ចុប្បន្នមានអត្តលេខ៥២១៤៧ មានឋានៈ ជានាយរងប៉ុស្ដិ៍ អូរល្ហុង និងត្រូវបានថ្នាក់លើ ប្រកាស់ឲ្យចូលកាន់តំណែង ជានាយប៉ុស្តិ៍ ពេញសិទ្ធិ នាពេលឆាប់ៗ ខាងមុខ តាមសេចក្តីសម្រេច លេខ២៣៧ សសរ.អនប របស់អគ្គស្នងការ នគរបាលជាតិ ចុះហត្ថលេខា ទទួលស្គាល់ដោយនាយឧត្តម សេនីយ៍ នេត្រ សាវឿន កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ។

ក្រោយពីមានការបែកធ្លាយ ភាពមិនប្រក្រតី របស់លោកស័ក្តិ២ រៀម រឹទ្ធ នាយរងប៉ុស្តិ៍ បម្រុងឡើងកាន់តំណែង ពេញសិទ្ធិ ជានាយប៉ុស្តិ៍ អូរល្ហុង នៅពេលខាងមុខនេះ ក៍មាន ប្រពលរដ្ឋ នឹងមន្ត្រីរាជការជាច្រើន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសូមណូមពរ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងលោក អាត់ ខែក ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ មេត្តាពិនិត្យឡើងវិញ ជាបន្ទាន់ផង ព្រះថា រឿងអាស្រូវ របស់លោកនាយរងប៉ុស្តិ៍ រូបនេះ ល្បីល្បាញខាង ប្រព្រឹត្តអំពើខុសច្បាប់ ខុសពី វិជ្ជាជីវៈ កងកម្លាំង មិនអាចលើងលេងបាន។

ពាក់ព័ន្ធជំវិញរឿងហេតុខាងលើ អង្គភាព CSN មិនអាចស្វែងរក ការបកស្រាយពន្យល់បំភ្លឺ ពីលោក ហាំ វណ្ណៈ មេវរៈ៨៩១ នឹងលោក រៀម រឹទ្ធ នាយរងប៉ុស្តិ៍ អូរល្ហុង បានទេមកទល់ថ្ងៃនេះ អង្គភាពយើងរងចាំ ការបកស្រាយបំភ្លឺ នៅពេលក្រោយ រាលើម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: