អុញនោះ! ពិតទេលោក ប៉េង សម្បត្តិ? អភិបាលរងខេត្តមណ្ឌលគិរី ដែលរងការរិះគន់ថា? ជាខ្នងបង្អែកនឹងកាងឲ្យឈ្មួញឈើឈ្មោះ ចែរឿន នឹងចែខុំ?

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តមណ្ឌលគិរី ៖ មានសេចក្តីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្ន គេសង្កេតឃើញ សកម្មភាព ដឹកជញ្ជូនឈើ ធ្វើអាជីវកម្ម ឆ្លងដែនទៅប្រទេសវៀតណាម មានការថយចុះជាងមុន ក៍ប៉ុន្តែ គេនៅសង្កេតឃើញ ការដឹកជញ្ជូនឈើខុសច្បាប់ ពីតំបន់ព្រៃការពារ សត្វព្រៃស្រែពក យ៉ាងពេញបន្ទុក ដើម្បីបំពេញទៅតាមតម្រូវការ របស់រោងសិប្បកម្ម កែច្នៃមួយចំនួន នៅភូមិដេអេ នឹងភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី?។

ពាក់ព័ន្ធទៅនឹង រោងសិប្បកម្មកែច្នៃឈើខាងលើ ធ្វើឲ្យមជ្ឈដ្ឋាននានា មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយបាននាំគ្នាលើកឡើង នឹងរិះគន់ថា៖ ទាំងនេះ គឺមកពីមានការបើកដៃ ពីអាជ្ញាធរខេត្ត នឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទផងដែល? ព្រោះថា៖ នៅតាមរោងសិប្បកម្មទាំងនោះ គេបានសង្កេតឃើញ មានលិខិតអនុញ្ញត ឬហៅថា អាជ្ញាប័ណ្ណ ត្រឹមត្រូវ គឺចេញដោយរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី?។

ប្រភពបានបន្តថា ម្ចាស់សិប្បកម្មទាំងនោះ កំពុងនាំគ្នាលេងល្បែងស្ពិនភ្នែក ដោយយកអាជ្ញាប័ណ្ណ ដែលចេញដោយ រដ្ឋបាលព្រៃឈើខេត្ត មកធ្វើជាយ័ន្តការពារ សម្រាប់បិទបាំង ក្នុងការប្រព្រឹត្តបទល្មើស កាប់បំផ្លិចបំផ្លាញព្រៃឈើ នឹងដឹកជញ្ជូន យ៉ាងអនាធិបតេយ្យ គេមិនដែលឃើញ ម្ចាស់សិប្បកម្មទាំងនោះ អនុវត្តអ្វី ទៅតាមច្បាប់ ដែលបានកំណត់នោះទេ?។ បែជាពួកគេ កើនមនុស្ស ឲ្យចូលទៅកាប់យកឈើ ក្នុងព្រៃការពារ សត្វព្រៃស្រែពក យ៉ាងគឃ្លើន ជារាល់ថ្ងៃទៅវិញ?។ ហើយបើយោងទៅតាមច្បាប់អនុញ្ញាត គឺតម្រូវឲ្យម្ចាស់សិប្បកម្មទាំងនោះ យកឈើពីក្រុមហ៊ុនណាមួយ ដែលវិនិយោគ លើដីព្រៃដីសម្បទាន នៅក្នុងខេត្តតែប៉ុណ្ណោះ។

ប្រភពដដែលបានបន្តថា៖ ឈើដែលឈ្មួញដឹក ចូលសិប្បកម្មនោះ មានឈើបេង ធ្នង់ នាងនួន កកោះ សុក្រំុ ក្រោយពីយកឈើទាំងនោះ មកដល់សិប្បកម្ម ពួកគេធ្វើការកែច្នៃលំៗ រៀបចំបិទបាំង ដោយដាក់ឈើប្រណិតទាំងនេះ នៅខាងក្រោម ដើម្បីបំភាន់ភ្នែកមហាជន ក៍ដូចអ្នកព័ត៍មានផងដែរ?។

ប្រភពពីមន្ត្រីសមត្ថកិច្ច តូចតាចដែលពុំធ្លាប់ ទទួលបានផលប្រយោជន៍ ពីឈ្មួញទាំងនោះ បានបង្ហើនឲ្យ ការិយាល័យ CSN ដឹងថា? ម្ចាស់សិប្បកម្មកែច្នៃធំៗ នៅភូមិដេអេ នឹងភូមិពូជ្រៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែកំពងល្បីល្បាញ ខាងដើរបញ្ចុះ
បញ្ចូល ឲ្យប្រជាពលរដ្ឋ ចូលកាប់ឈើ ក្នុងដែនព្រៃការពារ សត្វព្រៃស្រែពក នឹងប្រមូលទិញឈើប្រណិតនោះ មានឈ្មោះ ចែរឿន នឹងចែខុំ រកស៊ីបទល្មើសព្រៃឈើនេះ ជាយូឆ្នាំមកហើយ? មិនដែលឃើញ មន្ត្រីស្ថាប័នពាក់ព័ន្ធ ឬសមត្ថកិច្ចក្នុងខេត្ត ហ៊ានប៉ះពាល់ទេ? ព្រោះមានអ្នកធំ មានអំណាច នៅក្នុងខេត្តម្នាក់ នៅចាំជួយអន្តរាគមន៍ នឹងកាងពីក្រោយ?។

ប្រភពខាងលើបានបន្តថា? ជាក់ស្តែង កាលពីយប់ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ សមត្ថកិច្ច បានឃាត់រថយន្ត ប្រភេទទេសចរណ៍ ២៥កៅអី១គ្រឿង នៅចំណុចភូមិពូលូង តាមបណ្តោយផ្លូវលេខ « 76A » ក្រោយមកបន្តិច ក៍មានរថយន្ត ឡង់គ្រីស័រ ពណ៌សម្បកឪឡឹក១គ្រឿង ដែលមានពាក់ផ្លាក លេខ « ន.ប » មកពាំងពីមុខ រថយន្តសមត្ថកិច្ច ហើយបញ្ជាឲ្យរថយន្ត២៥កៅអី ដែលមានដឹកឈើប្រណិតនោះ បើបចេញទៅដោយសុវត្ថិភា? ធ្វើឲ្យសមត្ថកិច្ចនិយាយលែងចេញ?។

បើយោងតាមប្រភព ពីសមត្ថកិច្ច នឹងអ្នកព័ត៌មាន នៅកន្លែងហេតុការណ៍ បានបញ្ជាក់ នឹងអះអាងថា? អ្នកដែលបើកឡាន មករារាំង នឹងបញ្ជាឲ្យរថយន្ត ដឹកបទល្មើស ចេញទៅនោះ គឺជាអភិបាលរង ខេត្តមណ្ឌលគិរី​ មានឈ្មោះ ប៉េង សម្បត្តិ ? មកកាង ហើយបញ្ជា ឲ្យរថយន្តដឹកបទល្មើសនោះ បន្តទៅមុខ ក៍បើកមកចូល
ផ្ទះវីឡា មុខការាស់សាំង « ហេង ម៉ៅ » ផ្លូវចុងប្រលានយន្តហោះ ខេត្តដែលស្ថិត ក្នុងភូមិចំការតែ ឃំុស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ដោយគេមើលឃើញ ការឃុបឃិត ពុករលួយជាប្រព័ន្ធ បើកដៃឲ្យកើតមាន បទល្មើសព្រៃឈើ យ៉ាងមហន្តរាយនេះ ប្រជាពលរដ្ឋ និងប្រជាសហគមន៍ នៅក្នុងឃុំពូជ្រៃ បានសំណូមពរដល់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នឹងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត នឹងជាប្រធាន គណៈបញ្ជាការឯកភាព ក្នុងការទប់ស្កាត់ នឹងបង្ក្រាបបទល្មើស សូមមានវិធានការ ចំពោះបញ្ហាខាងលើនេះផង។ ពីព្រោះជារៀងរាល់ថ្ងៃ ព្រៃការពារសត្វព្រៃស្រែពក ជិតហិនហោចអស់ហើយ ដោយសាមន្ត្រីក្រោមឱវាទមួយចំនួន មិនយកចិត្តទុកដាក់ ថែមទាំងផ្គើនទៅនឹងបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន យកអនុសាសន៍ ដ៍មានតម្លៃនេះ ទៅញាត់ចោលកៀនបង្គន់ គិតតែពីផលប្រយោជន៍ ចែកគ្នាដាក់ហោប៉ៅតែប៉ុណ្ណោះ។

ការលើកឡើង នឹងចោទប្រកាន់ខាងលើ ការិយាល័យ CSN មិនអាចស្វែងរក ការបកស្រាយ ពន្យល់បំភ្លឺណាមួយ ពីលោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌល់គិរី ពាក់ព័ន្ធ នឹងការចោទប្រកាន់ ខាងលើនេះបានទេ មកទល់ថ្ងៃនេះ អង្គភាពយើងរងចាំ ការបកស្រាយបំភ្លឺ នៅពេលក្រោយ រាល់ម៉ោយធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author