ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ប៉ោយប៉ែត ៖ មកទល់ពេលនេះ គេពុំទាន់ដឹងទេថា៖ លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ នឹងរដ្ឋាករ ប្រចាំច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវប៉ាន់បានប៉ុន្មានម៉ឺន ប៉ុនម្មានសែនដុល្លារ នោះទេក្នុង១ឆ្នាំៗ ក្នុងការឃុបឃិត បើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ នឹងទំនិញបង់ពន្ធមិនគ្រប់ ព្រមទាំងទំនិងញខុសច្បាប់ គ្រប់ប្រភេទផងដែរ។
ប្រភពពីមន្ត្រីគយតូចតាច បានលួចខ្សឹបឲ្យដឹងថា លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ ជាមនុស្សបក្ខពួកនិយម ពួកគេមិនមែនជាខ្សែរស្រឡាយ ឬបក្ខពួក របស់លោក ប្រធានការិយាល័យគយរូបនេះ កំសង្ឃឹម មានកន្លែងអង្គុយ បានធ្វើការស្រួលៗ គឺមានតួនាទីតែម្យ៉ាង គេឲ្យមកអង្គុយសំកុក នៅក្បែរផ្លូវ ចាំសួរនឹងរាប់រទះទំនិញ ឲ្យដឹងដឹងច្បាស់ថា ទំនិញទាំងនេះ ជារបស់ឈ្មួញណាតែប៉ុណ្ណោះ។ ហើយទំនិញទាំងនេះ គេបំបែករូបភាពអូសតាមរទះ យកទៅស្តុកទុក្ខតាមឃ្លាំងនានា ក្នុងក្រុងប៉ោយប៉ែត លុះពេលយប់ ទើបឈ្មួញទាំងនោះ បញ្ចេញទៅដាក់តាមរថយន្តក្រុង ទេសចរណ៍ ដឹកអ្នកដំណើរ មានច្រើនក្រមហ៊ុន ជាពិសេស រថយន្តក្រុង « វរៈប៊ុនថាំ » ដឹកទៅដាក់តាមបណ្ដាលខេត្ត នឹងរាជធានីភ្នំពេញ។
ប្រភពដដែល បានបន្តថា៖ ទំនិញដឹកតាមរថយន្តធំៗរថយន្តកុងទីន័រ មិនត្រូវបានធ្វើការត្រួតពិនិត្យ នៅនឹងច្រកចេញនេះទេ គេឲ្យរថយន្ត ទៅចូលទីលានត្រួតពិនិត្យ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត គេយកលេសថា បញ្ជាសការកកស្ទះ? ធាតុពិត គឺគេបញ្ជាសឲ្យផុតពីភ្នែកមហាជន? ព្រោះថា ក្នុងរថយន្តនិមួយៗ នឹងរថយន្តកុងទីន័រ មិនមែនមានទំនិញតែ១មុខទេ គឺចាប់ពី ២ ទៅ ៣មុខ ទំនិញ តែគេវ៉ៃពនគ្រប់ចំនួន តែមួយមុខតែប៉ុណ្ណោះ នៅសល់ពីមុខផ្សេងទៀត គឺជាការត្រូវរ៉ូវគ្នា រវាងឈ្មួញ នឹងមន្ត្រីគយ ក្រោមបញ្ជារបស់លោក ហ៊ុយ សុជាតិ យកលុយដាក់ហៅប៉ៅចែកគ្នា ធ្វើមានបានយ៉ងក្រអឺតក្រទម ធ្វើឲ្យបាត់ថវិកាចំណូរដ្ឋ រាប់សិបលានដុល្លារ ក្នុង១ឆ្នាំៗ ត្រូវបានធ្លាក់ទៅលើដៃ ក្រុមឈ្មួញ នឹងលោក ហ៊ុយ សុជាតិ ប្រធានការិយាល័យគយ នឹងរដ្ឋាករ ប្រចាំច្រកនោះ។
បើយោងតាមប្រភព ក្រុមប្រជាពលរដ្ឋ រកស៊ីរត់ម៉ូតូឌុបនៅទីនោះ បានឲ្យថា៖ បើនិយាយ តែរឿទំនិញគេចពន្ធ បំបែករូបភាព អូសតាមរទះខ្នាតយក្ស ដែលលំហូរចូល តាមច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែតសព្វថ្ងៃ មិនក្រោមពី២០ ទៅ ៣០ រទះនោះទេក្នុង១ថ្ងៃៗ? ។ ហើយមានរទះខ្លះ ត្រូវបានចៃគយ ដែលស្លៀកពាក់ បន្លំជាប្រជាពលរដ្ឋ ដើរយកលុយតាមរទះ ទៅតាមបញ្ជា លោក ហ៊ុយ សុជាតិ រទះខ្លះមកដល់ទីនោះ ស្រែកប្រាប់ថា ជារបស់អ្នកនេះ របស់អ្នកនោះ ក៍ទៅយ៉ាងរលូន? ដចំណែករទះគ្មានខ្សែបក្ខពួក ត្រូវបានចៃគយ ជាន់ករ ក្រញិចអាច៌ ទៅតាមបញ្ជា ហ៊ុយ សុជាតិ មួយទំហិង ទាំង
នេះជាការប្រឹងប្រែង គ្រប់និតិវិធីសាស្ត្រ របស់លោក ហ៊ុយ សុជាតិ ក្នុងការរកលុយស្រងដើមមកវិញ ទាន់ឱកាសមាន?។
ប្រភពប្រជាពលរដ្ឋ នឹងអាជ្ញាធរ ក្រុងប៉ោយប៉ែត បាននាំគ្នាលើកឡើង នឹងរិះគន់ថា៖ ទាំងនេះជាការដឹកនាំ យ៉ាងវិសមភាព របស់មេការិយាល័យគយ ច្រកអន្តរជាតិប៉ោយប៉ែត គឺលោក ហ៊ុយ សុជាតិ មុខលុយ ជាមួយក្រុមឈ្មួញ រកស៊ីទុច្ចរិត ក៏មិនដែលខ្វល់ ពីការរិះ
គន់ថា ប្រព្រឹត្តអំពើពុករលួយនោះឡើយ ទង្វើបែបនេះ មកពីមានការបើកដៃ ពីលោក ឆែ សុធា ប្រធានសាខាគយ នឹងរដ្ឋាក ខេត្តបន្ទាយមានជ័យផងដែរ ទើប ហ៊ុយ សុជាតិ ប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងឡើៗបែបនេះ។
រឿងអាស្រូវពុករលួយរបស់ លោក ហ៊ុយ សុជាតិ ត្រូវបានឈ្មួញតូចតាច និងអាជិវកររកស៊ី ដែលដឹកជញ្ជូនទំនិញតាមរទះបន្តិចបន្ទួច ឆ្លងកាត់មុខស្នាក់ការគយ ត្រវបានចៃគយ ដែលស្លៀកពាក់ឯកសណ្ឋានស៊ីវិល មកជំរិតទាប្រាកើតាមទំនើងចិត្ត បើមិនឲ្យគេនឹងចាប់។ ហើយបញ្ហានេះ ប្រព័ន្ធបណ្ដាញព័ត៌មានក្នុងស្រុក បានបើកកកាយជាបន្តបន្ទាប់ ប៉ុន្តែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាកម្ពុជា ធ្វើមិនដឹងមិនឮ អ្វីទាំងអស់។
បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួង
សេដ្ឋកិច្ច និងហិញ្ញវត្ថុ នឹងលោក គុណ ញឺម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតឡើយ ព្រោះលោក ធែ សុធា មេសាខាគយ នឹងរដ្ឋាករ ខេត្តបន្ទាយមានជ័យ មិនខ្វល់ពីទង្វើរបស់លោក ហ៊ុយ សុជាតិ មេការិយាល័យគយនោះទេប្រហែលជាប់ពាក់ព័ន្ធ ផលប្រយោជន៍ យ៉ាងត្រជាក់ចិត្តហើយ។
ជាងនេះទៅទៀត មតិសាធារណៈ បានលើកឡើងថា៖គេមិនរំពឹងថា ស្ថាប័នគយ ដែលជាការិយាល័យច្រក អាចរកចំណូលថវិការជាតិចូលរដ្ឋ នឹងមានការយកចិត្តទុកដាក់ ឲ្យបានខ្ពស់តាមផែនការរដ្ឋ ដាក់ចុះយ៉ាងមានតម្លាភាពនោះទេ។ ហើយដើម្បីទប់ស្កាត់នូវបទល្មើសនានា អោយមានប្រសិទ្ធភាពនោះ គួតែថ្នាក់លើគយលើកតំកើងស្មារតី បទបញ្ជាលេខ ០១.ប.ប ក៏ដូចជាការបង្កើនដាក់ការស៊ើបអង្កេត លើក្រុមគយក្នុងច្រកនេះ ជាបន្ទាន់ផង ដើម្បីបង្កើនការប្រមូលពន្ធ ឲ្យមានសមភាពក្នុងការប្រកួតប្រជែង ធ្វើអាជីវកម្ម ជាការលើកទឹកចិត្តដល់វិនិយោគគិន សុច្ចរិតផងដែរ។
ពាក់ព័ន្ធការលើកឡើង នឹងរិះគន់ខាងលើ អង្គភាព CSN មិនទាន់អាចសុំកាបំភ្លឺ ពីលោក ឆែ សុធា ប្រធានសាខាគយនឹងរដ្ឋាករ បន្ទាយមានជ័យ នឹង លោក ហ៊ុយ សុជាតិ ប្រធានស្នាក់ការគយ នឹងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត បានទេមកទល់ថ្ងៃនេះ ព្រោះកន្លងមក អ្នកយកព័ត៌មាន CSN ធ្លាប់បានទូរស័ព្ទ សុំការបំភ្លឺផងដែរ តែពុំមានការបំភ្លឺអ្វីទាំងអស់ លើកទូរស័ព្ទនិយាយមួយមាត់ពីរ បិទទូរស័ព្ទទៅវិញ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់