មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក សំ សុវណ្ណារិទ្ធ មេគយប៉ៃលិន នឹងលោក ទី ប៊ុនឡង់ មេគយច្រកព្រំ កំពុងល្បីល្បាញកាន់តែខ្លាំង ក្នុងការប្រមូលលុយដាក់ហោប៉ៅ ចែកគ្នាស្រង់ដើម មិនគួរថ្នាក់លើមើលរំលង..

ចេញផ្សាយដោយ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 22 / 097 777 6000

ខេត្តប៉ៃលិន ៖ បច្ចុប្បន្ន មានសេចក្ដីរាយការណ៍ ពីច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថា លោក ទី ប៊ុនឡង់ ជាមរគយ ប្រចាំច្រកទ្វារអន្តរជាតិព្រំ ដែលមានការបើកដៃ ពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន កំពុងបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តាមអំពើចិត្ត។ ហើយបញ្ហានេះ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកគយ គួរពិនិត្យឡើងវិញខ្លះផង ព្រោះករណីមន្ត្រីគយពុករលួយ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វារអន្តរជាតិព្រំ ធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធ យ៉ាងច្រើនក្នុងមួយខែៗ។

ប្រភពពីមន្ត្រីគយតូចតាច ក្នុងខេត្តប៉ៃលិន បានឲ្យដឹងថា លោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ ខេត្តប៉ៃលិន កំពុងរកវិធីស្រង់ដើម យ៉ាងតក់ក្រហល់ ដោយយកបទពិសោធន៍ ពីខេត្តមណ្ឌលគិរី មកអនុវត្តន៍នៅខេត្តប៉ៃលិនតែម្តង។ ហើយក៍មានសេចក្តីរាយការណ៍ បន្ថែមទៀតថា លោក សំ សុវណ្ណារិទ្ធ អត្តលេខ១១១៩ ដែលទទួលតំណែង ជាប្រធានសាខាគយ ខេត្តប៉ៃលិន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ កន្លងមមកនេះ គឺមានកេរ្តិ៍ឈ្មោះ មិនសូវល្អ តាំងពីនៅធ្វើ ជាប្រធានសាខាគយនិងរដ្ឋាករ ខេត្តមណ្ឌលគិរី មកម្ល៉េះ។

បើតាមការលើកទើង ពីមន្ត្រីគយតូចតាច ក្នុងខេត្តមណ្ឌលគិរី ថា៖ ទំនងជាលោក សំ សុវណ្ណារិទ្ធ ហ៊ានចំណាយដើមទុន អស់យ៉ាងច្រើន ទើបគាត់ទទួលបានតំណែង ជាប្រធានសាខាគយ ខេត្តប៉ៃលិន យ៉ាងស្រួលៗ បើទោះបី ជាមានគូប្រជែងច្រើននាក់ក៏ដោយ។

ប្រភពខ្លះបានឲ្យដឹងថា កាលលោក សំ សុវណ្ណារិទ្ធ នៅធ្វើជាមេគយ ខត្តមណ្ឌលគិរី បានបើកដៃឲ្យឈ្មួញនាំប្រេងសាំង និងទំនិញគេចពន្ធ ពីស្រុកយួន ចូលខេត្តមណ្ឌលគិរី យ៉ាងពេញបន្ទុក ដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយការដែលលោក សំ សុវណ្ណារិទ្ធ ហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា។ ហើយជាងនេះទៅទៀត ទំនិញនិងឈើដែលឈ្មួញនាំពីទឹកដីកម្ពុជា ចូលទឹកដីយួន យ៉ាងអនាធិបតេយ្យ ក៏ជាប្រភពចំណូល ដ៏កាក់កបរបស់លោក សំ សុវណ្ណារិទ្ធ ផងដែរ។ ប្រការនេះហើយ ទើបលោក សំ សុវណ្ណារិទ្ធ មានធនធានច្រើន រហូតអាចជ្រែយកតំណែង ជាប្រធានសាខាគយ ខេត្តប៉ៃលិន បានសម្រេចតាមបំណង។

ប្រភពបន្តថា គ្រាន់តែទទួលបានតំណែង ជាមេគយខេត្តប៉ៃលិនភ្លាម គឺលោក សំ សុវណ្ណារិទ្ធ ចាប់ផ្តើមប្រមូលលុយស្រង់ដើមភ្លាមតែម្តង ដោយមិនឲ្យខាតពេលឡើយ ជាក់ស្តែងលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ កំពុងបើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ យ៉ាងពេញបន្ទុក ដោយសារមានការបើកដៃ ពីលោក សំ សុវណ្ណារិទ្ធ ហើយមានការបែងចែក ផលប្រយោជន៍ យ៉ាងសុខស្រួល តែម្តង។

ក្រោយពីទទួលបានព័ត៌មាន អង្គភាព CSN មិនអាចស្វែងរក សុំការទំនាក់ទំនង ពីលោក សំ សុវណ្ណារិទ្ធ មេគយខេត្តប៉ៃលិន នឹងលោក ទី ប៊ុនឡង់ មេគយ ច្រកទ្វារព្រំ ដើម្បីសុំបកស្រាយពន្យល់ ពីការលំហូលចូល ទំនិញគេចពន្ធ នឹងទំនិញបង់ពន្ធមិនគ្រប់ យ៉ាងគគ្រឹកគគ្រេង ខាងលើបានទេ មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ អង្គភាពយើងរងចាំ ការបកស្រាយនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

Share on Facebook