ចេញផ្សាយដោយ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 600
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែត បានសម្ដែងការសាទរ នឹងសប្បាយរីករាយយ៉ាងខ្លាំង ដោយដោយមន្ត្រីកាំកុងត្រូល មានការយកចិត្តទុកដាក់ នឹងការពារសុខភាព ជូនប្រជាពលរដ្ឋ ជាក់ស្ដែងគេបានសង្កេតឃើញ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ មន្ត្រីកាំកុងត្រូល សាខាខេត្បន្ទាយមានជ័យ បានចុះឆែកនឹងពិនិត្យ រកទំនិញខូចគុណភាព និងទំនិញដែលផ្ទុក សារធាតុគីមី ដែលនាំអោយប៉ះពាល់ ដល់សុខភាព នៅផ្សារអគ្គៈ និងតាមបណ្ដាម៉ាតនានាមួយចំនួន ស្ថិតនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយមានការសម្រប់សម្រួល ពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ហុង លៀង ប្រធានការិយាល័យ ប្រមូលចំណូល និង ទីផ្សារ សហការជាមួយ ប៉ូលីសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យទំនិញ នៅផ្សារអគ្គៈ(ផ្សារត្រី) ម៉ាតសុីវីល័យ និងម៉ាត សុីវ សុជាតិតា សំដៅស្វែងរកទំនិញ ហួសកាលបរិច្ឆេទ ផ្ទុកសារធាតុគីមី និងទឹកប្រេងខ្យង ម៉្យាងឈ្មោះ យ័ន្ត « Yuan’s » ដែលមានប្រភព មកពីហុងកុង ដើម្បីហាមឃាត់ ក្នុងការដាក់តាំងលក់ ព្រោះមានលាយសារធាតុគីមីម៉្យាងឈ្មោះ Propyl
Parahydroxybenzoat ដែលធ្វើអោយប៉ះពាល់សុខភាព ដល់ប្រជាពលរដ្ឋ។
លោក ហុងលៀង ប្រធានការិយាល័យ ប្រមូលចំណូល និងទីផ្សារ បានអោយដឹងថា៖ ការចុះត្រួតពិនិត្យនៅតាមផ្សារ តាមម៉ាតមួយចំនួន មានដូចជា បន្លែ ត្រី សាច់ ម៉ឹក បង្គា គ្រឿងកំប៉ុង និងប្រេងខ្យងម៉ាកយ័ន្ត(yuan’s)
ដែលមានប្រភពពីហុងកុង ដែលបង្កផលបះពាល់ដល់សុខភាពពលរដ្ឋនោះ គឺពុំមានទេ ដោយសារតែអាជីវកយកមកលក់ និងប្រជាពលរដ្ឋ ដែលទិញយកទៅប្រើប្រាស់ គាត់មានការយល់ដឹងច្រើន ជាពិសេសនោះ មន្ត្រីកាំកុងត្រូលរបស់លោក តែងតែធ្វើការចុះត្រួតពិ
និត្យ ទន់ស្កាត់ នឹងបង្ក្រាប ទៅលើរាល់ទំនិញ ចំណីម្ហូបអាហា ដែលបង្កប៉ះពាល់សុខភាព ជាប្រចាំផងដែរ៕