មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក ផូ សំអន យកអំណាចជាប្រធានច្រក ជំរិតយកលុយពីឈ្មួញដឹកឈើទៅយួន តាមអំពើចិត្ត

ចេញផ្សាយដោយ ៖ អង្គភាព CSN ទួំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

មណ្ឌលគិរី ៖ យូណាស់មកហើយ ទើបមានការបែកធ្លាយ ភាពមិនប្រក្រតី របស់លោក ផូ សំអន ប្រធានស្នាក់ការច្រកទ្វារ ទ្វេភាគី ឡាប៉ាខេ ឃុបឃិត បើកដៃឲ្យឈ្មួញ នាំឈើទៅស្រុកយួន ដោយរថយន្តទំនើបៗ តាមច្រកឡាប៉ាខេ នឹងតាមផ្លូវកងវិស្វកម្ម ដែលជាផ្លូវរបៀង ក្បែរបារ៉ាសច្រក ខ្លួនគ្រប់គ្រង ថ្នូរទៅនឹងផលប្រយោជន៍ រាប់សិបពាន់ដុល្លារ ក្នុង១ខែៗ?។ នេះបើយោងតាមប្រភព ឈ្មួញឈើតូចតាច បានទម្លាយចេញ ព្រោះខិងមានការជំរិត យកលុយពីពួកគេ ច្រើនហួសហេតុពេក។

ប្រភពពីក្រុមឈ្មួញដឹកឈើ តាមម៉ូតូរ៉ឺម៉ បានប្រាប់ភ្ងាក់ងារ CSN ឲ្យដឹងថា៖ លោក ផូ សំអន ប្រធានច្រកទ្វារទ្វេភាគី ច្រកឡាប៉ាខេ បានប្រើអំណាច ជាប្រធានស្នាក់ការច្រកទ្វារ ជំរិតទាប្រាក់ ពីពួកគេដឹកឈើបន្តិចបន្ទួច ឆ្លងដែនទៅលក់ នៅប្រទេសវៀតណាម រាប់រយដុល្លារ ក្នុង១រ៉ឺម៉ក ថ្នូរទៅនឹងមិនបង្ការប ដោយគេបញ្ជា ឲ្យទៅតាមច្រកផ្លូវរបៀងកងវិស្វកម្ម ដែលនៅក្បែរបារ៉ាស់ ច្រកឡាប៉ាខេ? ។

ប្រភពដដែរបានបន្តថា? បើជាទូទៅធម្មតា មុននិងពួកគេដឹកឈើឆ្លងដែន ត្រូវចរចារគ្នាជាមុន រត់ការបង់ប្រាក់ឲ្យ លោក ផូ សំអន ក្នុងរុឺម៉ក១គ្រឿង ត្រូវបង់ប្រាក់ ១.៨០.០០០០០ដុង ( មួយលាន ប៉ែតសឹបមឺុនដុង ប្រាក់វៀតណាម )? ដោយឡែក លោក ផូ សំអន រូបនេះ បើសិនណា ពួកគេមិនបានសំុ នឹងរត់ការបងប្រាក់មុនទេ គេតែងតែចាំស្ទាក់ គាបយកប្រាក់ លើសពីតម្លៃធម្មតា ជាក់ស្តែងដូច កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ពួកគេបានដឹកឈើឆ្លងដែន តាមរឺុម៉កម៉ូតូ ដូចសព្វដង តាមផ្លូវវាងប៉ុស្តិ៍ គឺផ្លូវច្រករបៀង កងកវិស្វកម្ម ដោយមិនបានចរចាមុន ត្រូវបានលោក ផូ សំអន ស្ទាក់ចាប់ពួកគេ ហើយជំរិតយកប្រាក់ ពីពួកគេអស់ ចំនួន « ៥០០ដុល្លារ » ( ប្រាំរយដូលារ ) ជាថ្នូរឲ្យឆ្លងដែន?។

ពួកគេបានបញ្ជាក់ទៀតថា៖ នៅថ្ងៃទី១៣ មុននិងពួកគាត់ដឹកឈើឆ្លងដែន ពួកគេតែងតែប្រាប់ នឹងសំុបង់ប្រាក់ តាមការកំណត់ខាងលើ ឲ្យទៅឈ្មោះ សួន គីនីន ដែលជាមនុស្សស្និទ្ធ របស់លោក ផូ សំអន តាមតម្លៃកំណត់ រួចរាល់អស់ហើយ ទើបធ្វើចរាចរណ៍បាន ចុះហេតុអី បានជាលោក ផូ សំអន មកស្ទាក់ចាប់ ជំរិតយក ៥០០ដុល្លារ ទៀត ឬក៍ឈ្មោះ សួន គីនីន ស៊ីដាច់ លោក ផូ សំអន ទើបពួកគេសយបែបនេះ ។

ប្រភពឈ្មួញឈើធំម្នាក់ ធ្លាប់រកស៊ីចេញចូលច្រ ឡាប៉ាខេ យូឆ្នាំមកហើយនោះ បានខ្សឹមប្រាប់ឲ្យដឹងថា នៅតំបន់នេះ ពោលពេញទៅដោយ អ្នកមានអំណាច រកស៊ីដឹកជញ្ជូនឈើ ទៅប្រទេសវៀតណាម សូម្បីតែលោក ផូ សំអន មានតួនាទី ជាប្រធាស្នាក់ការច្រក ឡាប៉ាខេ ក៍បានយកមនុស្សស្និទ្ធម្នាក់ ដែលជាស៊ីវិល គ្មានតួនាទី ឬគ្របខណ្ឌអ្វីទាំងអស់ មកធ្វើជាជំនួយការផ្ទាល់ខ្លួន ដើម្បីឲ្យរកស៊ីបទល្មើង ដឹកជញ្ជូនឈើ ឆ្លងដែនខ្លួនឯង ទៅប្រទេសវៀតណាមផងដែរ?។

ជំវិញការបែកធ្លាយខាងលើ ប្រជាពលរដ្ឋជាច្រើន បានសុំណុំពរ ដល់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាននៃគណៈអភិបាលខេត្តមណ្ឌល់គិរី នឹងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាជួយទប់ស្កាត់ នឹងបង្ក្រាប ជាបន្ទាន់ផង ព្រោះអំពើពុករលួយ កំពុងកើតមាន នៅច្រកខាងលើនេះ ជាប្រព័ន្ធ យ៉ាងពេញបន្ទុក ជាពិសេស គឺមានការបើកដៃ ពីលោក ផូង សំអប់ ប្រធានស្នាក់ការច្រកទ្វារទ្វេភាគី ឡាប៉ាខេ តែម្ដង។ ហើរណីនេះមជ្ឈដ្ឋាននានា កំពុងរងចាំមើល ថាតើ? លោក អភិបាលខេត្ត ស្វាយ សំអ៊ាង មានវិធានការបែបណា ទៅលើលោក ផូ សំអន ប្រធានច្រកឡាប៉ាខេ ដែលកំពុងផ្គើន ទៅនឹងបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចុះកន្លងមក។ ហើយខ្លួនជាមន្ត្រីអនុវត្តន៍ច្បាប់ បែជាគឃ្លើនឃុបឃិត បើកច្រកឲ្យឈ្មួញ នាំឈើទៅវៀតណាម ថ្នូរនឹងផលប្រយោជន៍ ធ្វើមានបាន យ៉ាងក្រអឺតក្រទមទៅវិញ។

ទោះយ៉ាងណា ការបែកធ្លាយខាងលើនេះ អង្គភាព CSN មិនអាចស្វែងរក ការទំនាក់ទំនង នឹងសំការបំភ្លឺពីលោក ផូ សំអន ប្រធានស្នាក់ការ ច្រកឡាប៉ាខេ ដែលល្បីពុករលួយ នឹងជំរិតទាលុយ ពីឈ្មួញឈើ បានទេមកដល់ថ្ងៃនេះ ការពិតយ៉ាងណានោះ អង្គភាពយើង រងចាំការបកស្រាយពីលោក ប្រធានស្នាក់ការច្រក នៅពេលកហរោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

 

Share on Facebook