ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ភ្នំពេញ ៖ លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ នឹងប្រធានគណនេយ្យ ត្រូវបានមន្រ្តីគយតូចតាច ក្រោមឱវាទ នៅក្នុងកំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងថា មកដល់ពេល នេះលោក ស៊ុន ឆាយ មេគយ និងប្រធានគណនេយ្យ កំពុងឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងឡើងៗ ដោយគ្មានញញើតអ្វីទាំងអស់។
អនុប្រធានការិយាល័យគយ និងមន្ត្រីគយមួយចំនួនបានឲ្យដឹងថា រាល់ចំណូលទាំងអស់ ត្រូវបានលោក ស៊ុន ឆាយ និងប្រធានគណនេយ្យ ឃុបឃិតគ្នាកេងប្រវ័ញ្ចយកទៅចាយវាយ ដោយគ្មានតម្លាភាព ហើយគ្មានការបែងចែក ដល់មន្ត្រីគយដើម្បីបានរស់ទាំង
អស់គ្នានោះទេ។ ហើយការដែលលោក ស៊ុន ឆាយ ហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត គឺអាងមានរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់ ឈ្មោះ ចិត្រ ដែលជាខ្នងបង្អែកដ៏រឹងមាំ ចាំជួយការពារគ្រប់ពេលវេលា។
តាមការទម្លាយ ភាពមិនប្រក្រតី កើតមានក្នុងកំពង់ផែស្វយ័តភ្នំពេញ ពីមន្ត្រីគយតូចតាច ក្នុងកំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងទៀតថា លោក ស៊ុន ឆាយ បានយកមួយផ្នែក នៃលុយដែលបានពីអំពើពុករលួយ គាបសង្កត់ ជំរិតពីឈ្មួញ ទៅជួយសាងសង់ផ្ទះ ឲ្យរដ្ឋលេខា
ធិការ ក្រសួងហិរញ្ញវត្ថុម្នាក់នោះ នៅព្រែកតាមាក់ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។ ហើយនៅពេលដែលមន្ត្រីក្រោមឱវាទ សួរដេញដោល ជុំវិញបញ្ហាចំ ណូលចំណាយ គឺលោក ស៊ុន ឆាយ តែងតែយកឈ្មោះរដ្ឋលេខាធិការ ដែលជាខ្នងបង្អែករបស់ខ្លួន មកគំរាមគេឯង យ៉ាងកំរោល ដើម្បីបង្ហាញពីឥទ្ធិពលខ្លាំងក្លារបស់ខ្លួន។
បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញខ្លះផងព្រោះអី រដ្ឋលេខាធិការ ក្រសួងហិរញ្ញវត្ថុ ដែលជាខ្នងបង្អែក របស់លោក ស៊ុន ឆាយ មេគយកំពង់ផែ ស្វយ័តភ្នំពេញ ត្រូវបានគេស្គាល់ថាឈ្មោះ ចិត្រ ដែលល្បីខាងពុករលួយ ជាយូរមកហើយ។
ប្រភពខ្លះ បានឲ្យដឹងថា លោក ស៊ុន ឆាយ មិនញញើតនឹងលោក គុណ ញឹម ដែលជា អគ្គនាយក នៃអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាកកម្ពុជា រនោះទេ ព្រោះអាងរដ្ឋលេខាធិការ ឈ្មោះលោក ចិត្រ ដែលជាខ្នងបង្អែក យ៉ាងរឹងមាំរបស់ខ្លួន។ ហើយនៅពេលអនុប្រធានការិយាល័យ គយកំពង់ផែស្វយ័ត្នភ្នំពេញ និងមន្ត្រីគយសួរនាំ ទៅខាងគណនេយ្យ ពីរឿងលុយកាក់គឺខាង គណនេយ្យឆ្លើយថា លោកប្រធាន ស៊ុន ឆាយ យកទៅជួយគណបក្ស។
ដោយសារមានខ្នង បង្អែករឹងមាំបែបនេះហើយ ទើបលោក ស៊ុន ឆាយ និងបក្ខពួកមួយ ក្តាប់តូច ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក ហើយអំពើពុករលួយ បានរាលដាលកាន់តែខ្លាំង មួយរយៈ ពេលចុងក្រោយនេះ។ ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រ ឆាំងអំពើពុករលួយមិន គួរមើលរំលងអំពើពុករលួយ របស់លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ និងបក្ខពួកនោះឡើយ ហើយគួរបើកការស៊ើបអង្កេតជាបន្ទាន់ផងទាន។
ថ្មីៗនេះ ក្រុមអ្នករត់ការឯកសារ នាំទំនិញចូលតាមកំពង់ផែស្វយ័តភ្នំពេញ ជាពិសេសអ្នករត់ការឯកសារនាំចូលទំនិញវិនិយោគ បានលាតត្រដាងជាបន្តបន្ទាប់នូវរឿងអាស្រូវពុករលួយ របស់សមត្ថកិច្ចគយ ដែលគាបយកលុយពីពួកគេ តាមច្រើនរូបភាព។ ហេតុនេះហើយទើបមានការអំពាវនាវ ឲ្យថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញជាបន្ទាន់។ ការអំពាវនាវបែបនេះ បានកើតមានបន្ទាប់ពីរឿងអាស្រូវពុករលួយ របស់លោក ស៊ុន ឆាយ ត្រូវបានបើកកកាយ ជាបន្តបន្ទាប់ ប៉ុន្តែថ្នាក់ដឹកនាំ ស្ថាប័នគយនិងរដ្ឋាករ មិនទាន់ចាត់វិធានការ លើក្រុមមន្ត្រីពុករលួយនៅឡើយ។
ផ្ទុយទៅវិញលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រហែលញញើតនឹងខ្នងបង្អែក របស់លោក ស៊ុន ឆាយ ទើបនៅតែបណ្តោយឲ្យ ក្រុមលោក ស៊ុន ឆាយ បន្តប្រព្រឹត្តអំពើពុករលួយ យ៉ាងក្រអឺតក្រទម។ ហើយរឿងអាស្រូវពុករលួយ របស់លោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័តភ្នំពេញ អង្គភាព CSN ពុំអាចស្វែងរកការទំនាក់ទំនង សំការបំភ្លឺពីលោក ស៊ុន ឆាយ មេគយកំពង់ផែស្វយ័ត ភ្នំពេញបានទេ មកដល់ថ្ងៃនេះ អង្គភាពយើងនៅមានជាច្រើនវគ្គទៀត ដែលនឹងលើកមកចុះ
ផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់