ចេញផ្សាយដោយ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
មណ្ឌលគិរី ៖ មហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងនឹកស្មានមិនដល់ ខណៈសមត្ថកិច្ចចម្រុះធ្វើការឡោមព័ទ្ធ ឃ្លាំងស្ដុកឈើដ៍ធំ ចំនួន២កន្លែង របស់មេឈ្មួញខុសច្បាប់ បម្រុងនាំទៅប្រទេសវៀតណាម ដោយគេស្គាល់យ៉ាងច្បាស់ថា ជាប្អូនប្រុសរបស់លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌលគិរី? មានឈ្មោះ គួយ សុឃុន ជាមន្ត្រីនគរបាល នឹងជាឈ្មួញឈើដ៍ល្បី ប្រចាំខេត្តមណ្ឌលគិរី ជាយូឆ្នាំមកហើយ ពុំដែលឃើងសមត្ថកិច្ចណាហ៊ាន ប៉ះពាល់ នឹងរំខាន ដល់ការរកស៊ីជំនួញឈើ មេឈ្មួញនេះទេ? ទើបតែពេលនេះ។ ដោយខ្លាចអំណាចរបស់លោក ចៅហ្វាយខេត្ត ? សូម្បីតែ ព័ត៌មានក្នុងស្រុកមួយចំនួន ប្រចាំខេត្តមណ្ឌលគិរី ក៍ពុំហ៊ានធ្វើការចេញផ្សាយផងដែរ?។ ទាំងនេះជាការលើកឡើង ការរិះគន់ពីប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ នៅខេត្តមណ្ឌលគិរី។
ប្រតិបត្តិការចុះឡោមព័ទ្ធ និងបង្ក្រាបកន្លែងស្តុកឈើ២កន្លែងធំៗ ខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិពូត្រំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពរាយការណ៍ បានឲ្យដឹងថា ទីតាំងស្តុកឈើចំនួន២កន្លែង ខាងលើ ជារបស់ឈ្មោះ គួយ សុឃុន និងឈ្មោះ ភ័ក្រ ដែលមានឈើលាក់ទុកជាង១០០ម៉ែត្រគូប ហើយសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ប៉ោ ហេង ភេទប្រុស អាយុ១៨ ឆ្នាំ ត្រូវជាប្អូនថ្លៃ ឈ្មួញដ៏ល្បី ឈ្មោះ គួយ សុឃុន ប្រចាំខេត្តមណ្ឌលគិរី ជាម្ចាស់ទីតាំងស្តុកឈើផងដែរ។
បើតាមប្រភព ពីសមត្ថកិច្ច ដែលចុះប្រតិបត្តិការ បង្ក្រាបនៅទីទាំងខាងលើ បានបង្ហើបប្រាប់ថា ឈើប្រណិតនៅទីនោះ មានប្រមាណ ជាង១០០ម៉ែត្រគូប ត្រូវបានមេឈ្មួញឈ្មោះ គួយ សុឃុន និងឈ្មោះ ភ័ក្រ ហាក់ដូចបានដឹងមុន បានជួលប្រជាពលរដ្ឋ ជញ្ជូនឈើទាំងនោះ ចេញសឹងតែអស់ទៅហើយ ខណៈសម្ត្ថកិច្ចមួយក្ដាប់តូច ឃុបឃឹត ជាមួយឈ្មួញ ផ្ដល់ព័ត៌មានជាមុន ព្រោះមិនដាច់ចិត្ត វាយបំបែកឆ្នាំងបាយខ្លួន?។ ម្យាងទៀតមេឈ្មួញរូបនេះ មានអំណាច នឹងមានខ្នងបង្អែកដ៍រឹងមាំ នៅសាលាខេត្តទៀតផង?។
ប្រភពស្និទ្ធពីមេឈ្មួញ គួយ សុឃុន បានលួចខ្សឹបបង្ហើប ឲ្យដឹងថា ក្នុងការជំនួញឈើខាងលើ លោក គួយ សុឃុន ត្រូវបានថៅកែស្រី ជនជាតិវៀតណាមម្នាក់ ប្រគល់លុយ ឲ្យជិត « ១០ម៉ឺនដុល្លារ »? មកប្រមូលទិញ ឈើស្តុក ដើម្បីដឹកទៅវៀតណាម តាមច្រកកោះញែក ប៉ុស្តិ៍៧ និងប៉ុស្តិ៍កែវសីមា ?។ ហើយប្រភពបញ្ចាក់ផងដែរថា ករណីចាប់ឈើខាងលើ ឈ្មួញ គួយ សុឃុន មិនខាតទេ គឺចំណេញវិញ ដោយថៅកែវៀតណាម គេទទួលស្គាល់ថា មានការចាប់ពិតប្រាកដមែន មានតែថៅកែវៀតណាមនោះ ផ្តល់លុយមកបន្ថែម ទុកឲ្យរត់ការ និងប្រមូលទិញឈើបន្ត? ដោយមិនឲ្យដៃគូភ័យបាក់ទឹកចិត្តឡើយ?។ ពាក់ព័ន្ធករណីបង្ក្រាប ទីតាំងស្តុកឈើខាងលើ អង្គភាព CSN ពុំទាន់ទទួលបានព័ត៌មាន ជាក់លាក់ ពីចំនួនឈើពិតប្រាកត់ទេ គ្រាន់តែដឹងថា ឈើខុសច្បាប់ទាំងនោះ ត្រូវបានរិបអូសយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌគិរី។
ប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជកា នៅខេត្រមណ្ឌលគិរី ជាច្រើន រងចាំមើល ពាក់ព័ន្ធការបង្ក្រាបទីតាំង ស្ដុកឈើខុសច្បាប់ខាងលើ របស់មេឈ្មួញជាមន្ត្រីនគរបាល នឹងអាងខ្នងដ៍រឹងមាំ នៅពីក្រោយខ្នងនេះ សមត្ថកិច្ចនឹងមានវិធានការ បែបណាបន្ត ទៅលើឈ្មួញឈើ ឈ្មោះ គួយ សុឃុន បើឈ្មួញរូបនេះ ជាមន្ត្រីនគរបាល នឺងមានបងជាអភិបាលខេត្តទៀត?។ ហើយពាក់ព័ន្ធ នឹងបទល្មើសឈើខុសច្បាប់នេះ មហាជនបានរិះគន់ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត ផងដែរថា ការជំនួញឈើ របស់មេឈ្មួញ គួយ សុឃុន ប្រសិនបើគ្មានការបើងភ្លើងខៀវ នឹងមានការសម្របសម្រួល ពីលោកអភិបាលខេត្ត ជាបងនោះទេ ក៍ជំនួញឈើនេះ មិនអាចដំណើរការបានរលូន មកទល់សព្វថ្ងៃនេះដែរ? ហេតុនេះគេដាក់ការសង្ស័យថា អាចមានចំណែកក្នុងនេះផងហើយ បានជាសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តមណ្ឌលគិរី មិនហ៊ានប៉ះពាល់ នឹងរំខានសោះ?។
ទោះយ៉ាងណា ជំវិញករណីបង្ក្រាបទីតាំងស្ដុកឈើ នឹងរិះគន់ ចោទប្រកាន់ខាងលើ អង្គភាព CSN ពុំអាចស្វែងរកការបកស្រាយ ពន្យល់បំភ្លឺ ពីលោក ស្វាយ សំអ៊ាង អភិបាលខេត្ត នឹងលោក គួយ សុឃុន ម្ចាស់ទីតាំងឈើបានទេ មកទល់ថ្ងៃនេះ ដោយមិនមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំ ការបកស្រាយនៅពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់