មហាជនលើកឡើងថា សមត្ថកិច្ចចម្រុះឆែកឆេកន្លែងស្ដុកឈើដ៍ធំ របស់មេឈ្មួញ គួយ សុឃុន ប្អូនប្រុសលោក ស្វាយ សំអ៊ាង អភិបាលខេត្ត គ្រាន់តែជារឿងលេងសើច

ចេញផ្សាយដោយ ៖ អង្គភាព CSN ទួំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

មណ្ឌលគិរី ៖ ថ្មីៗនេះ មានសេចក្ដីរាយការណ៍បន្ថែម ពីច្រកទ្វារទ្វេភាគី ឡាប៉ាខេ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នេះ គេសង្កេតឃើញមានក្រុមមន្ត្រីសាលាខេត្ត បានចុះស្រាយជ្រាវ សើបអង្កេត នឹងសាកសួរ ដល់លោក ផូ សំអន ប្រធានច្រកទ្វេភាគី ឡាប៉ាខេ បន្ទាប់ពីមានការចេញផ្សាយ ពីអង្គភាព CSN ពាក់ព័ន្ធភាពមិនប្រក្រតី មួយចំនួន ដែលឈ្មួញឈើ បានទម្លាយចេញ នាពេលកន្លងមកថ្មីៗនេះ។

ប្រភពផ្ទៃក្នុង ការិយាល័យច្រកទ្វារទ្វេភាគី ឡាប៉ាខេ បានឲ្យដឹងថា លោក ផូ សំអន ប្រធានស្នាក់ការច្រក មិនត្រឺមតែ ឃុបឃិត បើកដៃឲ្យឈ្មួញ នាំឈើទៅស្រុកយួន តាមច្រក ឡាប៉ាខេ នឹងតាមផ្លូវកងវិស្វកម្ម ដែលជាផ្លូវរបៀង ក្បែរបារ៉ាសច្រក ខ្លួនគ្រប់គ្រងនោះទេ គឺលោក ផូ សំអន ជាមនុស្សបក្ខពួកនិយម យកមនុស្សស្និទ្ធ ជាខ្សែស្រឡាយរបស់ខ្លួន ចំនួន២នាក់ ដែលមានឈ្មោះ ទី១ សួន គីនីន នឹងទី២ ឈ្មោះ លីន សុភា មកធ្វើជាចំនួយការរបស់ខ្លួន ដោយបុគ្គលទាំង២នាក់នោះ ពុំមានតួនាទីអ្វី ក្នុងក្របខ័ណ្ឌរដ្ឋទាល់តែសោះ ។

ប្រភពបានបន្តថា លោក ផូ សំអន ជាប្រធានច្រកដុះស្លែ ដែលមហាជនហៅថា ស្ដេចក្រាញ់អំណាច ដ៍យូឆ្នាំជាងគេ នេះបើព្រៀបធៀបគ្នា ទៅនឹងប្រធានច្រកផ្សេងៗទៀត តាមបណ្ដាលព្រំដែន នៃប្រទេសកម្ពុជា បានតែ១ឆ្នាំ ឬ២ឆ្នាំតែប៉ុណ្ណោះ ដោយឡែង លោក ផូ សំអន ឈជើងនៅច្រកទ្វេភាគី ឡាប៉ាខេ រហូតដល់៦ឆ្នាំ ដោយប្រធានច្រករូបនេះ មានខ្នងបង្អែកដ៍រឹងមាំ នៅពីក្រោយ។

ដែលជាហេតុធ្វើឲ្យ លោក ផូ សំអន បានយកអំណាច ជាប្រធានច្រក ប្រព្រឹត្តរឿងអាស្រូវ គ្រប់បែបយ៉ាង ថែមទាំងយកមនុស្សស្និទ្ធ ២នាក់របស់ខ្លួន ដែលមិនមានតួនាទី ក្នុងក្របខ័ណ្ឌរដ្ឋ មកជ្រកក្រោយស្លាកស្ថាប័នច្រករបស់រដ្ឋ ដើម្បីប្រព្រឹត្តបទល្មើស រកស៊ីដឹកឈើខុសច្បាប់ទៅស្រុកយួន នឹងយកអំណាច លោក ផូ សំអង មកប្រើក្នុងការគំរាមកំហែង ឈ្មួញរកស៊ីដឹកឈើ តាមម៉ូតូ នឹងតាម រ៉ឺម៉កម៉ូតូ ទៅលក់នៅស្រុកយួន រាប់រយដុល្លារ។

មិនតែប៉ុណ្ណោះ ប្រភពផ្ទៃក្នុង ការិយាយ័លច្រកទ្វេភាគី ឡាប៉ាខេ បានលួចបង្ហើបឲ្យដឹងថា លោក ផូ សំអន បានប្រើអំណាចជាប្រធានច្រក ដកត្រាពីឈ្មោះ អឿន វណ្ណៈ ដែលជាមន្ត្រីក្របខ័ណ្ឌ របស់រដ្ឋនៅទីនោះ ប្រគល់ទៅឲ្យមនុស្សស្និទ្ធ ២នាក់របស់ខ្លួន គ្មានក្របខ័ណ្ឌ កាន់ជំនួសទៅវិញ នេះជាទង្វើមិនប្រក្រតី របស់ប្រធាច្រករូបនេះ ហេតុនេះ សូមសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីកហរសួងមហាផ្ទៃ ពិនិត្យមើលឡើងវិញ ទៅលើភាពមិនប្រក្រតី របស់ប្រធានច្រងខាងលើ ខាងលើនេះជាបន្ទាន់ ព្រោះមានសេចក្ដីរាយការណ៍មកឲ្យដឹងថា ការចុះអង្កេតសួរនាំ របស់ក្រុមមន្ត្រីសាលាខេត្ត កាពីពេលកន្លងមកនេះ គឺជារឿងឥតប្រយោជន៍ ក្រោយពីទៅជួបជុំគ្នា នៅក្នុងទឹកដីនៃប្រទេសវៀតណាមរួចមក ស្ងាត់ឈឹងដូចចោរលួចសេះ។

ទោះយ៉ាងណា ការលើកឡើងរបស់ប្រភពខាងលើ អង្គភាព CSN មិនអាចស្វែងរក ការទំនាក់ទំនង នឹងសំការបំភ្លឺពីលោក ផូ សំអន ប្រធានស្នាក់ការ ច្រកឡាប៉ាខេ ដែលល្បីពុករលួយ នឹងជំរិតទាលុយ ពីឈ្មួញឈើ បានទេមកដល់ថ្ងៃនេះ ការពិតយ៉ាងណានោះ អង្គភាពយើង រងចាំការបកស្រាយពីលោក ប្រធានស្នាក់ការច្រក នៅពេលក្រោ ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង: