មហាជនលើកឡើងថា សមត្ថកិច្ចចម្រុះឆែកឆេកន្លែងស្ដុកឈើដ៍ធំ របស់មេឈ្មួញ គួយ សុឃុន ប្អូនប្រុសលោក ស្វាយ សំអ៊ាង អភិបាលខេត្ត គ្រាន់តែជារឿងលេងសើច

ចេញផ្សាយដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សសយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ នឹងសកម្មជនព្រៃឈើ ព្រមទាំងមន្ត្រីរាជការ ក្នុងខេត្តមណ្ឌលគិរី បាននាំគ្នាលើកឡើង នឹងរិះគន់ ទៅលើថ្នាក់ដឹកនាំខេត្ត ក៍ដូចសមត្ថកិច្ចពាក់ពព័ន្ធក្នុងការចុះឆែកឆេ កន្លែងស្តុកឈើ ២កន្លែងរបស់ឈ្នួញ ឈ្មោះ គួយ សុឃុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងភូមិពូត្រុំ សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថា ជារឿង ឥតន័យព្រោះអី ឈ្មួញរូបនេះ នៅតែអាចគេចផុតពីសំណាញ់ច្បាប់ដដែល។ ហើយគ្រាន់តែជារឿង លេងសើចឥតប្រយោជន៍ ព្រោះអីគ្មាននរណាហ៊ានប៉ះពាល់ មេឈ្មួញ គួយ សុឃុន ដែលមានខ្នងបង្អែក យ៉ាងរឹងមាំនោះទេ។

ដោយហេតុថា ឈ្មួញឈើ ឈ្មោះ គួយ សុឃុន គឺជាមន្ត្រីនគរបាល ខេត្តមណ្ឌលគិរី នឹងជា ប្អូនប្រុសបង្កើត របស់លោក ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី ផងដែរ ដូច្នេះហើយ ទើបមេឈ្មួញរូបនេះ នៅតែអាចប្រមូល ទិញឈើប្រណីត និងឈើប្រភេទលេខ១ ទុកលក់ឲ្យឈ្មួញយួន ដឹកជញ្ជូនចេញតាមច្រកដាក់ដាំ និងច្រករបងកង់ឡង់ ក៏ដូចជាច្រកផ្សេងៗទៀត ដោយគ្មានការរំខាន ពីមន្ត្រីជំនាញនិងសមត្ថ កិច្ចពាក់ព័ន្នឡើយ។

ប្រភពពីមន្ត្រីនគរបាលតូចតាច ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថា មន្ត្រីជំនាញ និងសមត្ថិច្ច ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី មិនហ៊ានប៉ះពាល់ ឈ្មួញឈើ ឈ្មោះ គួយ សុឃុន និងបក្ខពួកជា ច្រើននាក់ នោះទេព្រោះពួកគេ ខ្លាចឥទ្ធិពល លោក ស្វាយ សំអ៊ាង អភិ
បាល ខេត្តមណ្ឌលគិរី ដែលជាបងប្រុសបង្កើត របស់ឈ្មួញរូបនេះ។ ដូច្នេះហើយ ទើបថ្មីៗនេះ ឈ្មួញ គួយ សុឃុន អាចប្រមូលទិញឈើ ទៅតាមការបញ្ជាទិញ ពីថៅកែស្រីវៀតណាម ដែលបានប្រគល់លុយមកឲ្យ ជិត១០ម៉ឺនដុល្លារ មុនពេលសមត្ថកិច្ចចម្រុះ ចុះឆែកឆេកន្លែងស្ដុកឈើ កន្លងមកនេះ សម្រាប់ទិញឈើ ទុកលក់ឲ្យឈ្មួញយួនស្រីរូបនោះ នឹងធ្វើការនាំចេញតាម ច្រកដាក់ដាំ ច្រករបៀងកង់ឡង់ ច្រកកោះញែក ប៉ុស្តិ៍៧ និងប៉ុស្តិ៍កែវសីមា។

ពាក់ព័ន្ធឈ្មួញ គួយ សុឃុន យកតួនាទីជាមន្ត្រីនគរ មកប្រព្រឹត្តបទល្មើង ផ្ទុយពីច្បាប់កងកម្លាំងនេះ ប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ ក្នុងខេត្តមណ្ឌលគិរី មានការអំពាវនាវ ឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល ជាតិ ចាត់វិធានការពិនិត្យមើល ទង្វើមិនប្រក្រតី របស់មន្ត្រីនគរបាល ជាឈ្មួញឈើ ឈ្មោះ គួយ សុឃុន និង លោក យ៉ូ សុធា ដែលជាមេនគរបាលអន្តោប្រវេសន៍ ច្រកដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាបន្ទាន់ផង។ ព្រោះអី លោក យ៉ូ សុធា និងសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំច្រកនេះ ត្រូវបានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ក្នុងស្រុកអូររាំង រិះគន់ថា ជាអ្នកបើកដៃឲ្យឈ្មួញ គួយ សុឃុន និងឈ្មួញជាច្រើននាក់ទៀត បន្តសកម្មភាព ដឹកជញ្ជូនឈើ ចេញទៅស្រុកយួន យ៉ាងពេញបន្ទុក។

ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើលោក យ៉ូ សុធា និង សមត្ថកិច្ចពាក់ព័ន្ធដទៃទៀត មិនឃុបឃិត បើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើ ចេញទៅស្រុកយួន ដើម្បីជាថ្នូរនឹងផលប្រយោជន៍ទេនោះ គឺឈ្មួញមិនអាចដឹកជញ្ជូនឈើចេញតាមច្រកដាក់ដាំ និងច្រករបៀងកង់ឡង់ បានតាមអំពើចិត្តឡើយ។

ប្រភពពីសមត្ថកិច្ចនគរបាល ក្នុងស្រុកអូររាំង ក៍បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ ឈ្មួញឈើ ឈ្មោះ គួយ សុឃុន ដែលជាមន្ត្រីនគរបាលខេត្តមណ្ឌលគិរី និងជាប្អូនប្រុស លោក ស្វាយ សំអ៊ាង អភិបាល ខត្តមណ្ឌលគិរី នៅតែធ្វើសកម្មភាពប្រមូលទិញឈើទុកឲ្យ ឈ្មួញយួន ដឹកជញ្ជូនចេញទៅស្រុកយួន តាមច្រកដាក់ដាំ និងច្រករបៀងកង់ឡង់ ក៏ដូចជាច្រកផ្សេងៗទៀត យ៉ាងគឃ្លើន។

ប្រភពបានឲ្យដឹងទៀតថា ឈើទាំងនោះ ត្រូវបានគេដឹកចេញពីតំបន់ព្រៃការពារ ព្រៃអភិរក្ស និងតំបន់ដែនជម្រកសត្វព្រៃ តាមបណ្តាស្រុកនានា ក្នុងខេត្តមណ្ឌលគិរី ហើយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានបង្ក្រាបឈ្មួញ គួយ សុឃុន ឡើយ ព្រោះ ឈ្មួញរូបនេះមានខ្នង បង្អែកយ៉ាងរឹងមាំ។ សូម្បីតែលោក តូច យ៉ុន ស្នងការ នគរបាលខេត្ត មណ្ឌលគិរី ក៏ត្រូវគេសង្ស័យថាជាអ្នកឃុបឃិត បើកដៃឲ្យឈ្មួញឈ្មោះ គួយ សុឃុន ធ្វើអ្វីៗ តាមអំពើចិត្តដែរ ក្នុងខណៈឈ្មួញ គួយ សុឃុន ប្រើស្បែក ជាមន្ត្រីនគរបាល ហើយប្រកប របរជាឈ្មួញឈើដ៏ធំ នៅក្នុងខេត្តមណ្ឌលគិរីនេះ។

ជំវិញការរិះគន់ខាងលើ មកទល់ថ្ងៃនេះ អង្គភាព CSN ពុំអាចស្វែងរកការបំភ្លឺ ពីលោក គួយ សុឃុន ព្រមទាំងអស់លោក ពាក់ព័ន្ធការរិះគន់ នឹងចោទប្រកាន់ ខាងលើនេះបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំការបំភ្លឹនឹងបកស្រាយ ពីសាខ្លួន នៅពេលក្រោយ។ អង្គភាពយើង នៅមានជាច្រើនវគ្គទៀត នឹងលើកមកចុះផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង: