លោក សំ សុវណ្ណារិទ្ធ មេគយប៉ៃលិន នឹងលោក ទី ប៊ុនឡង់ មេគយច្រកព្រំ រងការិះគន់ពីមហាជនថា អាងខ្នងលោក គុណ ញឹម អគ្គនាយកដ្ឋានគយ គាបជំរិតឈ្មួញអាជីវករតូចតាច បើកដៃឃុបឃិតឲ្យឈ្មួញធំៗ នាំទំនិញគេចពន្ធចូលយ៉ាងពេញបន្ទុក

ចេញផ្សាយថ្ងៃច័ន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ប៉ៃលិន ៖ ថ្មីៗនេះ មានសេចក្ដីរាយការណ៍ ពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ច្រកទ្វារអន្តរជាតិព្រំ បានឲ្យដឹងថា?លោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន កំពុងត្រូវបានប្រជាពលរដ្ឋ រិះគន់យ៉ាងខ្លាំង? ព្រោះមន្ត្រីគយរូបនេះ ប្រើអំ
ណាចគាបសង្កត់ ឈ្មួញ និងអាជីវករតូចតាច ដោយគ្មានការយោគយល់ឡើយ?។ ផ្ទុយទៅវិញលោក ទី ប៊ុនឡង់ បានឃុបឃិត បើដៃឲ្យឈ្មួញធំៗ នាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ជាច្រើន ចូលតាមច្រកទ្វារ អន្តរជាតិព្រំ យ៉ាងគគ្រឹកគគ្រេង ដើម្បីជាថ្នូរនឹងផលប្រយោជន៍? ដោយគ្មានញញើតអ្វីទាំង
អស់?។ ហេតុនេះហើយ ទើបអាជីវរតូចតាច និងពលរដ្ឋដែលប្រកបរបរ នាំទំនិញបន្តិចបន្ទួច ពីទឹកដីសៀម ចូលតាមច្រកទ្វារអន្តរជាតិព្រំ រិះគន់ថា លោក ទី ប៊ុនឡង់ កំពុងតែប្រព្រឹត្តអំពើពុករលួយ យ៉ាងគឃ្លើន ដោយសារតែមានការបើកដៃ ពីលោក សំ សុវណ្ណារិទ្ធ មេគយខេត្តប៉ៃលិន?។

បើតាមប្រភពពីសមត្ថកិច្ចតូចតាច នៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងទៀតថា រយៈពេលប្រមាណពីរខែកន្លងទៅនេះ មានឈ្មួញធំៗ ជាច្រើននាក់ សម្រុកនាំទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ចូលតាមច្រកទ្វារអន្តរជាតិព្រំ យ៉ាងពេញបន្ទុកតែម្តង។

ប្រភពបានបន្តឲ្យដឹងទៀតថា ការដែលលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ ហ៊ានបើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ យ៉ាងគគ្រឹកគគ្រេង បែបនេះ គឺមានការឃុបឃិត នឹងបើកដៃពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិនផងដែរ?។ ជាងនេះទៅទៀត គឺអាចមានជាប់ពាក់ព័ន្ធជាមួយមេគយធំៗ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលរង់ចាំទទួលផលប្រយោជន៍ យ៉ាងសុខស្រួល?។

បើតាមប្រភពពីមន្ត្រីគយតូចតាច នៅខេត្តប៉ៃលិន បានរិះគន់ចំៗថា លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺជាអ្នកបើកដៃ ឲ្យលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តប៉ៃលិន និងលោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ ធ្វើអ្វីៗតាមអំពើចិត្ត?។ ចំណែកមន្ត្រីគយ និងភ្នាក់
ងារគយតូចតាច នៅខេត្តប៉ៃលិន បានឲ្យដឹងថា ចំណូលពន្ធគយក្នុងខេត្តប៉ៃលិន កាលពីខែមេសា កន្លងទៅ មានការធ្លាក់ចុះយ៉ាងគំហុក គឺធ្លាក់ក្រោមការកំណត់របស់ថ្នាក់លើ ដោយរកចំណូលបានតែ ជាង៣០០០លានរៀល ប៉ុណ្ណោះ?។

ប្រភពខ្លះបានឲ្យដឹងថា មកពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តប៉ៃលិន និង លោក ទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំ គិតតែពីរឿងឃុបឃិតគ្នា ប្រមូលលុយដាក់ហោប៉ៅ តាមរបៀបពុករលួយយ៉ាងគឃ្លើន ទើបចំណូលពន្ធ មានការធ្លាក់ចុះបែបនេះ?។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ នៅច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិនដដែរ បានឲ្យដឹងថា សព្វថ្ងៃនេះ លោក ទី ប៊ុនឡង់ ដែលជាមេគយ ប្រចាំច្រកទ្វារអន្តរជាតិព្រំ ដោយមានការបើកដៃពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន កំពុងបើកដៃ ឲ្យឈ្មួញជាច្រើននាក់ សម្រុកនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ចូលតាមអំពើចិត្ត?។

មានសេចក្តីរាយការណ៍ថា ឈ្មួញធំៗជាច្រើននាក់ អាចនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វារអន្តរជាតិព្រំ ដោយដឹកជញ្ជូនតាមរថយន្តយីឌុបធំៗ ក្នុងមួខែៗរាប់រយគ្រឿង ហើយឈ្មួញត្រូវបង់លុយឲ្យមន្ត្រីគយ តាមការកំណត់ទើបចៀសផុតពីការបង្ក្រាប?។ ទាក់ទងនឹងបញ្ហាខាងលើនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយ ឲ្យមន្ត្រីគយនៅខេត្តប៉ៃលិន នឹងមន្ត្រីគយនៅច្រទ្វារអន្តរជាតិព្រំ ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតឡើយ ហើយគួរតែទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព ចៀសវាងថវិកាទាំងនោះ ធ្លាក់ចូលទៅក្នុងហោប៉ៅឈ្មួញ នឹងបក្ខពួកមន្ត្រីពុករលួយមួយក្ដាប់តូច ដែលជាហេតុធ្វើឲ្យបាត់បង់ចំណូរដ្ឋ រាប់សិបម៉ឺនដុល្លារក្នុង១ឆ្នាំៗ។

ទាក់ទិននឹងបញ្ហាខាងលើ មកទល់ថ្ងៃនេះ អង្គភាព CSN ពុំអាចស្វែងរក សំការបកស្រាយពន្យល់បំភ្លឺពីលោក សំ សុវណ្ណារិទ្ធ មេគយខេត្តប៉ៃលិន នឹងលោក ទី ប៊ុនឡង់ មេគយច្រកអន្តរជាតិព្រំបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ហេតុនេះអង្គភាពយើង រងចាំការបកស្រាយពីសាមីខ្លួន នៅពេលក្រោយ។ អង្គភាពយើង នៅមានជាច្រើនវគ្គទៀត ដែលលើកមកចុះផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author