ភាពមិនប្រក្រតីពុករលួយ របស់មន្រ្តីប៉ូលីសអន្តោប្រវេសន៍ មន្ត្រីគយ នឹងមន្រ្តីស្ថាប័នផ្សេងៗទៀត ដែលកំពុងឈរជើង នៅច្រកទ្វារអន្តរជាតិបាវិត ត្រូវបានឈ្មួញតូចធំលាតត្រដាងជាសាធារណៈ

ចេញផ្សាយថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តស្វាយរៀង ៖ ច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិត ខេត្រស្វាយរៀង មកទល់ពេលនេះ នៅតែមានការលើកឡើង នឹងរិះគន់ពីសំណាក់ក្រុមឈ្មួញ នឹងប្រជាពលរដ្ឋដដែរថា? រឿងអាស្រូវពុករលួយ របស់នគរបាលអន្តោប្រវេសន៍ មន្ត្រីគយ មន្ត្រីកាំកុងត្រូល ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត នៅច្រកទ្វារអន្តរជាតិបាវិត ទោះបីកន្លងមក មានការិះគន់ពីមហាជន នឹងត្រូវបានមន្ត្រីតូចតាច ប្រចាំច្រកនេះ បើកកកាយជាបន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏ក្រសួង និងស្ថាប័នពាក់ព័ន្ធ មិនទាន់ចាត់វិធានការទប់ស្កាត់នៅឡើយទេ?។ ផ្ទុយទៅវិញរហូតមកដល់ពេលនេះ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ នៅតែធ្វើមិនដឹងមិនឮ ចំពោះអំពើពុករលួយ របស់ក្រុមសមត្ថកិច្ច ឈរជើងនៅច្រកទ្វារអន្តរជាតិបាវិត ហើយទុកឲ្យពួកគេ ប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងថែមទៀត?។

ក្រុមឈ្មួញតូចធំ បានឲ្យដឹងថា? ក្នុងចំណោមសមត្ថកិច្ចនៅច្រកទ្វារ អន្តរជាតិបាវិត ដែលកំពុងល្បីល្បាញ ខាងប្រព្រឹត្តអំពើពុករលួយខ្លាំងបំផុត? គឺមាន នគរបាលអន្តោប្រវេសន៍ , មន្ត្រីគយ, មន្ត្រីកាំកុងត្រូល, នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងក្រុមមន្ត្រីស្នាក់ការច្រកទ្វារ?។ បញ្ហានេះ ជារឿងដែលក្រសួង និងស្ថាប័នពាក់ព័នមិនគួរមើលរំលងតទៅទៀតទេ ហើយត្រូវយកចិត្តទុកដាក់ ចាត់វិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព។

ប្រភពពីមន្ត្រីតូចតាច បានខ្សឹបឲ្យដឹងថា? ឥឡូវនេះ អំពើពុករលួយ របស់សមត្ថកិច្ច នៅច្រកទ្វារអន្តរជាតិបាវិត កំពុងត្រូវបានក្រុម អ្នករត់ការឯកសារ នាំចូលទំនិញ តាមច្រកនេះ លាតត្រដាង ជាសាធារណៈផងដែរ? ព្រោះពីមួយឆ្នាំ ទៅមួយឆ្នាំ សមត្ថកិច្ចពុករលួយទាំងនោះ គាបយកលុយពីឈ្មួញ និងអាជីវករនាំចូលទំនិញ កាន់តែច្រើនឡើងៗ។ សូម្បីតែឈ្មួញនាំចូលទំនិញវិយោគ តាមច្រកទ្វារអន្តរជាតិបាវិត ក៏អត់ទ្រាំតទៅទៀតលែងបានដែរ? ព្រោះនគរបាលអន្តោប្រវេសន៍ មន្ត្រីគយ មន្ត្រីកាំកុងត្រូល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត តម្រូវឲ្យបង់លុយលើតុ លុយក្រោមតុ កាន់តែច្រើនឡើងៗ?។ ជាងនេះទៅទៀត ក្រុមសមត្ថកិច្ចពុករលួយ បានឃុបឃិត ឲ្យឈ្មួញមួយចំនួន នាំចូល ទំនិញគេចពន្ធ តាមអំពើចិត្ត? ហើយសូម្បីតែតាមរថយន្តក្រុង ដឹកជញ្ចូនអ្នកទេសចរ ក៏មានបង្កប់ទំនិញគេចពន្ធ ទំនិញខុសច្បាប់ ពីប្រទេសយួន យ៉ាងពេញបន្ទុកដែរ?។

ប្រភពពីក្រុមអ្នករត់ការឯកសារ ក្រុមហ៊ុននាំចូលទំនិញមួយចំនួន បានឲ្យដឹងថា? នគរបាលអន្តោប្រវេសន៍ក្រោមការគ្រប់គ្រង របស់លោក ខាត់ សារ៉ាត់ កំពុងតែប្រព្រឹត្តអំពើពុករលួយ ខ្លាំងជាងគេ? ដែលបញ្ហានេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ មិនគួរបណ្តែតបណ្តោយ តទៅទៀតឡើយ។

ប្រភពបានឲ្យដឹងថា? បើទោះបីពួកគេនាំចូលទំនិញស្របច្បាប់ មានឯកសារបង់ពន្ធជូនរដ្ឋត្រឹមត្រូវ យ៉ាងណាក៏ដោយ ក៏ក្នុងទំនិញ១កុងតឺន័រ ឬមួយរថយន្តធុនធំ ត្រូវតែចំណាយលុយ ពី១២០ដុល្លារ ទៅ១៣០ដុល្លារ ឬ១៥០ដុល្លារ ថែមទៀត ទើបអាចនាំទំនិញពីទឹកដីយួន ចូលទឹកដីខ្មែរបាន?។ ប្រសិនបើមិនបង់លុយលើតុ លុយក្រោមតុ ទៅតាមការកំណត់ របស់ក្រុមនគរបាលអន្តោប្រវេសន៍ ក្រុមមន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះទេ គឺមិនអាចដឹកទំនិញឆ្លងកាត់ ច្រកព្រំដែនបានឡើយ?។ ប្រការនេះ ធ្វើឲ្យក្រុមឈ្មួញ នាំចូលទំនិញស្របច្បាប់ និងទំនិញវិនិយោគ តាមច្រកទ្វារអន្តរជាតិបាវិត ត្រូវប្រឈម នឹងការលំបាកយ៉ាងខ្លាំង ព្រោះត្រូវក្រុមសមត្ថកិច្ចពុករលួយ គាបយកលុយតាមអំពើចិត្ត?។

ក្រុមអ្នករត់ការឯកសារ នាំចូលទំនិញតាមច្រកទ្វារអន្តរជាតិបាវិត បានឲ្យដឹងទៀតថា សម្រាប់ទំនិញជាច្រើនប្រភេទ ដែលនាំចូលដោយបង់ពន្ធត្រឹមត្រូវ គឺត្រូវចំណាយបន្ថែម សម្រាប់សមត្ថកិច្ចពុករលួយ ក្នុង១កុងតឺន័រ ឬរថយន្តធុនធំ១គ្រឿង សម្រាប់នគរបាលអន្តោប្រវេសន៍ ចំនួន១០ដុល្លារ?,ស្នាក់ការច្រកទ្វារ របស់អាជ្ញាធរខេត្ត ២ទៅ៣ដុល្លារ?,នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ៣ដុល្លារ?។ ក្រៅពីនេះត្រូវបង់ឲ្យទៅខាងកាំកុងត្រូល និងសមត្ថកិច្ចឈរជើង លើផ្លូវជាតិលេខ១ ចាប់ពីច្រកបាវិត រហូតដល់រាជធានីភ្នំពេញ សរុបអស់ពី១២០ទៅ១៣០ ឬ១៥០ដុល្លារ ទើបទំនិញអាចចូលដល់ក្នុងឃ្លាំង?។

ដោយសារតែឈ្មួញ នាំទំនិញពីស្រុកយួន ចូលស្រុកខ្មែរត្រូវបង់ពន្ធជូនរដ្ឋផង និងបង់លុយលើតុ ក្រោមតុ ឲ្យក្រុមមន្ត្រីពុករលួយ ជាច្រើនស្ថាប័នផង ទើបទំនិញលើទីផ្សារ មានតម្លៃខ្ពស់ ធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះ អង្គភាពប្រឆាំងអំពើពុក
រលួយ គួរតែពិនិត្យឡើងវិញជាបន្ទាន់ ព្រោះអំពើពុករលួយ នៅច្រកទ្វារអន្តរជាតិបាវិត នឹងនៅតាមដងផ្លូវជាតិលេខ១ កំពុងរាលដាលយ៉ាងពេញបន្ទុក គឺពុំមានការថយចុះឡើយ។

ចំណែកមន្ត្រីកាំកុងត្រូល នៅច្រកបាវិតក៍កំពុងរងការរិះគន់ថា គិតតែពីរឿងប្រមូលលុយ ដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបាន? ហើយមិនយកចិត្តទុកដាក់ ពិនិត្យលើគុណភាពទំនិញ ជាពិសេស គ្រឿងឧបភោគបរិភោគ មុនពេលអនុញ្ញាត ឲ្យឈ្មួញនាំចូល មកលក់ចែកចាយក្នុងទីផ្សារ ស្រុកខ្មែរនោះទេ?។ ហេតុ នេះហើយទើបកន្លងមក មានឈ្មួញខិលខូច បាននាំចូលទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងបន្លែបង្ការ មានផ្ទុកសាធាតុគីមី មកលក់ពេញទីផ្សារស្រុកខ្មែរ ព្រោះក្រុមមន្ត្រីពុករលួយ គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន?។

ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធ មិនគួរទុកឲ្យក្រុមសមត្ថកិច្ច នៅច្រកទ្វារអន្តរជាតិបាវិត ឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក តទៅទៀតឡើយ។ ជាពិសេស ករណីសមត្ថកិច្ចពុករលួយ ជាច្រើនស្ថាប័ន ឃុបឃិត ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វារអន្តរជាតិបាវិត កំពុងធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុង១ឆ្នាំៗ។
ការលើកឡើងលាតត្រដាង ពីឈ្មួញតូចធំ ទៅលើមន្ត្រីស្ថាប័នពាក់ព័ន្ធ ប្រចាំច្រទ្វារអន្តរជាតិបាលវិត ជាពិសេស មន្ត្រីប៉ូលីសអន្តោប្រវេសន៍ ក្រោមការគ្រប់គ្រង របស់លោក ខាត់ សារ៉ាត់ មកទល់ថ្ងៃនេះ អង្គភាព CSN ពុំអាចស្វែងរក សំការបកស្រាយពន្យល់បំភ្លឺបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ហេតុនេះអង្គភាពយើង រងចាំការបកស្រាយពីស្ថាប័នពាក់ព័ន្ធ នៅពេលក្រោយ។ អង្គភាពយើង នៅមានជាច្រើនវគ្គទៀត ដែលលើកមកចុះផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង: