ចេញផ្សាយថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ភ្នំពេញ ៖ យោងតាមសំណើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យ ដល់មន្ត្រីនគរបាលជាតិ ចំនួន៥៤នាក់ ក្រោមរូបភាពលុបឈ្មោះ ចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិកម្ពុជា ព្រោះមូលហេតុបោះបង់ការងារ ( ប្រភេទមន្ត្រីប៉ូលិសខ្មោច) ដោយប្រកាស លេខ១៥៨២ ប្រក ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ។
មន្ដ្រីនគរបាលជាតិ៥៤រូប រូមមាន៖ នៅនាយកដ្ឋានអត្តសញ្ញាណកម្ម ចំនួន០៤នាក់, នៅនាយកដ្ឋានការពារព្រំដែនគោកចំនួន០៦នាក់, នៅនាយកដ្ឋាននគរបាលការពារ ម្នាក់, នៅនាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្ដុភារ និងហរិញ្ញវត្ថុ ម្នាក់, នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៦នាក់, នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំនួន១០នាក់, នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន០៣នាក់, នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន០២នាក់, នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០២នាក់, នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន០២នាក់, នៅស្នងការដ្ឋាននគរបាលខេត្តព្រះសី
ហនុ ម្នាក់, នៅស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង ម្នាក់, នៅស្នងការដ្ឋាននគរបាល ខេត្តកំពត ម្នាក់, នៅស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ ម្នាក់, នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ម្នាក់, នៅស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ម្នាក់ និងនៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំម្នាក់។
សេចក្ដីប្រកាសនេះ បានបញ្ជាក់ទៀតថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានបង្វែរមករក្សាទុក នៅនាយកដ្ឋានបុគ្គលិក ចាប់ពីខែសីហា ឆ្នាំ២០១៧តទៅ។
មន្ត្រីនគរបាលជាតិទាំង៥៤នាក់ ដែលទទួលរងការអនុវត្តវិន័យ ក្រោមរូបភាពលុបឈ្មោះ ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃនោះ រួមមានឈ្មោះដូចខាងក្រោម ៖៕