ចេញផ្សាយថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋបាននាំគ្នានិយាយថា តោកៗ សឹកមាត់ត្រដោក ឆ្អើតពោះក្របី នេះពួកគាត់ចង់បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន លោកខំស្រេក ដាក់បទបញ្ជា ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ មានអភិបាលខេត្ត អភិបាលស្រុក ជាគណៈបញ្ជាការឯកភាព នឹង មានជំនាញរដ្ឋបាលព្រៃឈើ មានបរិស្ថាន នឹងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត រហូតចាត់តាំង កងកម្លាំងរាជអាវុធហត្ថ លើផ្ទៃប្រទេស មានឯកឧត្តម សៅ សុខា ជាប្រធានគណៈបញ្ជាការឯកភាព ឲ្យយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ នឹងបទល្មើស ព្រៃឈើខុសច្បាប់ ឲ្យខាងតែបាន តែផ្ទុយទៅវិញ គេនៅតែសង្កេតឃើញ មេឈ្មួញធំៗ មានលុយ មានអំណាច ឃុបឃិត ជាមួយក្រុមមន្ត្រីពុករលួយ បន្តធ្វើសកម្មភាព បទល្មើសព្រៃឈើ យ៉ាងពេញបន្ទុក សម្រាប់ចែកលុយគ្នាដាក់ហោប៉ៅ ធ្វើមានធ្វើបាន យ៉ាងសុខស្រួល មិនខ្វល់ពីបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន អ្វីទាំងអស់។
ជាក់ស្ដែងថ្មីៗនេះ មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ នៅស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកបាកាន បានឲ្យដឹងថា ជំនួញឈើ បានកម្រើកឡើងវិញ ក្រោយពីមានភាពស្ងប់ស្ងាត់មួយរយៈខ្លី បច្ចុប្បន្នគេសង្កេតឃើញ ឈ្មួញឈ្មោះ ជា ពៅ និងបក្ខពួក ចុះប្រទិញឈើធ្នង់ នឹងឈើរាជកុល ធ្វើសកម្មភាពដឹកជញ្ជូន ទាំងយប់ ទាំងថ្ងៃ ក្នុងមូលដ្ឋាពួកគាត់យ៉ាងរលូន ដោយគ្មានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធណា ចាត់វិធានការបង្ក្រាបឡើយ? ។ ហើយសូម្បីតែលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ នឹងជាគណៈបញ្ជាការឯកភាពខេត្ត ក៍ពុំមានវិធានការបង្ក្រាប សង្ស័យពាក់ព័ន្ធ ទៅនឹងផលប្រយោជន៍ ជាថ្នូរនឹងមិនបង្ក្រាបផងមិនដឹង? ។
ប្រភពបានឲ្យដឹងទៀតថា? យ៉ាងហោចណាស់ ក្នុងមួយថ្ងៃៗ ឈ្មួញ ឈ្មោះ ជា ពៅ និងបក្ឃពួក អាចប្រមូលទិញឈើធ្នង់ ឈើរាជកុល និងឈប្រណីតផ្សេងៗ ទៀតនៅក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកបាកាន បានជាង២០តោន ហើយនៅក្នុង ស្រុកវាលវែង ឈ្មួញរូបនេះ មានទីតាំងស្តុកឈើ ធំមួយផងដែរ។ ហើយឈ្មួញ ជា ពៅ ក៏មានបែងចែក ផលប្រយោជន៍ ដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពុករលួយ ជាប្រចាំទើបអាចគេចផុតពីការ បង្កា្របជារៀងរហូតបែបនេះ?។
សកម្មជនព្រៃឈើ បានរាយការណ៍ថា? មកដល់ពេលនេះឈ្មួញឈ្មោះ ជា ពៅ និងបក្ខពួក កំពុងប្រមូលទិញឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ចេញពីស្រុកវាលវែងនិងស្រុកភ្នំក្រវាញ យ៉ាងពេញបន្ទុក ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ច ណាហ៊ានប៉ះពាល់ ឈ្មួញរូបនេះឡើយ?។ ហើយស្រុកវាលវែង និងស្រុកភ្នំក្រវាញ សព្វថ្ងៃនេះ ឈ្មួញឈ្មោះ ជា ពៅ ដែលមានកូនជឹង ២នាក់ឈ្មោះ ម៉ាច និងឈ្មោះ ភា នៅតែបន្តប្រមូល ទិញឈើប្រណីត ដូចជាប្រភេទឈើធ្នង់ និងរាជកុល ជាដើម ដឹកចេញពីស្រុកភ្នំក្រវាញ និងស្រុកវាលវែង យ៉ាងគឃ្លើនដដែល ហើយមួយផ្នែក នៃឈើនោះ ត្រូវគេដឹកចេញទៅស្រុកយួន? ដោយឆ្លងកាត់ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ ។ ការដែលឈ្មួញ ជា ពៅ អាចបន្តប្រព្រឹត្តបទល្មើស យ៉ាងងងើល គឺដោយសារអាងមានខ្នងបង្អែក ជាមន្ត្រីធំៗ ក្នុងខេត្តពោធិ៍សាត់? ដោយក្នុងនោះមានទាំងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីនគរបាលធំៗ ក្នុងខេត្តនេះ និងមេញ្ជាការរងកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ ម្នាក់ផងដែរ?។
មជ្ឈដ្ឋានទូទៅ បានកត់សម្គាល់ថា? មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តពោធិ៍សាត់ តែងតែបង្ក្រាបបទល្មើសព្រៃឈើ បានជាច្រើនករណី ហើយឃាត់រថយន្តដឹកឈើ ទាំងតូចទាំងធំ រាប់សិបគ្រឿង និងរឹបអូសឈើ ជាច្រើនរយម៉ែត្រគូប។ ក៏ប៉ុន្តែ ភាគ
ច្រើននៃការង្ក្រាបនោះ មន្ត្រីជំនាញ និងសមត្ថិច្ចពាក់ព័ន្ធ មិនបានឃាត់ខ្លួន ម្ចាស់រថយន្តដឹកឈើ យកទៅចាត់ការតាមច្បាប់ទេ? ហេតុនេះហើយ ទើបឈ្មួញឈ្មោះ ជា ពៅ នៅតែបន្ត ដឹកជញ្ជូនឈើខុសច្បាប់ ដោយគ្មានញញើត អ្វីទាំងអស់?។ កន្លងទៅថ្មីៗនេះ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាបរថយន្តដឹកជញ្ជូនឈើប្រណីត នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ ពីអត្តសញ្ញាណ ឈ្មួញម្ចាស់ឈើឡើយ? ហើយអ្នកបើកបររថយន្ត ក៏អាចរត់គេចខ្លួន យ៉ាងស្រួលៗ?។ ហេតុនេះហើយ ទើបឈ្មួញជាច្រើននាក់ ជាពិសេសឈ្មោះ ជា ពៅ និងបរិវារឈ្មោះ ធា និងឈ្មោះ ម៉ាច នៅតែបន្តសកម្មភាព ប្រមូលទិញឈើ និងដឹកជញ្ជូនឈើ ចេញពីខេត្តពោធិ៍សាត់ ដោយគ្មានឧបសគ្គអ្វីទាំងអស់?។
ប្រភពពីសមត្ថកិច្ចតូចតាច ក្នុងខេត្តពោធិ៍សាត់ មួយចំនួន បានបង្ហើបឲ្យដឹងថា? រហូតមកដល់ពេលនេះឈ្មួញឈ្មោះ ជា ពៅ ដែលមានខ្នងបង្អែករឹងមាំកំ ពុងតែបន្តសកម្មភាព ដឹកជញ្ជូនឈើប្រណីត ឆ្លងកាត់ខេត្តពោធិ៍សាត់ ចេញទៅស្រុកយួន ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធ ណាចាត់វិធានការបង្ក្រាបឡើយ? គឺមានតែអ្នកចាំទទួលលុយ?។
ប្រភពបានឲ្យដឹងទៀតថា? ឈ្មួញឈ្មោះ ជា ពៅ ដែលមានទីលំនៅ ក្នុងភូមិ អណ្តូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺជាឈ្មួញដែលល្បីខាងដឹកជញ្ជូនឈើប្រណីត ជាយូរមកហើយ ព្រោះមានទំនាក់ទំនងស្និទ្ធ ជាមួយមន្ត្រីធំៗ ក្នុងខេត្តពោធិ៍សាត់? ។ ជាងនេះទៅទៀត មានពេលខ្លះ ឈ្មួញឈ្មោះ ជា ពៅ បានយកឈ្មោះមន្ត្រីជាន់ខ្ពស់ នៅក្នុងខេត្តពោធិ៍សាត់ ជាពិសេស យកឈ្មោះលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ទៅប្រើដើម្បីកាងមុខរបរ ដឹកជញ្ជូនឈើប្រណីតខុសច្បាប់របស់ខ្លួន យ៉ាងគឃ្លើន ហើយរថយន្តដឹកឈើ តែងទៅដល់គោលដៅជានិច្ច។
ដោយមានការចោទប្រកាន់ ពីប្រជាពលរដ្ឋ ក៍ដូចជា សកម្មជនការពារព្រៃឈើ ថាក្នុងករណីបទល្មើសព្រៃឈើនេះ ក៍អាចពាក់ព័ន្ធ ជាមួយ លោក ម៉ៅ ធនិន ជាអភិបាលខេត្ត ផងដែរ មកទល់ថ្ងៃនេះ អង្គភាព CSN ពុំអាចស្វែងរក សំការបកស្រាយពន្យល់បំភ្លឺ ពីលោក ម៉ៅ ធនិន អភិបាលខេត្តបានទេ ដោយទូរស័ព្ទរបស់លោក មិនអាចធ្វើការទំនាក់ទំនងបាន ហេតុនេះអង្គភាពយើង រងចាំការបកស្រាយ នៅពេលក្រោយ។ អង្គភាពយើង នៅមានជាច្រើនវគ្គទៀត ដែលលើកមកចុះផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ដោយអ្នកប្រមាញ់់