លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រងការរិះគន់ថាជាអ្នកបើកភ្លើងខៀវ ឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ នឹងបក្ខពួក ជំរុញប្រជាពលរដ្ឋ ឲ្យចូលកាប់ឈើក្នុងដែនព្រៃការពារអភិរក្ស នឹងព្រៃសហគមន៍ ស្រុកជ័យសែន

ចេញផ្សាយថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តព្រះវិហា ៖ ប្រជាពលរដ្ឋ ក៍ដូចមន្រ្តីសមត្ថកិច្ចតូចតាច នឹងមន្ត្រីរាជការ មួយចំនួននៅ ខេត្តព្រះវិហា បានលើកឡើង នឹងរិះគន់ថា? បច្ចុប្បន្នគេបានសង្កេតឃើញ ក្រោមការដឹកនាំ របស់លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហា នឹងជាប្រធានគណៈបញ្ជាការឯកភាព ក្នុងការទប់ស្កាត់ នឹងបង្ក្រាប រាល់បទល្មើសព្រៃឈើផងដែរនោះ ហាក់ដូចជាគ្មានសកម្មភាព បង្ក្រាបសោះ ទុកឲ្យឈ្មួញធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក បែជាជំនាញ នឹងសមត្ថកិច្ច ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយ
ចំនួន នាំគ្នាសម្ងំឈឹង ធ្វើដូចមិនដឹងមិនឭអ្វីទាំងអស់? ទំនងត្រូវថ្នាំសណ្ដំ របស់ឈ្មួញគ្រាក់ៗ ទាំងនោះហើយ?។

តាមប្រភពខាងលើ បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនឈ្មោះ « សំអឿន សុវណ្ណ » កំពង់ចាប់ដៃគូ ជាមួយឧកញ៉ាម្នាក់ ទៅឈរជើងនៅលើទឹកដី ខេត្តព្រះវិហារ ដ៍ល្បីឈ្មោះ បាននឹងកំពុងឲ្យបក្ខពួកខ្លួន ដើរបំផុះ នឹងយកលុយ ទិញទឹកចិត្តប្រជាពលរដ្ឋ ឲ្យធ្វើសកម្មភាព ចូលកាប់បំផ្លាញព្រៃឈើ នៅដែនព្រៃការពារអភិរក្ស នឹងដែនព្រៃសហគមន៍ នៅចំណុច ភូមិ អូរស្នៀត ឃុំ អូរស្នៀតស្រុកជ័យសែន?។ ហើយព្រៃឈើទាំងនោះ បើគ្មានការទប់ស្កាត់ទេ មុខតែរលាយ វិនាសហិនហោច មិនខាង ព្រោះសកម្មភាពកាប់បំផ្លាញនេះ ពួកគេប្រើដោយរណាយន្ដ រាប់រយគ្រឿង សម្រុកកាប់ឈើទាំងនោះ មានដួចជាឈើធ្នុង.សុគ្រំ .គគី .ត្រាច .ជាដើម ។ល។ នឹងមានរថយន្ដប៉ាកុង ជាច្រើនគ្រឿង កំពុងធ្វើសកម្មភាព ដឹកជញ្ជូន ឈើទាំងដុល ចេញពីចំណុចខាងលើនេះ ចូលមកក្រុមហ៊ុន ឈ្មោះ « សំអឿន សុវណ្ណ » ដើម្បីអាច្រៀកកែច្នៃ ដឹកចេញតាមរថយន្តយីឌុបធំៗ ឆ្ពោះទៅភ្នំពេញ យ៉ាងរលូន ។

ប្រភពពីមន្ត្រីតូចតាច បានឲ្យដឹងថា ឈើទាំងនោះ មានឈើប្រភេទលេខ១ នឹងលេខ២ ក្រោយពីឈ្មួញធ្វើការអាច្រៀកកែច្នៃរួច ត្រូវបានឈ្មួញដឹកចេញ តាមរថយន្តធុនធំៗ ចេញពីក្រុមហ៊ុន ឆ្ពោះទោភ្នំពេញ បានយ៉ាងរលូន ដោយមានការឃុបឃិត រវាងឈ្មួញនឹងមន្ត្រីស្ថាប័នពាក់ព័ន្ធ បំភាន់ភ្នែកមហាជន ពីឈើខុសច្បាប់ ឲ្យក្លាយមកជាឈើមានច្បាប់ ដឹកចែកចាយតាមដេប៉ូ តាមបណ្ដាលខេត្ត នឹងក្រុងភ្នំពេញ ដោយមិនខ្វល់ពីការបង្ក្រាប ពីសំណាក់សមត្ថកិច្ចអ្វីទាំងអស់។

ប្រភពពីសហគម៍ ការពាព្រៃឈើ ខេត្តព្រះវិហ៊ារ បាននាំគ្នាធ្វើការចោទប្រកាន់ថា ការកាប់បំផ្កាញព្រៃឈើ ក្នុងដែនព្រៃការពារអភិរក្ស នឹងដែនព្រៃសហគមន៍ ខាងលើ គឺមានការបើកដៃ ពីមន្ត្រីស្ថាប័នពាក់ព័ន្ធ មានដូចជា មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីមន្ទីបរិស្ថានខេត្ត នឹងអាចមានការពាក់ព័ន្ធ ជាមួយលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហ៊ារ នឹងជាគណៈបញ្ជាការឯកភាព ផងដែរ ទើបមេឈ្មួញ ឈ្មោះ សំអឿន សុវណ្ណ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត ទាំងកាប់ឈើ និងដឹកជញ្ជួនឈើ ដោយគ្មានខ្វល់ ពីការរំខាន ពីសមត្ថកិច្ចឡើយ ។

ចំណែកប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ នៅខេត្តព្រះវិហារ ក៍បានរិះគន់ដែរថា បើទោះជាកន្លងមក រដ្ឋាភិបាល បានចាត់វិធានការក្តៅ ឬបានបង្កើតគណៈកម្មការចម្រុះ ដើម្បីបង្រ្កាប បទល្មើសព្រៃឈើក៍ដោយ ក៍ព្រៃឈើនៅតែវិនាសហិចហោចដដែល ព្រោះឈ្មួញឈើ នៅតែអាចកាប់ឈើចេញពីតំបន់អភិរក្ស យកទៅលក់តាមអំពើចិត្តដដែល។ ហេតុនេះ ប្រជាពលរដ្ឋខេត្ត នឹងមន្ត្រីរាជការ ក្នុងព្រះវិហារ បានស្នើដល់រដ្ឋាភិបាល នឹងលោក សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នឹងជាប្រធានគណៈកម្មការ ក្នុងការបង្ក្រាបបទល្មើស ព្រៃឈើ គប្បីធានាថា បទល្មើសព្រៃឈើ ត្រូវតែទប់ស្កាតដោយប្រសិទ្ធភាព និងមានតម្លាភាពផង ព្រោះសព្វថ្ងៃនេះ សមត្ថកិច្ច បង្រ្កាបបានតែបទល្មើសព្រៃឈើ តូចតាចប៉ុណ្ណោះ ចំណែកឈ្មួញមានកុយ មានអំណាចធំៗ គ្រាក់ៗ នៅតែអាចប្រព្រឹត្ត បទល្មើសព្រៃឈើដោយគ្មានញញើតអ្វីទាំងអស់។

ពាក់ព័ន្ធ ការលើកឡើងខាងលើ មកទល់ថ្ងៃនេះអង្គភាព CSN ពុំអាចស្វែងរក សំការបកស្រាយពន្យល់បំភ្លឺ ពីក្រមហ៊ុន ឬតំណាងក្រុមហ៊ុន ឈ្មោះ សំអឿន សុវណ្ណ នឹងមន្ត្រីស្ថាប័នពាក់ព័ន្ធ នឹងលោក អ៊ុន ចាន់ដា អភិបាលខេត្តបានទេ ដោយគ្មានលេេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ហេតុនេះអង្គភាពយើង រងចាំការបកស្រាយ នៅពេលក្រោយ។ អង្គភាពយើង នៅមានជាច្រើនវគ្គទៀត ដែលលើកមកចុះផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author