លោក ភេ សុមុនី មេគយរាជធានីភ្នំពេញ កាន់តែងគឃ្លើនគ្មានញញើត ក្នុងការចាត់ក្រុមមន្ត្រីដើរប្រមូលលុយ តាមឃ្លាំងស្តុកទំនិញដាក់ហោប៉ៅ

ចេញផ្សាយថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ភ្នំពេញ ៖ ឈ្មួញ​និង​អាជីវករ​មួយចំនួន​ នៅក្នុង​រាជធានី​ភ្នំពេញ បាន​លាតត្រដាង ជា​បន្តបន្ទាប់ នូវ​រឿងអាស្រូវ​ពុករលួយ​ របស់លោក ភេ ​សុ​មុនី ប្រធាន​សាខាគយ ​និង​រដ្ឋាករ រាជធានី​ភ្នំពេញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ នឹងមានការអំពាវនាវ ជំរុញ​ឲ្យលោក អូន​ ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងលោក គុណ ញឹម អគ្គនាយដ្ឋានគយ នឹងរដ្ឋាករកម្ពុជា អោយពិនិត្យមើល​ បញ្ហា​មិនប្រក្រតី របស់មេសាខាគយ រាជធានីភ្នំពេញរូបនេះផងដែរ តែទោះយ៉ាងណាក៍ដោយ ក៍នៅតែគ្មានវិធានការទប់ស្កាត់ នឹងនៅតែបណ្ដោយឲ្យ ក្រុមមន្ត្រីពុករលួយ របស់លោក ភេ សុមុនី ដើរធ្វីផ្គរធ្វើភ្លៀង គាបជំរិតឈ្មួញនឹងអាជីវករ ដែលរកស៊ីបង់ពន្ធត្រឹមត្រូវ លើកមុនថែមទៀត?។

ប្រភពឈ្មួញនឹងអាជីវករខាងលើ ​បានបន្តឲ្យដឹងថា? មកទល់ពេលនេះ លោក ​ភេ សុ​មុនី ប្រធាន​សាខាគយ​ និង​រដ្ឋាករ​ រាជធានីភ្នំពេញ នៅតែបន្តយកអំណាច ចាត់ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ​ជាច្រើនក្រុម ​ដើរ​ប្រមូល​លុយ តាមរបៀបពុករលួយ នៅតាមបណ្ដាល​ឃ្លាំង​ស្តុកទំនិញ​ ក្នុង​រាជធានី​ភ្នំពេញដដែរ?។ មិនថាទំនិញ​ទាំង
នោះ នាំចូល​ដោយគេចពន្ធ ឬ​បង់ពន្ធ​ត្រឹមត្រូវ​នោះទេ ក៏​កូនចៅ លោក ភេ ​សុ​មុនី តម្រូវ​ឲ្យ​បង់លុយ ​តាម​ការទាមទារ របស់​ពួកគេ​ដដែល? បើ​មិន​ដូច្នេះ​ទេ​ ពួកគេ​ទាមទារ​រើកកាយ ឬ​ត្រួតពិនិត្យ​ឯកសារ​ ដោយពួកគេសម្អាងថា៖ នេះគឺជាបញ្ជារបស់មេ ភេ សុមុនី ប្រធាសាខាគយរាជធានីភ្នំពេញ? ។

ប្រភពខ្លះ​ បានឲ្យ​ដឹងថា៖ សព្វថ្ងៃនេះ ​ពួកគេ​ត្រូវ​បង់លុយ​ឲ្យ​លោក ភេ​ សុ​មុនី​ ផង​ និង​សម្រាប់​មន្ត្រី​គយ​ ដែលមាន​ភារកិច្ច​ មក​ប្រមូល​លុយ​ ទាំងនោះ​ផង ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ ​ត្រូវ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង ​ក្នុង​របរ​រកស៊ី​ប្រចាំថ្ងៃ។ ហើយក៍មានការស្នើសុំ អោយអង្គភាព ​ប្រឆាំង​អំពើពុករលួយ ដែលមាន លោក ឱម យិនទៀង ជា​ប្រធានអង្គភាព គួរ​បើកការស៊ើបអង្កេត​ផងដែរ ព្រោះ​អំពើពុករលួយ ​របស់ លោក ភេ សុ​មុនី និង​បក្ខពួក​ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ យ៉ាងពេញបន្ទុក ធ្វើ​ឲ្យ​ប៉​ពាល់​យ៉ាងខ្លាំង​ ដល់​ការរស់នៅរកស៊ីស្របច្បាប់ របស់ឈ្មួញ​ និង​អា​ជីករ​ ដែលបានបង់ពន្ធ​ត្រឹមត្រូវ​ ក្នុងការនាំចូល​ទំនិញ ​ពី​ប្រទេសជិតខាង​ មក​លក់​ចែកចាយ ​ក្នុង​រាជធានី​ភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ច នឹងមន្ត្រីរាជកា នៅក្នុងរាជធានីភ្នំពេញមួយចំនួន បានលើកឡើងថា? លោក​ ភេ ​សុ​មុនី​ ប្រធាន​សាខាគយ ​និង​រដ្ឋាករ ​រាជធានី​ភ្នំពេញ​ ហ៊ាន​ធ្វើអ្វីៗ តាម​អំពើ​ចិត្ត​ ដោយ​មិន​ខ្លាចក្រែង​ញញើត​នេះ គឺមានខ្នងបង្អែកដ៍រឹងមាំ នៅនាយកដ្ឋាយគយ នឹងរដ្ឋាករកម្ពុជា ទើបលោក ភេ​ សុ​មុនី អាចបង្កើត​មនុស្ស​ស្និទ្ធ រប​ស់​ខ្លួន​ ជាច្រើនក្រុម ​ឲ្យ​ដើ​ប្រមូល​លុយ ​តាម​ឃ្លាំង​ស្តុក​ទំនិញ​ ក៏ដូចជា​កន្លែង​លក់ទំនិញ​បោះ​ដុំ​ តាម​អំពើ​ចិត្ត​ ទោះបី​ទំនិញ​ទាំងនោះ ​នាំចូល​ស្របច្បាប់​ ក៏​ចៀស​មិន​ផុត ពី​ការបង់​លុយ​ដែរ?។ ដោយឈ្មួញ​និង​ក្រុម​អា​ជីករ​ មិន​ចង់​ឲ្យ​ខាត​ពេលវេលា​រកស៊ី​ ក៏​បង្ខំចិត្ត​បង់លុយ​ ឲ្យលោក​ ភេ​ សុ​មុនី​ និង​បក្ខពួក​ ទាំង​ឈឺចាប់​ ហើយក៏​អត់ទ្រាំមិនបាន បើក​កកាយ​រឿងអាស្រូវ​នេះ ជា​បន្តបន្ទាប់​ផងដែរទៅ ​ដើម្បី​ឲ្យ​ក្រសួង ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​ដឹងឮ​ រឿង​អាស្រូវ​ពុករលួយ ​របស់​ប្រធាន​សាខាគយ​ រាជធានី​ភ្នំពេញ រូបនេះ។

បញ្ហា​ខាងលើនេះ ​ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសូឯួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ នឹងលោក គុណ ញឺម អគ្គនាយកគយ មិនគួរ​មើលរំលង ​តទៅទៀត​ទេ ព្រោះ​ពីមួយថ្ងៃ ទៅមួយថ្ងៃ លោក​ ភេ​ សុ​មុនី ប្រធាន​សាខាគយ​ រាជធានី​ភ្នំពេញ​ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើ​ពុល​រលួយ ​កាន់តែខ្លាំងៗ។ នឹងមានការ​រិះគន់ថា ​លោក​ ភេ​ សុ​មុនី​ មិន​បង្ក្រាប​ឈ្មួញ ​ដែល​នាំចូល​ទំនិញគេចពន្ធ ​និង​ទំនិញ​ខុសច្បាប់​ទេ បែជាឃុបឃិត ជាមួយឈ្មួញទាំងនោះ ធ្វើឲ្យ​បាត់​ចំណូ​ពន្ធរដ្ឋ​ រាប់សិបម៉ឹនដុល្លារ ក្នុង១ឆ្នាំៗ គិតតែពីប្រយោជន៍ ប្រមូលុយដាក់ហោប៉ៅ ​ធ្វើ​មាន​ធ្វើបាន ​តែបក្ខពួក​ខ្លួនឯង មួយក្ដាប់តូចទៅវិញ?។

ពាក់ព័ន្ធ​និងលើកឡើងខាងលើ​ ពីសំណាក់ក្រុម​ឈ្មួញ នឹងអាជីវករ មកទល់ថ្ងៃនេះ អង្គភាព CSN ពុំ​អាចស្វែងរក​សុំ​ការបំភ្លឺ​ ពីលោក ​ភេ​ សុ​មុនី ប្រធាន​សាខាគយ​រាជធានី​ភ្នំពេញបានទេ ដោយពុំមានលរខទូរស័ព្ទទំនាក់ទំនង អង្គភាពយើងរងចាំ ទទួលយកការបំភ្លឺនៅពេលក្រោយ រាល់ម៉ោងធ្វើការ។ ពាក់ព័ន្ធករណីខាងលើ អង្គភាពយើង នៅមានជាច្រើនវគ្គទៀត ដែលលើកមកចុះផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author