មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក អូន ព័ន្ធមុនីរ័ត្ន នឹងលោក គុណ ញឺម មិនគួរបណ្ដោយឲ្យលោក ព្រាប គារ៉ាត់ មេគយចល័តនឹងបក្ខពួក ប្រព្រឹត្តអំពើពុករលួយ តទៅទៀតទេ

ចេញផ្សាយថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ត្បូងឃ្មុំ ៖ លោក ព្រាប គារ៉ាត់ មេគយចល័ត ត្រូវបានគេមើលឃើញថា កំពុងផ្គើន​និង​បទបញ្ជា ​របស់​រាជរដ្ឋាភិបាល ដែលបានចេញ​បទបញ្ជា​ លេខ ០១ ប.ប ចុះ​ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦​ កន្លងមកនេះ។ ដោយ ដាក់កុងត្រូលជជុះ ចំនួ​ន២កន្លែង​ ទី១ ឋិតនៅជាប់ម្តុំ​រង្វង់​មូល ក្រែក​ជី​មាន់ ទី២ នៅ​ចំណុច​ ភូមិហួច ឃុំក្រែក ស្រុកពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ ចាំគាបជំរិតយកលុយ ពីប្រជាពលរដ្ឋ​ រករស៊ី​ដឹកបន្លែ និងផ្លែឈើ​ គ្រប់​ប្រភេទ ​ចេញពី​ប្រទេស​វៀតណាម ឆ្លង​កាត់តាម​បណ្ដោយផ្លូវជាតិ​លេខ​ « ៧អា » ដើម្បី​យកទៅលក់​នៅលើ​ទីផ្សារ​ ក្នុងប្រទេសកម្ពុជា។

បើ​យោងតាម​ប្រភពព័ត៌មាន ​ពី​ប្រជាពលរដ្ឋ​ ដែល​ប្រកបមុខរបរ ​រកស៊ី​ដឹក​បន្លែ ផ្លែឈើ គ្រប់​ប្រ​ភេទ​ ពី​ប្រទេស​វៀតណាម​ ដើម្បី​យកមក​លក់​ នៅលើ​ទីផ្សារ​ទូទាំង​បណ្តាល​រាជធានី​ខេត្ត ​បាន​ឲ្យ​ដឹងថា? ជាទូទៅ​ពួកគាត់​ តែងតែ​មន្ត្រីគយ ប្រចាំទីនោះ តម្រូវឲ្យបង់
លុយ ​ចាប់ពី ៥០០០០រៀល​ « ប្រាំម៉ឺនរៀល » ទៅ១០.០០០០រៀល? « ដប់ម៉ឺនរៀល » ​ក្នុង​មួយ​រថយន្ត​សាំង​យ៉ុង​ ឲ្យ​ទៅ​គយ​ចល័ត ក្រោមការគ្រប់គ្រង របស់លោក ព្រាប គារ៉ាត់ ប្រចាំនៅទីនោះ។

ប្រភព​ដដែល​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា? ជាទូទៅ​ពួកគាត់​ និង​បងប្អូន ​អ្នករកស៊ី​ដឹក​បន្លែ និងផ្លែឈើ​ដទៃទៀត ​តែងតែ​បង់លុយ ​ឲ្យ​កូនចៅ លោក ព្រាប គា​រ៉ាត់ មិនដែល​ខាន​នោះទេ​ បើ​សិនណា​ ពួកគាត់​ចង់​បើករថយន្ត​ ដឹក​បន្លែ​ និងផ្លែឈើ​ រត់គេច​មិន​បង់លុយ​ ត្រូវបាន លោក ព្រាប គា​រ៉ាត់ និង​បញ្ជា​ឲ្យ​បក្ខពួក​របស់ខ្លួន ​មាន​ដូចជាប៉េអឹម​ជាដើម ​ជិះឡាន ឬម៉ូតូ ប្រដេញទៅ​ចាប់​អូស​រថយន្ត​ ដឹក​បន្លែ​និងផ្លែឈើ​ របស់​ពួកគាត់​ មក​ពិន័យ​ ក្នុង​ក្បាលឡានមួយ ​ចាប់ពី ៨០០០០០០រៀល « ប្រាំបី​លានរៀល » ទៅ ១០ ០០០ ០០០រៀល? « ដប់​លាន​រៀលរៀល »។ ហើយក្នុងការផាកពិន័យនេះ មិនបានបញជូនឡានទៅលើទេ គែលលក ព្រាប គារ៉ាត់ ធ្វើការដោយស្ងាត់ៗ សង្ស័យលុយទាំងនេះ ធ្លាក់ចូលហោប៉ៅ ព្រាប គារ៉ាត់ នឹងចែកឲ្យមន្ត្រីគយតូចតាច ប្រចាំនៅទីនោះ បន្តិចបន្ទួន សម្រាប់បិទមាត់ កំឲ្យបែករឿងទៅដល់មេលើ រួចជាការស្រាច់ នេះហៅថាស៊ីដាច់មេលើ។

ប្រភព​ដដែល​ បាន​ឲ្យ​ដឹង​ទៀតថា លោក ព្រាប គា​រ៉ាត់ និង​បក្ខពួក រាល់ពេលពួកគាត់បង់លុយ ឬចាប់អូសឡានផាកពិន័យ មិនដែល​មន្ត្រីគយទាំងនោះ ចេញ​វិ​ក្ក័​យ​ប​ត្រ​ ឲ្យ​ពួកគាត់​ត្រឹមត្រូវ​នោះទេ។ ហើយម៉្យាងទៀត ​បើសិនណា ​ពួកគាត់​ចង់​បើកឡានដឹក​បន្លែ​ និងផ្លែឈើ​រត់គេច ​ពី​គយ​ចល័ត « ឬ​កុងត្រូលជជុះ » របស់លោក ព្រាប ​គា​រ៉ាត់ នេះ គឺមិន​ងាយ​បានសម្រេច​នោះទេ ពីព្រោះ​ បក្ខពួក​របស់លោក ព្រាប គា​រ៉ាត់ បាន​បណ្តាក់​គ្នា​ដូច​ខ្យង​ នៅតាម​ព្រំដែន​វៀតណាម​ និង​ខ្មែរ ​ដើម្បី​កត់សម្គាល់​ រថយន្ត​ដឹក​ផ្លែឈើ និងបន្លែគ្រប់​ប្រភេទ។

ទាក់ទិននឹងបញ្ហាខាងលើ មកទល់ថ្ងៃនេះ អង្គភាព CSN ពុំអាចស្វែងរក សំការបកស្រាយពន្យល់បំភ្លឺពីលោក ព្រាប គារ៉ាត់ មេគយចល័តបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ហេតុនេះអង្គភាពយើង រងចាំការបកស្រាយពីសាមីខ្លួន នៅពេលក្រោយ។ អង្គភាពយើង នៅមានជាច្រើនវគ្គទៀត ដែលលើកមកចុះផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

Share on Facebook