ធ្លាយដំណឹងថា ម្ចាស់បទ «មេឃកំពុងភ្លៀងហើយ» ចូលផលិតកម្មថោន ខណៈTeaser MV ថ្មីរបស់ខ្លួនទើបចេញ

ម្ចាស់បទ Original Song មេឃកំពុងភ្លៀងហើយ ដែលភាគច្រើនគេស្គាល់ថា Hak Record ឈ្មោះពិតគឺ លោក រិទ្ធ ស៊ុនហាក់ នោះពេលនេះមានដំណឹងល្អៗមកជូនអ្នកគាំទ្ររបស់គាត់។

ដែលដំណឹងទី១នោះគឺ Teaser MV វីដេអូបទចំរៀង មេឃកំពុងភ្លៀងហើយ បានចេញមកហើយ គឺថាគ្រាន់តែចេញភ្លាមមានអ្នក Like និង Share ច្រើនណាស់ ដល់ទៅរាប់ម៉ឺនអ្នកឯណោះ។

ចំណែកឯដំណឹងល្អទី២វិញ គឺថាម្ចាស់បទOriginal Song ម្នាក់នេះកំពុងតែបោះជំហ៊ានឈានចូលទៅកាន់ ផលិតកម្មថោន ដែលជាទ្រនំខ្ពស់មួយល្បីឈ្មោះ និងពោរពេញទៅដោយមនុស្សមានសមត្ថភាព និងបទពិសោធន៍ជាច្រើនឆ្នាំ។

 

ដកស្រង់៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មថោន

សម្រួលអត្ថបទដោយ៖ Racool

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author