គួរឲ្យសរសើរ លោក ជុយ សុឃាង ក្នុងការរកលុយតាមរបៀបពុករលួយ រហូតប្រជាពលរដ្ឋដាក់ងារ ជាមេព្រៃឈ្លើងជញ្ជក់ឈាម

ចេញផ្សាយថ្ងៃច័ន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តមណ្ឌលគិរី ៖ ថ្មីៗនេះ មានសេចក្ដីរាយការណ៍ ពីសមត្ថកិច្ច នៅស្រុកកែវសីមា បានឲ្យដឹងថា ប្រជាពល
រដ្ឋ បាននាំគ្នាដាក់ងារ ឲ្យលោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកែវសីមា ថា? ជាមន្ត្រីឈ្លើង។

បើយោងតាមការដាក់ងារ ឈ្មោះពីប្រជាពលរដ្ឋ ដែលហៅលោក នាយផ្នែករដ្ឋបាលព្រៃឈើ កែវសីមាថា៖ ជាមេព្រៃឈ្លើងនោះ ព្រោះគេបានសង្កេតឃើញយ៉ាងច្បាស់ ដែលមិនអាចប្រកែកបាន ជាក់ស្តែងកាលពីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ លោក ជុយ សុឃាង នាយផ្នែករូបនេះ បានដេញកៀរផ្តួលម៉ូតូ ដឹក
ឈើគល់ និងជំនៀរឈើ ខណៈក្មេងដឹកឈើនោះ បង់
ប្រាក់មិនដល់តម្លៃ របស់ខ្លួនចង់បាន ក៍បើករថយន្តរបស់ខ្លួន ដេញកៀរផ្តួលតែម្ដង ហើយចាប់យកមកដាក់ស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើ កែវសីមា ជំរិតទាមទារ យកប្រាក់ ពីក្មេងរងគ្រោះ ចំនួន ៣០០ដុល្លារ ជាសំណង នឹងចិត្តខឹង ប្រឹងដេញតាម។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ក្នុងថ្ងៃល្ងាចដដែល លោក ជុយ សុឃាង ដែលមានងារជាមេព្រៃឈ្លើងនោះ មិនបានស្កប់ចិត្ត នឹងទឹកប្រាក់ ៣០០ដុល្លារនោះ ក៍បន្តដំណើរ ដើររកប្រាក់បន្ថែមទៀត ក៍ប្រទះ
ឃើញរថយន្តកាមរីស្វិត ដឹកឈើដុំឥដ្ឋ ចំនួន ១៧ដំុ ភ្លាមៗនោះ លោក ជុយ សុឃាង មិនបង្អង់យូ ក៍បើក
រថយន្តរបស់ខ្លួន ពណ៌ទឹកបុិច ពាក់ស្លាកលេខ ភ្នំពេញ 2 F. 2898 ដេញតាមយករថយន្ត ទៅរាំងមុខរថយន្តកាមរីស្វិ ធ្វើឲ្យរថយន្តកាមរីស្វិត ដឹកឈើ (ប្រភេទដុំ ឥដ្ឋ) បុកខូចកាង នឹងបែកស្ដុបក្រោយមួយ។ ជាហេតុធ្វើឲ្យ លោក ជុយ សុឃាង ខឹងយ៉ាងខ្លាំ ក៍បញ្ជាទៅកម្លាំងអាវុធហត្ថស្រុក ឈ្មោះលោក ប៉ៃ លិន ជា មេ
បញ្ជាការរងប៉េអឹម ស្រុកកែវសីមា ចាប់វ៉ៃខ្នោះ បុរសដែលបើកបររថយន្ត កាមរីស្វិត ដឹកឈើប្រភេទដំុឥដ្ឋ ជាមន្ត្រីប៉ូលីស ដែលក្រីក្រ កូនច្រើន ឈ្មោះម៉ុំ រដ្ឋា (ហៅវន) យកមកដាក់ស្នាក់ការ ពេលមួយយប់ បន្ទាប់មកនាំទៅដាក់នៅបន្ទាយប៉េអឹម ស្រុកកែវសីមា ក្នុងបន្ទប់ឃំុខ្លួនមួយយប់ ព្រឹកឡើង ទើបនាំខ្លួនមកដោះស្រាយ ជំរិតយកប្រាក់ ដោយស្រពច្បាប់។

ប្រភពដដែរ បានបន្តថា តាមអ្វីដែលប៉ង របស់មន្ត្រីមេព្រៃ ងារជាឈ្លើង បឺតឈាមប្រជាពលរដ្ឋ ស្រពច្បាប់ លុះព្រឹកឡើង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ លោកជុយ សុឃាង មានឱកាសគំរាមជំរិត ដោយការសរសេរ ជាពាក្យបណ្តឹង ទៅតុលាការ។ តែដោយមានការអន្តរា
គមន៍ ពីមេៗប៉ូលិ ខេត្តមណ្ឌលគិរី លោក ជុយ សុឃាង ក៍យល់ព្រម ហើយក៍មានឱកាស បង្គាប់ក្នុងការដកពាក្យបណ្តឹង ទៅតុលាការ ចំនួន ៥០០ដុល្លារ (ប្រាំរយដុល្លារ ) ផ្សេងទៀត លោក ជុយ សុឃាង ជំរិតឲ្យលោក មុំ រដ្ឋា « ហៅវន » បង់ប្រាក់ចំនួន ១០០០ដុល្លារ ( មួយពាន់ដុល្លារ ) ជាថ្លៃសង់កំហឹង នឹងរថយន្តលោកខូចកាង នឹងស្តុបក្រោយមួយ ដោយឡែក ចំណែករថយន្តដឹកឈើ « ប្រភេទដំុឥដ្ឋ » នោះ គេធ្វើការផាកពិន័យចំនួន ១២០០ដុល្លារ ( មួយពាន់ពីរយដុល្លារ ) ផ្សេង។ ព្រោះតែពាក់ព័ន្ធ ក្នុងសាច់រឿងខាងលើនេះ ដែលធ្វើឲ្យលោក ជុយ សុឃាង មានឈ្មោះងារមួយទៀត ដែប្រជា
ពលរដ្ឋ ហៅថា ជាឈ្លើងដើរជញ្ជក់ឈាមគេ។

ពាក់ព័ន្ធករណីខាងលើនេះផងដែរ មកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ មានសេចក្ដីរាយការណ៍ថា គេបានឃើញ លោកអភិបាល នៃគណៈអភិបាល ស្រុកកែវសីមា បានសរសេរ បង្ហោះក្នុងផេករបស់លោកថា៖ សូមថ្នាក់ជាតិ មេតាកុំស៊ីញេប៉េ ឲ្យកូនចៅ មកច្រើនពេកព្រោះពួកទាំងនោះ មិនបានមកជួយទប់ស្កាត់ នឹងបង្ក្រាប បទល្មើសទេ មានតែមកបង្កបញ្ហា ដល់ប្រជា
ពលរដ្ឋ នឹងអាជ្ញាធរ ថ្នាក់ក្រោមជាតិ នៅមូលដ្ឋានទៅវិញ។

នៅក្នុងសកម្មភាព ដេញគាបយកប្រាក់ របស់លោក
នាយផ្នែក រដ្ឋបាលព្រៃឈើ ជុយ សុឃាង នេះ ត្រូវបានប្រជាពលរដ្ឋ សំណូមពរដល់ ឯកឧត្តម បេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរក្ខាប្រមាញ់ នឹងនេសាទ នឹងលិក ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី មេតាជួយពិនិត្យ នូវសកម្មភាព នឹងទង្វើរបស់នាយផ្នែកម្នាក់នេះផង បើពំុដូច្នោះទេ ប្រជាពលរដ្ឋមុខតែយល់ច្រឡំ ហើយមិនខុសអី ពីពាក្យស្លោកមួយ និយាយថា ខឹង គោ វ៉ៃរទេះ នោះទេ។

ជំវិញហេតុការទាំងអស់នេះ អង្គភាព CSN មិនអាចស្វែងរកសុំការបកស្រាយ ណាមួយ ពីលោកនាយផ្នែក ជុយ សុឃាង បានទេមកដល់ថ្ងៃនេះ ដោយគ្មានលេខ
ទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំទទួល
ការបកស្រាយបំភ្លឺ នៅពេលក្រោយ រាល់ម៉ោងធ្វើការ។
អង្គភាពយើង នៅមានជាច្រើនវគ្គទៀត ដែលលើកមកចុះផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយ
ចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង: