មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អស្ចារ្យមែន! គេហទំព័របរទេសដ៏ល្បីមួយបានចុះផ្សាយ និងកោតសរសើរពីស្នាដៃគំនូរ Doodle របស់វិចិត្រករខ្មែរយើងម្នាក់

​​គេហទំព័រ Boredpanda គឺជាគេហទំព័របរទេសមួយ ដែលតែងតែចុះផ្សាយនូវអត្ថបទល្អៗ និងរឿងរ៉ាវល្បីៗជុំវិញពិភពលោក ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះគឺ កាលពីពេលថ្មីៗកន្លងទៅនេះ គេហទំព័រមួយនេះបានចុះផ្សាយពីស្នាដៃសិល្បះគំនូរ Doodle ដែលមើលទៅមានភាពរស់រវើកលក្ខណៈធម្មជាតិបែប 3D របស់កូនខ្មែរយើងមួយរូប ដែលមានឈ្មោះថា (កុយ ​វីសុទ្ធកវី​ ) ។

គួរបញ្ជាក់ផងដែរថា លោក​ ​កុយ ​វីសុទ្ធកវី​ គឺ​ជា​វិចិត្រករ​មួយរូបដែលមានជំនាញគូរគំនូរប្រភេទ Doodle និងជាអ្នកជំនាញផ្នែករចនាក្រាហ្វិកបែបឌីជីថលដ៏អស្ចារ្យផងដែរ មិនតែប៉ុណ្ណោះ កាលពីឆ្នាំ ២០១៦ គេហទំព័របរទេសដ៏ល្បី Business Insider ក៏ធ្លាប់ចុះផ្សាយ និងដាក់ងាយអោយលោកថា ជាវិចិត្រករឯក របស់ពិភពលោកទៀតផង៕

 

ប្រភព៖ Boredpanda

ប្រែ​សម្រួលដោយ៖ Racool

Share on Facebook