លោក សុំ សុវណ្ណារិទ្ធ មេគយខេត្តប៉ៃលិន នឹងលោក ទី ប៊ុនឡង់ មេគយច្រកព្រំ កំពុងជិះសេះលែងដៃ ក្នុងការប្រមូលពន្ធ

ចេញផ្សាយថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

​ខេត្ត​ប៉ៃលិន​៖ រឿងមិនគួរឲ្យជឿ ​វត្ត​មាន​ថ្មីៗ​ របស់​លោក​មេគយ​ ទី​ ប៊ុន​ឡង់ និង សំ​ សុវណ្ណារិទ្ធ ដែលមហាជនបានមើលឃើញថា កំពង់តែ​ជិះសេះ​លែងដៃ​ លើ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ យ៉ាង​​រំភើយ ហើយ​បែរជា​ត្រូវបាន​បែកធ្លាយ​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ ​យ៉ាង​ពេញបន្ទុក​នោះ !។

​តាម​មន្ត្រី​គយ​ដែល​ស្និទ្ធ  និងប្រធានសាខាគយ​ ខេត្ត​ប៉ៃលិន ជាប់​ព្រំដែន កម្ពុជា​-​ថៃ​ បាន ប្រាប់​អង្គភាព គេហទំព័រ CSN យើង​អោយ​ដឹងថា ៖ ការរក​ចំណូល​ពន្ធគយ​ របស់​សាខា​គយ ខេត្ត​ប៉ៃលិន ​រយៈពេល​ ៣០​ថ្ងៃ​ ចុងក្រោយ​នេះ​ គឺ​ជា​ក្នុង​ខែ មេសា ឆ្នាំ​២០១៧ កន្លងទៅ​ មានការធ្លាក់ចុះ​ជា​ខ្លាំង​ នៅក្រោម​ផែនការ​របស់​ថ្នាក់លើ​ ដែល​បានដាក់​ផែនការ​ កំណត់អោយ រក​ចំណូល​ ត្រឹមតែ​ជាង ​៣​ពាន់​លាន​រៀល​ប៉ុណ្ណោះ ក្នុង​ផែនការ​ តម្រូវ​អោយ​រក​ចំណូល ​មិនឱ្យ​ក្រោម​ ៨​ពាន់​លាន រៀល​នោះ​ឡើយ​។​

​មិនតែប៉ុណ្ណោះ ​ការធ្លាក់ចុះ ​នូវ​ចំណូល​ពន្ធគយ ​ខេត្ត​ប៉ៃលិន​ ជាច្រើន​លាន​រៀល ដែល​ប្រភព​ដដែល ​នូវ​ឲ្យដឹង​ទៀតថា ៖ ប្រការ​ករណូ ការប្រមូល​ពន្ធ​គយ​ ប្រចាំ ខែ ឧសភា​ ឆ្នាំ​២០១៧ នេះ ដែរ​គេ​សន្និដ្ឋានថា ៖ ថា​និង​បន្ត​ធ្លាក់ចុះ​បន្ថែម​ទៀត ​គេ​មើលឃើញ​ថា​ មេ​គយ ​២​នាក់​ថ្មី​ ទើប​មក​កាន់​តំណែង​ ជា​មេ​សាខាគយ​ខេត្ត​ គឺ​លោក សំ​ សុវណ្ណារិទ្ធ និង​លោក​ ទី​ ប៊ុន​ឡង់​ ដែលជា​ប្រធាន​ការិល័​យ ​រក​ចំណូល​ពន្ធ​ នៅ​មាត់​ច្រក​អន្តរជាតិ​ព្រំ​ដែល គឺជា​អ្នក​ទទួល​ការខុសត្រូវ​ ចំពោះមុខ​ថ្នាក់លើ​។ បញ្ហា​នេះ​ បើ​តាម​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ចេញផ្សាយ​ នៅ​ព្រឹក​ថ្ងៃ​៦ ឧសភា កន្លងមកនេះ​។​

​ជាងនេះទៅទៀត​ ការធ្លាក់ចុះ​ នូវ​ប្រភព​ចំណូល​ពន្ធគយ​ខេត្ត​ប៉ៃលិន បែ​នេះ​ទៀតសោត ខណៈ​ដែល​មាន​សេចក្តីរាយការណ៍​ ពី​ខេត្ត​ប៉ៃលិន​ថ្មីៗ​នេះ​ បានឲ្យដឹងថា ៖ គឺ​មាន​ទំនិញ​ ស្ទើរតែ​គ្រប់​ប្រភេទ ​កំពង់តែ​ឆ្លងកាត់​ តាម​ច្រកទ្វារ​អន្តរជាតិ​ព្រុំ ខេត្ត​ប៉ៃលិន ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា យ៉ាង​មមាញឹក​បំផុត មិន​ដូច​ជា​របាយ​ការណ៍​ ខាង​មេសា​ខា នាយគយ​ថ្មី​ ដែលថា ៖ មាន​ការធ្លាក់​ចុះ​ លើ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​នោះទេ​។​

​បើ​តាម​ការកត់សម្គាល់​ ពីមួយថ្ងៃ ទៅមួយថ្ងៃ មាន​សកម្មភាព​ ការនាំ​ទំនិញ​ចូល​ នូវ​ប្រភព​ទំនិញ​ខុសច្បាប់ ទំនិញ​លោតឆ័ត្រ​ ក៏ដូចជា រាល់​ទំនិញ​បងពន្ធមិន​គ្រប់​ គឺ​គេ​ឃើញ​មាន​សកម្មភាព​ នាំចូល​យ៉ាង​ផុសផុល​បំផុត ហាក់បីដូច ជា​គ្មាន​ការថយចុះ​នោះ​សោះ ។ ក៏ប៉ុន្ដែ​ មិន​ដឹង​ជា​មូលហេតុ​អី បាន​ជា​ក្រុម​លោក​មេ​គយ ​ចូលកាន់​តំណែង​ថ្មីៗ​ អស់នោះ បែរ​ជា​ស្រែក​បំពង​សម្លេង​ថា ៖ ចំណូល​លើ​ការ​ប្រពន្ធ​ ចូល​រដ្ឋ​ថ្មីៗ​មក​នេះ​ បែរជា​ធ្លាក់ចុះ ។​

​គេ​មិន​ទាន់​ដឹង​ ពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​នោះទេ​។ ខ​ណះ​ដែល​ខាង​មន្ត្រី​ច្រកទ្វារ​ បាន​អះអាង​ថា ៖ មេ​សាខាគយ​ ខេត្ត​ប៉ៃលិន​ថ្មី​ ទាំង​ពីរ​នាក់​ ដែល​ក្នុង​នាម​ជា​មេ​សាខា និង​ក្នុងនាម​ ជា​ប្រធាន​ការិយាល័យ​គយ ​ប្រចាំ​ច្រក​ទ្វារព្រំនោះ ​ដែល​គេ​សង្ស័យថា ៖ មានការ​បណ្ដែតបណ្ដោយ​ អោយមាន​អំពើ​ពុករលួយ ​លើ​ការប្រមូល​ពន្ធ ។ ហើយ​ដែល​គេ​សង្ស័យថា ៖ ជា​ករណី​ស្រង់​ដើម ពី​ការចំណាយ​សូកប៉ាន់ ទៅអោយ​ក្រុម​លោកនាយៗ​ មេ​គយ​គ្រាក់ៗ​ ខាងលើ ដែល​ជា​ក្រុម​មន្ត្រី​ដើមចម ​អោយមាន​អំពើពុករលួយ ។​

​មាន​ការលើកឡើង​អោយដឹងទៀតថា ៖ ពាក់ព័ន្ធ​និង​ការទទួលខុសត្រូវ ​លើ​ករណី​ធ្លាក់ចុះ​ ការប្រមូល​ពន្ធ​ចូល​រដ្ឋ​នេះ ផ្ទុយ​ទៅ​វិញ​ មិន​ថា តែ​លោក​នាយ​សាខាគយ ឫ​ក៏​លោកនាយ​ ការិយាល័យ​គយ ​ច្រកទ្វារ​ព្រំ ខេត្ត​ប៉ៃលិន​នោះទេ ហាក់បីដូច​ជា​ ព្យាយាម​គេចវេស​ពី​ការទទួលខុសត្រូវ នឹង​មិន​ព្រមឆ្លើយ​ បកស្រាយ​ឲ្យបាន​ក្បោះក្បាយ អ្វី​ទាំងអស់​ ជាមួយ​អ្នកសារព័ត៌មាន ដែល​បញ្ហា​នេះ ហាក់​បាន​សម្ដែង ​ពី​ការ​បិតបាំង ​អំពើ​ពុករលួយ ​មួយ​មិន​ប្រក្រតី នឹង​មិន​ធម្មតា​ រវាង​ក្រុម​គយ និង​ក្រុម​ឈ្មួញ​រកស៊ីគេច​ពន្ធ​ ដុះ​ស្លែ​ប្រចាំ​ច្រកទ្វារ​អន្ដរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ។ ខ​ណះ​ដែល​ការប្រមូល​ពន្ធ​ របស់លោក​មេ​គយ​ថ្មី បែរជា​មាន​ការធ្លាក់​ចុះ​ មិន​ប្រក្រតី ។​

​ក្រុមមន្ត្រី​នូវ​ច្រកទ្វារ​ព្រំ​ដដែល​ បាន​បង្ហើប​អោយដឹងទៀតថា ៖ ប្រការ​ធ្លាក់ចុះ​ លើ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​បែប​នេះ ក៏​ត្រូវ​គេ​មើលឃើញថា ៖ មិន​ត្រឹមតែ​ក្រសួង​គយ​ត្រូវតែ​ពិនិត្យ​ ពី​កំណែរ​ទម្រង់​ផ្ទៃក្នុង​គយ មន្ត្រី អ្នក​ប្រមូល​ពន្ធ​ អោយបាន​ម៉ត់ចត់​ប៉ុណ្ណោះ​ទេ វា​អាច​ជា​ផល​ប៉ះពាល់​ យ៉ាង​អាក្រក់​ដល់​ការដឹកនាំ​ របស់​លោកនាយ គុណ ញឹម នឹង​ក្រសួង​សេដ្ឋកិច្ច​ នឹងហិរញ្ញវត្ថុ ក្រោម​ការដឹកនាំ​ របស់​លោក​បណ្ឌិត រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រត្ន័ ទៀតផង ។​

​ជាពិសេស វា​បាន​បង្ក​ ឲ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​ កំណែរ​ទម្រ​ង​ ការប្រមូល​ពន្ធ​ថ្នាក់​ជាតិ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជម្រុញ និង​ដាក់​ផែនការ​ចុះ ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ធ្វើ​យ៉ាងណា​ត្រូវ​តែ​ជំរុញ នឹង​ដាក់​ផែនការ​ ទៅ​អោយ​មន្ត្រី​គយ​តាម​ច្រកទ្វារ និង​តាម​នាយ​សាខា នានា ត្រូវតែ​ធានា ​នូវ​ការខិតខំ​ប្រមូល​ពន្ធ​ អោយបាន​គ្រប់​ តាម​ផែនការ​ ដែល​រដ្ឋាភិបាល​ បានដាក់ចុះ​ជានិច្ច ។ ព្រោះថា ៖ ការប្រមូល​ពន្ធ​ពុករលួយ នឹង​មិន​ត្រឹមត្រូវ វា​គឺជា​កត្តា ​ដែល​ជា​អាទ៏ បា​ន​ ធ្វើអោយ​រង​ផលប៉ពាល់​ ដល់​ការតំ​ឡើង​ប្រាក់ខែ បៀរ៏​វត្ស ជូន​ដល់​មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និង​ការកសាង អភិវឌ្ឍ​ប្រទេស​កម្ពុជា ស្ទើរតែ​គ្រប់​វិស្ស័យ​ទាំងអស់ ដែល​បញ្ហា​នេះ ​មិន​ត្រូវ​ធូររលុង នឹង​មិន​ត្រូវ​មើលរំលង​នោះទេ ។​

​ព័ត៌មាន​ទម្លាយ​ពី​ប្រភព​មន្ត្រី​ស្និទ្ធ និង​គយ​ខេត្ត​ប៉ៃលិន​ឲ្យដឹង​ទៀតថា ៖ ការរក​ចំណូល​ពន្ធគយ ​ជំនាន់​លោក ទំ ណូ អតីត​ប្រធាន​សាគយ​ខេត្ត​ ប៉ៃលិន និង​លោក រិទ្ធ គង់ អតីត​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ បើ​ទោះ​ជា​បុគ្គល​នោះ ​រង​ការ​ជាប់ចោទ​ថា ៖ ប្រព្រឹត្ត​អំពើ​ពុករលួយ​ ក៏ដោយ ប៉ុន្ដែ​ការប្រមូល​ពន្ធ​ គឺ​បាន​គ្រប់​តាម​ផែនការ​កំណត់ ទើប​បែកធ្លាយ ​អំពើពុករលួយ ​គៃបំបាត់​ពន្ធ​រដ្ឋ​ តាម​ក្រោយ ។ ហើយ​ដែល​ចំណូល​ពន្ធ​មួយ​ខែៗ គ្រា​នោះ បាន​កើន នឹង​គ្រប់ ពី ៦​ពាន់​លាន​រៀល ទៅ​ជាង​ ៧​ពាន់​លាន​រៀល​ ដែល​លើស​ពី​ផែនការ​ថ្នាក់លើ​ បាន​កំណត់​គឺ ៥​ពាន់​លាន​រៀល ដាក់ចុះ​នោះ​ទៅទៀត ។

​បញ្ហា​នោះ​ បើ​គេ​ធ្វើការ​ប្រៀបធៀប​ ពី​ការដឹកនាំ​លើ​ការប្រមូល​ពន្ធ​ រប​ស់លោក ទំ ណូ ជា​មេ​សាខា នឹង​តំណាក់កាល ​ដឹកនាំ​កាប្រមូល​ពន្ធគយ ​របស់​លោក សំ សុវណ្ណារិទ្ធ ជា​មេ​សាខា និង​លោក ទី ប៊ុន​ឡង់​ នាពេល​បច្ចុប្បន្ន រយៈពេល​៣០​ថ្ងៃក្រោយ​ ចូលកាន់​តំណែង ​ជា​មេ​សាខាគយ​ ខេត្ត​ប៉ៃលិន នោះ ។ ហើយ​ដែល​មកទល់ពេលនេះ​កំណែ​ ឬ​ទម្រង់​លើ​ការប្រមូល​ពន្ធ​ ដែលថា​៖ មាន​ការធ្លាក់​ចុះ​ ក្រោម​កា​រ​ដឹកនាំ​របស់​ បុគ្គល សំ សុវណ្ណរិទ្ធ ជា​មេ​សាខា និង​លោក ទី ប៊ុនឡុង ជា​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ព្រំ នោះ មក​ទល់​ថ្ងៃនេះ ​អង្គភាព​របស​យើង​នូវ​ពុំទាន់​បាន ​ទទួល​នូវ​ការបំភ្លឺ​បន្ថែម​ ពី​ការប្រមូល​ពន្ធ​ មិន​ប្រក្រតី​នោះឡើយ ហើយ​ក្នុង​ខ​ណះ​នេះ ដែល​គេ​បាន​ឃើញ​ថា​ ក្រុម​ឈ្មួញ​រកស៊ី​ខុសច្បាប់​ កំពង់តែ​សម្រុក​ នាំចូល​នូវ​ទំនិញ​ដូច​ព្យុះ​ ពី​ទឹកដី​ថៃ​ ឯ​មន្ត្រី​គយ​គឺ​សកម្ម​បំផុត​ ខាង​រាប់​ក្បាល​ឡាន​យកលុយ ដែល​គ្មាន​ឃើញ​ការចុះ​ត្រួតពិនិត្យ​បន្ដិច​សោះ​ ពី​សំណាក់​ក្រុម​មន្ត្រី​គយ ។

ទាក់ទិនការបែកធ្លាយធ្លាក់ចុះ ក្នុងការប្រមូលពន្ធគយ ចូលរដ្ឋ អង្គភាពគេហទំព័រ CSN មិនអាចស្វែងរក សុំការបំភ្កឺ ពីលោក សំ សុវណ្ណារិទ្ធ មេគយខេត្តប៉ៃលិន នឹងលោក ទី ប៊ុនឡង់ មេគយ ច្រកទ្វារព្រំ បានទេ មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ អង្គភាពយើងរងចាំ ការបកស្រាយនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author