ការពិតចោររូបសង្ហាម្នាក់នេះ ពីមុនមិនមែនមនុស្សអាក្រក់ទេ ហើយធ្លាប់ថតស្ពតពាណិជកម្មទៀត (មានវីដេអូ)

កាលពីម្សិលមិញ យើងបានឃើញថា មានប្រិយមិត្តដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ដែលក្នុងនោះភាគច្រើនជានារី នាំគ្នានិយាយអំពីចោរម្នាក់ដែលកាច់សោរ ក ម៉ូតូគេតែមិនបានសម្រេចនោះថា មានរូបរាងស្អាត សង្ហា ច្រមុះស្រួច តែមិនគួរណាមកធ្វើជាចោរអញ្ចឹងសោះ។ ប៉ុន្តែយ៉ាងណាមិញ ចំពោះបញ្ហានេះ ក៏ត្រូវបានមិត្តភក្តិមួយចំនួនដែលធ្លាប់រាប់អានជាមួយបុរសជាចោរម្នាក់នេះ ចេញមកបកស្រាយ និងបញ្ជាក់ថា មូលហេតុដោយសារតែបុរសម្នាក់នេះ បានសេពគប់ រាប់អានប៉ះចំមិត្តមិនល្អ ហើយប្រើគ្រឿងញៀន ទើបបណ្តាលឲ្យរូបគេធ្លាប់ទៅជាបែបនេះ។

មិត្តភក្តិដែលធ្លាប់រាប់អានផ្សេងទៀត បាននិយាយថា កាលពីមុន បុរសម្នាក់នេះបានរៀនសូត្រត្រឹមត្រូវ មិនចេះដើរលេងប៉ោឡែនោះទេ ហើយថែមទាំងធ្លាប់ថតស្ពតពាណិជកម្មអោយក្រុមហ៊ុនវេរប្រាក់ដែលល្បីមួយប្រចាំប្រទេសកម្ពុជាថែមទៀតផង មិនមែនជាមនុស្សអាក្រក់ និងចេះដើរលួច ឆក់ប្លន់នរណាឡើយ៕

ដើម្បីជ្រាប់កាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

អត្ថបទដោយ៖ Racool

សូមជួយស៊ែរព័ត៌មាននេះផង: