ឯកឧត្តម គង់ អៀង គណពង្រឹង គណបក្សប្រជាជនកម្មពុជា ឃុំព្រែកអញ្ចាញ អញ្ជើញជាអធិបតីភាព អបអរសាទរ ខួបអនុសាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨-០៦-១៩៥១ -២៨ -០៦ -២០១៧ នៅមន្ទីបក្សឃុំព្រែកអញ្ចាញ

ចេញផ្សាយថ្ងៃប្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តកណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ឯឧត្តម គង់ អៀង គណពង្រឹង ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាករួម​និង​សមាជិក សមាជិកា​ប្រមាណ ២២៥៥ គ្រួសារ រួមគ្នា​ធ្វើ​ពិធី​អបអរសាទរ​ ខួប​គម្រប់៦៦ឆ្នាំ ថ្ងៃកំណើត​បក្ស។ ពិធី​អបអរសាទរ​ដែល ​នឹងធ្វើ​យ៉ាង​មហោឡា​រឹក​នេះ ធ្វើឡើង​នៅ​មន្ទីបក្សឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

លោក គង់ វិបុល អ្នករៀបចំកម្មវពិធី បានឲ្យដឹងថា ពិធី​អបអរ​ខួបកំណើត​បក្ស​នេះ នឹងធ្វើ​ឡើង​យ៉ាង​មហោឡា​រឹក​ ទៅតាម​របៀបវារៈ ដែល​បានរៀបចំ​ទុក។ គណបក្ស​ប្រជាជន​កម្ពុជា មានឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​ប​ដិ​វត្ដ​ន៍​ខ្មែរ បាន​បដិសន្ធិ​ឡើង​នៅ​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមាន​ប្រភព ពី​ចលនា​តស៊ូ របស់​ប្រជាជន​កម្ពុជា ប្រឆាំង​ពួក​អាណានិគមនិយម​ដើម្បី​ឯករាជ្យ​ជាតិ។

ក្នុង​ខិតប័ណ្ណ​ព័ត៌មាន ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហាញថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​ នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​ រួមសុខទុក្ខ​ ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អ​ព្យា​ក្រឹត្យ និង​វឌ្ឍនភាព​សង្គម។ ក្នុង​ខិតប័ណ្ណ​បន្តថា ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​ ត្រូវ​ធ្លាក់​ក្នុង​គ្រោះមហន្ដរាយ ​ប្រល័យពូជសាសន៍ ដែល​របប​កម្ពុជា​ ប្រជាធិបតេយ្យ​បាន​បង្កឡើង​ ចាប់ពី​ខែមេសា ឆ្នាំ១៩៧៥ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​កម្លាំង​នយោបាយ​តែមួយគត់ ដែល​បាន​ក្រោកឈរ​តស៊ូ​ ហើយ​បាន​ប្រមូលផ្ដុំ​រាល់​កម្លាំង​ស្នេហា​ជាតិ បង្កើតឡើង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​បំផុស និង​ដឹកនាំ​ចលនា​ប្រជាជន​ នៅ​ទូទាំងប្រទេស ​វាយ​ផ្ដួល​រំលំ​ របប​ដ៏​យង់ឃ្នង​នេះ។

លោកបានបញ្ជាក់ថា ក្នុង​រយៈពេល ៣៨ឆ្នាំ​មកនេះ ក្នុងតួនាទី​ជា​គណបក្ស​ ដឹកនាំ​ប្រទេស គណបក្ស​ប្រជាជន​កម្ពុជា​ បានសម្រេច​ស្នាដៃធំៗ ជា​ប្រវត្តិសាស្ដ្រ​ ជូន​ជាតិ​ជាច្រើន ពីឆ្នាំ១៩៧៩ ដល់១៩៩៣ ។

ក្នុងនោះឯកឧត្តម គង់ អៀង គណពង្រឹង គណបក្សប្រជាជនកម្ពុជា ឃុំព្រែកអញ្ចាញ បានឡើងមានមតី សំណេះសំណាល ទៅកាន់ប្រជាពលរដ្ឋ សមាជិកសមាជិការ ដែលបានចូលរួម ក្នុងកម្មពិធីនោះផងដែលថា នៅឃុំព្រែកអញ្ចាញ ចាញ់ពិតមែន តែឯកឧត្តម មិនខិងទេ ឲ្យពួកគាត់សាកល្បងមើលម្ដង ថាតើកាសន្យារបស់ពួកគេនោះ បានដូចសន្យាដែរឬទេ ហើយឯកឧត្តម នៅតែចូលរួមអភិវឌ្ឍ ឃុំឲ្យបានល្អ ក៍ប៉ុន្តែ ក្នុងការអភិវឌ្ឍនេះ ឯកឧត្តម បានបញ្ជាក់ថា ឧទាហរណ៍ ផ្លូវ១ខ្សែ ប្រវែង២០០ម៉ែត្រ គណបក្សឈ្នះ ត្រូវធ្វើ១៥០ម៉ែត្រ អ្នកចាញ់ធ្វើ ៥០ម៉ែត្រ បង្គោលភ្លើង បើប្រជាពលរដ្ឋ ស្នើសុំ៣បង្គោល គណបក្សឈ្នះ ត្រូវជួយ ២បង្គោល អ្នកចាញ់ចេញ ១បង្គោល ដាក់លូបើ៣០០ម៉ែត្រ អ្នកឈ្នះធ្វើ២៥០ម៉ែត្រ អ្នកចាញ់ធ្វើ៥០ម៉ែត្រ ធ្វើបែបនេះ ព្រោះគេជាអ្នកឈ្នះ ត្រូវតែធ្វើតាមសន្យាទៅ ប្រយ័តសន្យាខ្យល់។

ចប់អង្គកម្មពិធី នឹងសំណេះសំណាល ក្នុងនោះឯកឧត្តម គង់ អៀង បានជូនថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋ សមាជិកសមាជិកា ប្រមាណ២២៥៥នាក់ ក្នុងម្នាក់ៗ ១០០០០រៀល « មួយម៉ឺនរៀល » ដោយឯឧត្តមបញ្ជាក់ថា នេះជាថវិកាបន្តិចបន្ទួច ផ្ទាល់ខ្លួនរបស់ឯកឧត្តម សម្រាប់ចាក់សាំង វិលទៅលនៅដ្ឋានវិញ៕

sdr
សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author