បទល្មើសឈើឆ្លងដែន ទៅប្រទេសវៀតណាម ឆ្លងកាត់ខេត្តតាកាវ គេសង្ស័យមានការបើកភ្លើងខៀវ ពីមន្ត្រីអាជ្ញាធរនឹងសមត្ថកិច្ចគ្រាក់ៗក្នុងខេត្ត ទើបគ្មានការបង្ក្រាប

ចេញផ្សាយថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

​ខេត្តតាកែវ ៖ មកទល់ពេលនេះ គេនៅតែសង្កេតឃើញ បទល្មើសឈើឆ្លងដែន ទៅប្រទេសវៀតណាម ទាំងផ្លូវគោក នឹងផ្លូវទឹក សង្ស័យមានការបើកភ្លើងខៀវ ពីមន្ត្រីអាជ្ញាធរ នឹងសមត្ថកិច្ចគ្រាសក់ៗ នៅក្នុងខេត្តតាកែវ ទើបឈ្មួញឈើទាំងនេះ អាចធ្វើសកម្មភាព ដឹកជញ្ជូនពីតាមបណ្ដាលនានា ឆ្លងកាត់ខេត្តនេះ បានយ៉ាងសុខស្រួល ដោយគ្មានសមត្ថកុច្ច ស្ថាប័នពាក់ព័ន្ធ ទប់ស្កាត់នឹងបង្ក្រាបសោះ ឃើញនៅតែកើតមាន យ៉ាងពេញបន្ទុកដដែរ។

ទន្ទឹមនឹងនេះផងដែរ ក៍មានសេចក្ដីរាយការណ៍ ពីប្រភព​​មន្ត្រី​សមត្ថកិច្ច នឹងអាជ្ញាធរមូលដ្ឋាន ​បាន​អោយដឹងថា ប៉ុន្មានថ្ងៃនេះ គេនៅតែសង្កេតឃើញ ទូកឈើ​ធំៗ ចំនួន​១៥​គ្រឿង​ បានមកសំកាំងចត​ នៅ​ខាង​មុខ​ច្រក​ទ្វេរ​ភាគី​ កំពង់អំពិល​ ចំនួន ​៨​គ្រឿង​ និង​ខាង​មុខ​ច្រក​បាក់ដៃ​ ចំនួន​៧​គ្រឿង តាំងពីបោះឆ្នោត ឃុំ សង្កាត់ហើយមកម្លេះ ទូកទាំងនោះ សង្ស័យ​ជា​ទូកដឹក​ឈើ​ ដែល​បម្រុង​ដឹក​ឆ្លង​ ទៅ​ប្រទេស​វៀតណាម តាមច្រកខាងលើ យ៉ាងសកម្ម កាលពីមុនបោះឆ្នោត ឃុំ សង្កាត់ ប៉ុន្តែពេលនេះ អាជ្ញាធរ​ប្រទេសវៀតណាម​ មិនទាន់​អនុញ្ញាតឲ្យ​ចូលទៅ ទើបទូកទាំងនេះនៅសំកាំងចតទីនេះ រងចាំឱកាស នឹងចេញទៅតែម្ដង។

បើ​តាម​ប្រភព​ពី​ មន្ត្រី​កងរាជអាវុធហត្ថ​តូចតាច ដែលសុំមិនបញ្ចេញឈ្មោះ ​បានលួចខ្សឹបអោយដឹងថា ទូកឈើ​ចំនួន​១៥ ​ទូក​នេះ​ ជា​របស់​ឈ្មោះ​ សុជាតិ​។​ ហើយអ្នករត់​ការ នាំចេញ​ទំនិញ​ខាងលើ គឺលោក ឡាយ ណារិទ្ធ ​ស្នងការរង។​ ​ប្រភព​បាន​បន្តថា អ្នក​រត់ការ​ ត្រូវបាន​កំណត់​តម្លៃ ឡាន​ទូ​រី​ស​មួយ​គ្រឿង ​តម្លៃ​ ១៣០០​ដុល្លារ « មួយពាន់បីរយដុល្លារ » ឡាន​កង់​ប្រាំមួយ ៤​ពាន់​ដុល្លារ « បួនពាន់ដុល្លារ » និង​ឡាន​កង់​១០ តម្លៃ ៦០០០​ដុល្លារ « ប្រាំមួយពាន់ដុល្លារ » អាមេរិក។

ពាក់ព័ន្ធករណីខាងលើ ​អង្គភាព CSN មិនអាច​សុំ​ការបំភ្លឺ​ ពី​លោក ឡាយ ណា​រិទ្ធ បាន​ទេ​ ដោយ​អ្នកយកព័ត៌មានយើង ទូរស័ព្ទ​ខក​ចូល​ តែ​គ្មាន​អ្នក​ទទួល​។​រីឯ ឯកឧត្តម អ៑ុក សំណាង​ ស្នងការខេត្តតាសកែវ ក៍ពុំអាចទំនាក់ទំនងបានដែរ ដោយ​ទូរស័ព្ទ​របស់​លោក​ ស្ថិត​នៅក្នុង​ប្រព័ន្ធ​ជាប់រវល់​។​ ចំណែក​អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​តាកែវ​ ក៍​មិនអាច​សុំ​ការពន្យល់ បាន​ដែ​រ ដោយទូរស័ព្ទ​រប​ស់ ខល​ចូល​គ្មាន​អ្នក​ទទួល​។​

ដោយឡែក លោក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តតាកែវ លោក សឹម ឡា​ប៉ាង​ បាន​មានប្រសាសន៍ថា លោក និង​ចាត់​អោយ​ក្រុម​របស់​លោក ទៅ​ត្រួតពិនិត្យ​។​

បើតាមការលើកឡើង របស់លោក​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្តតាកែវ ឯកឧត្តម ឡា ឡៃ បាន​មានប្រសាសន៍ថា លោក​បាន​ធ្វើ​ការណែនាំ​ ដល់​មន្ត្រី​របស់​លោក ឲ្យទប់​ស្កាត់ជានិច្ច ​មិន​អនុញ្ញាតិ​ អោយមាន​ការឆ្លងកាត់​ទេ​។​ ហើយលោក​បាន​បន្ត​ថា​ ករណីនេះ លោកនិង​ចាត់ឲ្យ​កម្លាំង​ ​ចុះ​ត្រួតពិនិត្យ​។

ទាក់ទិននឹងបញ្ហាខាងលើ មកទល់ថ្ងៃនេះ អង្គភាព CSN ពុំអាចស្វែងរក សំការបកស្រាយពន្យល់បំភ្លឺពីមន្ត្រីអាជ្ញាធរ នឹងសមត្ថកិច្ចពាក់ព័ន្ធបានទេ ហេតុនេះអង្គភាពយើង រងចាំទទួល ការបកស្រាយបំភ្លឺ ពីសាមីខ្លួន ក៍ដូចអាជ្ញាធរ នឹងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author